KICPAA

ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់ និយ័តករគណនេយ្យនិងសវនកម្ម ពាក់ព័ន្ធនឹងការចុះសិក្សាឈ្វេងយល់បន្ថែមលើកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និង ប្រព័ន្ធចុះឈ្មោះនៃកម្មវិធី ATQ

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៣​ ​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​បច្ចេកទេស​របស់​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​សិក្សា​ឈ្វេងយល់​បន្ថែម​លើ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​ប្រព័ន្ធ​ចុះឈ្មោះ​នៃ​កម្មវិធី​ ​AT​Q ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​។​ ​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង​៖​

 

– ​ចែករំលែក​ពី​បទពិសោធន៍​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​AT​Q​និង​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​ ​វ​.​គ​.​ស​.​ក​.

-​បញ្ជ្រាប​ការយល់​ដឹង​បន្ថែម​លើ​ទិដ្ឋភាព​ទូទៅ​ ​នៃ​ប្រព័ន្ធ​ចុះឈ្មោះ​របស់​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​AT​Q ​របស់​ ​វ​.​គ​.​ស​.​ក​.

-​ផ្តល់​ធាតុ​ចូល​ដើម្បី​អភិវឌ្ឍ​បន្ថែម​លើ​ផ្នែក​អប់រំ​ ​និង​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​ ​ន​.​គ​.​ស​.​។​

 

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១​២​និង​៣​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

 

កម្មវិធី អបអរសាទរបេក្ខជនចំនួន៦រូបដែលបានប្រឡងជាប់ និងទទួលបានវិញ្ញាបនបត្រ “អ្នកកាន់បញ្ជីគណនេយ្យ” និងវិញ្ញាបនបត្រ “គណនេយ្យករទទួលបន្ទុកថ្លៃដើម”

​នា​រសៀល​ថ្ងៃអង្គារ​ ​១​១​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​កម្មវិធី​ ​អប​អរសាទរ​បេក្ខជន​ចំនួន​៦​រូប​ដែល​បាន​ប្រឡងជាប់​និង​ទទួល​បាន​វិញ្ញា​បន​ប​ត្រ​ “​អ្នកកាន់បញ្ជី​គណនេយ្យ​” ​និង​វិញ្ញា​បន​ប​ត្រ​ “​គណនេយ្យករ​ទទួលបន្ទុក​ថ្លៃ​ដើម​” ​ពី​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​។​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​សូម​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​យកចិត្តទុកដាក់​ក្នុង​ការសិក្សា​របស់​បេក្ខជន​ទាំងអស់​ ​រហូត​ប្រឡងជាប់​ដោយ​ជោគជ័យ​។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”

​នា​ព្រឹក​ថ្ងៃអង្គារ​ ​១​១​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​អាជ្ញា​ប​ណ្ណ​ប្រកប​វី​ជ្ជា​ជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​” ​លើក​ទី​២​ ​ជូន​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​ (​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​) ​សម្រាប់​ឆ្នាំ​២​០​២​៣​។​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជូន​ដល់​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​ (​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​)​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​កឹង​ ​កែវ​ពិសី​ ​មន្ត្រី​សមាជិកភាព​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ “​សមាជិកភាព​របស់​ ​វ​.​គ​.​ស​.​ក​.” ​ផង​ដែរ​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​(​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​) ​សរុប​ចំនួន​ប្រមាណ​ ​១​១​៦​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​។​

កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

​នា​ព្រឹក​ថ្ងៃចន្ទ​ ​១​០​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ ​អន្តរជាតិ​ ​ដែល​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​លី​ ​ណា​វុឌ្ឍ ​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ ​លោក​សោម​ ​មុនី​ ​ព្រឹទ្ធបុរស​ ​និង​លោក​ហៃ​ ​សុធា​រ៉ូ ​ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​វិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​និង​មហាវិទ្យាល័យ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​។​ ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​៖​

​១​. ​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​(​AT​Q)

​២​. ​កិច្ច​សហប្រតិបត្តិការ​និង​លទ្ធភាព​នៃ​ការ​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​១​និង​០​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៤​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ឈាង​ ​ម៉េង​ហៀ​ក​ ​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ ​និង​លោក​ ​លោកស្រី​ ​ព្រឹទ្ធបុរស​រង​ ​លោកគ្រូ​អ្នក​គ្រូ​នៃ​មហាវិទ្យាល័យ​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​និង​គ្រប់គ្រង​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​៖​
​១​. ​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​(​AT​Q)
​២​. ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​១​និង​៤​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

 

តំណាង​​Singapore​ ​University​ o​f​ ​Social Science​s (​SUS​S) ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ ​វ​.​គ​.​ស​.​ក​.

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៣​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​បណ្ឌិត​ ​TAN​ ​T​e​ck K​e​on​g​ ​P​a​trick​ ​និង​លោកស្រី​ J​e​s​sic​a​ XU​E​ ​An​c​h​a​o ​តំណាង​ ​Singapore​ ​University​ o​f​ ​Social Science​s (​SUS​S) ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ ​វ​.​គ​.​ស​.​ក​. ​ដើម្បី​ជួបពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​។​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទស្សនកិច្ច​ក្នុង​ការ​ជួបពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​រួមគ្នា​នេះ​។

 

អញ្ជើញ​ចូល​ជួប​សម្តែង​នូវ​គារវកិច្ច​ ​និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ ​ជាមួយ​ ​ឯកឧត្តម​ ​ប៊ូ​ ​ច័ន្ទ​ភី​រូ​

​នា​រសៀល​ថ្ងៃសុក្រ​ ​១​៥​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​ប្រធានគណៈកម្មការ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូល​ជួប​សម្តែង​នូវ​គារវកិច្ច​ ​និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ ​ជាមួយ​ ​ឯកឧត្តម​ ​ប៊ូ​ ​ច័ន្ទ​ភី​រូ​ ​អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​ (​ន​.​ធ​.​ក​.) ​នៅ​បន្ទប់​ប្រជុំ​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​៣​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

 

ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​ដែល​រៀបចំ​ឡើង​ដោយ​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា

​នា​ព្រឹក​ថ្ងៃ​ ​ពុធ​ ​១​៣​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​អម​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​ដែល​រៀបចំ​ឡើង​ដោយ​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​ស្តីពី​៖​

​១​. ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​វ​.​គ​.​ស​.​ក​.​ក្នុង​ការ​ក្លាយទៅជា​សមាជិក​ពេញ​សិទ្ធ​របស់​ ​IF​A​C

​២​. ​កិច្ចពិភាក្សា​លម្អិត​ទៅលើ​លក្ខខណ្ឌ​បន្ថែម​ដែល​ ​វ​.​គ​.​ស​.​ក​. ​ត្រូវ​អនុវត្ត​ជូន​ដល់​ ​IF​A​C

​៣​. ​និង​កិច្ច​សហប្រតិបត្តិការ​ ​រួមគ្នា​ដែល​អាច​មាន​នា​ពេល​អនាគត​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​និង​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​២​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​ ​។​

 

​ឆ្លៀតពេល​ទស្សនកិច្ច​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ផង​ដែរ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ ​វ​.​គ​.​ស​.​ក​. ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ភាព​រឹង​មាំ​។​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទស្សនកិច្ច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​។

​K​I​C​P​A​A​ ​Web​in​ar​: ​IF​RS ​for​ S​ME​s: ​Impair​men​t​ o​f​ ​Asset​s

​K​I​C​P​A​A​ ​Web​in​ar​: ​IF​RS ​for​ S​ME​s: ​Impair​men​t​ o​f​ ​Asset​s

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​E​RNS​T​ & ​YOUNG​ (​CAM​BO​D​I​A​) ​L​T​D​. ​host​e​d​ ​a​ ​web​in​ar​ on “​IF​RS ​for​ S​ME​s: ​Impair​men​t​ o​f​ ​Asset​s” on ​Friday​, 29 ​September​ 2023 ​from​ 9:30 ​AM​ ​to​ 11:30 ​P​M​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​nearly​ 700 ​participant​s.

​ជួប​សម្តែង​នូវ​គារវកិច្ច​ ​និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ ​ជាមួយ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ

​នា​រសៀល​ថ្ងៃចន្ទ​១​១​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​ប​ញ្ញ​ស័ក​ ​ព​.​ស​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ខែកញ្ញា​ឆ្នាំ​ ​២​០​២​៣​ ​លោកស្រី​ ​ហង្ស​សូ​ផា​ត​ ម៉ូ​លី​ហ្សា​ណា​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូល​ជួប​សម្តែង​នូវ​គារវកិច្ច​ ​និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ ​ជាមួយ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​នៅ​បន្ទប់​ប្រជុំ​និយ័ត​ករ​មូលបត្រ​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​២​និង​៣​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​បន្ថែម​ ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​(​IF​A​)

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​បន្ថែម​ ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​(​IF​A​) ​ដែល​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ដៃគូ​លើ​ការ​អនុវត្ត​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​ ​១​០​:​០​០​នាទី​ព្រឹក​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​ ​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មាន​គោលបំណង​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ថែម​មួយ​ក​ម្រិ​ត​ទៀត​របស់​វិទ្យាស្ថាន​ក្នុង​ការ​តម្រូវ​ឱ្យ​និស្សិត​ឆ្នាំ​ទី​១​ថ្មី​ទាំងអស់​ចាប់ពី​ឆ្នាំ​សិក្សា​២​០​២​៣​-​២​០​២​៤​ ​ត្រូវ​ចូលរួម​ប្រឡង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q)​។​ ​វ​.​គ​.​ស​.​ក​. ​សូម​កោតសរសើរ​ ​IF​A​ ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នូវ​កម្ពុជា​។​

 

​K​I​C​P​A​A​ ​Web​in​ar​: ​Tax​ ​Audit​

​K​I​C​P​A​A​ ​Web​in​ar​: ​Tax​ ​Audit​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​F​I​I​ & ​ASSOCIATE​S ​CO​., ​L​T​D​. ​host​e​d​ ​a​ ​web​in​ar​ on “​Tax​ ​Audit​” on ​Friday​, 22 ​September​ 2023 ​from​ 9:00 ​AM​ ​to​ 11:30 ​AM​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​nearly​ 750 ​participant​s.

 

ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​

​នា​រសៀល​ថ្ងៃពុធ​ ​៦​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​ ​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​(​វ​.​គ​.​ស​.​ក​) ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ក្រោមអធិបតីភាព​ ​លោក​ ​សេង​ ​តុលា​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​និង​និស្សិត​ ​ប្រមាណ​២​២​០​រូប​ ​នៅ​សាល​ប្រជុំ​នៃ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។

 

ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​ ​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) “ ​សម្រាប់​និស្សិត​ប្រមាណ​៣​៨​រូប​ ​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៌​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​១​០​នាទី​ព្រឹក​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

កិច្ចគាំពារវិនិយោគិននិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

​កម្មវិធី​អភិវឌ្ឍន៍​វិជ្ជា​ជី​វះ​បន្ត​ក្រោម​ប្រធាន​បទ​ស្តីពី​ “​កិច្ច​គាំពារ​វិនិ​យោគិន​និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​វិ​ស័យ​មូលបត្រ​

​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​(​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​សិក្ខាសាលា​តាម​អន​ឡា​ញ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​វិជ្ជា​ជី​វ​:​បន្ត​ ​ស្តីពី​ “​កិច្ច​គាំពារ​វិនិ​យោគិន​ ​និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​វិ​ស័​យ​មូលបត្រ​” ​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​កិត្តិយស​ ​លោក​ ​ណា​ ​ពៅ​បញ្ញា​រិទ្ធ​ ​សា​ស្រ្តាចារ្យ​ផ្នែក​នីតិ​សា​ស្រ្ត​និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​កាលពី​ថ្ងៃអង្គារ​ ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ចាប់ពី​ម៉ោង​ ​៩​:​០​០​ ​ព្រឹក​ ​ដល់​ ​១​១​:​០​០​ ​ព្រឹក​ ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​ជាពិសេស​កាយ​ល់​ដឹង​បន្ថែម​ទៅលើ​ការ​អនុវត្ត​ច្បាប់​ក្នុង​វិ​ស័​យ​មូលបត្រ​នៅ​កម្ពុជា​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជោគជ័យ​ ​ដោយ​ទទួល​បាន​ការចាប់អារម្មណ៍​ពីសំណាក់​អ្នកចូលរួម​ចំនួន​ជិត​ ​២​០​០​នាក់​។