KICPAA

អញ្ជើញជួបសម្តែងការគួរសមនិងសំណេះសំណាលលើការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង KICPAA និង ACCA​ នៅការិយាល័យ ACCA ប្រទេសសិង្ហបុរី

​នា​ថ្ងៃពុធ​ ​៦​ ​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ថ្នាក់​ដឹកនាំ​របស់​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ ​វ​.​គ​.​ស​.​ក​. ​អម​ដំណើរ​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម​និង​សំណេះសំណាល​លើ​ការពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ K​I​C​P​A​A​ ​និង​ ​A​C​CA​ ​នៅ​ការិយាល័យ​ ​A​C​CA​ ​ប្រទេស​សិង្ហបុរី​។​

ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ស្តីពី “ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ” បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ ISCA នៃប្រទេសសិង្ហបុរី។
ខ្លឹមសារនៃអនុស្សរណៈនេះមានគោលបំណង
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីឱ្យសមាជិកនៃភាគីមួយអាចក្លាយជាសមាជិកនៃភាគីមួយទៀត
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលតាមរយៈការអភិវឌ្ឍនូវមាតិកាបណ្តុះបណ្តាលដែលអាចឆ្លើយតបទៅតាមតម្រូវការទីផ្សារ។
– ISCA នឹងជួយអភិវឌ្ឍសមាជិក វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (train-the-trainer program)
– ភាគីទាំងពីរនឹងធ្វើការងាររួមគ្នាទៅលើកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងជាសាកលដើម្បីបង្កើតនូវច្រកលំហូរនៃការអភិវឌ្ឍអ្នកប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងប្រទេសកម្ពុជានិងសិង្ហបុរី។
– ភាគីទាំងពីរនឹងស្វែងរកឱកាសនៃការជួយសម្របសម្រួលទៅលើការចែករំលែកនូវធនធាន ការផ្លាស់ប្តូរចំណេះដឹង និងទំនាក់ទំនងផេ្សងៗរវាងកម្ពុជានិងសិង្ហបុរី។
– ភាគីនីមួយៗនឹងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរអភិវឌ្ឍន៍អាជីវកម្មទៅតាមដែនយុត្តាធិការរៀងៗខ្លួន។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ វ​.​គ​.​ស​.​ក​. ​និង​ ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ស្តីពី​ការ​ចុះ​កម្មសិក្សា​ ​របស់​និស្សិត​ ​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​

​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​ជូន​និស្សិត​ ​ដែល​កំពុង​សិក្សា​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​របស់​ ​វ​.​គ​.​ស​.​ក​. ​ចុះ​កម្មសិក្សា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​ជា​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​មួយ​នៅ​កម្ពុជា​។​ ​បន្ថែម​លើ​ខ្លឹមសារ​នេះ​ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ឡូ​ចន្ទ​&ខូ(ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​នឹង​ជំរុញលើកទឹកចិត្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចូលរួម​សិក្សា​ ​និង​ប្រឡង​ក្នុង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​នេះ​ផង​ដែរ​។​ ​កម្មវិធីសិក្សា​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ផលិតភាព​បុគ្គលិក​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​វិទ្យាស្ថាន​វ៉ាន់​ដា​

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​វិទ្យាស្ថាន​វ៉ាន់​ដា​ ​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ទៅ​បង្រៀន​ ​និង​ការ​ទទួលស្គាល់​វិទ្យាស្ថាន​វ៉ាន់​ដា​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ដៃគូ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​ ​២​:​០​០​នាទី​រសៀល​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។

វគ្គ​តម្រង់​ទិស​ស្តីពី​ “​សារៈសំខាន់​នៃ​គណនេយ្យ​និង​អាជីព​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​”​

ថ្ងៃអាទិត្យ​ ​៤​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​សារៈសំខាន់​នៃ​គណនេយ្យ​និង​អាជីព​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​”​សម្រាប់​និស្សិត​ឆ្នាំ​សិក្សា​ថ្មី​ទាំង​វេន​ព្រឹក​និង​ថ្ងៃត្រង់​ជាច្រើន​នាក់​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​

ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​
​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​
​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​
​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​
​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។

ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​”

នា​ព្រឹក​ថ្ងៃពុធ​ ​១​៤​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​បាន​បំពេញបេសកកម្ម​ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​” ​នៅ​វិទ្យាស្ថាន​គណនេយ្យករ​ជាន់ខ្ពស់​នៃ​សិង្ហបុរី​-​Institute​ o​f​ ​Singapore​ ​Chartered​ ​Accountant​s (​I​S​CA​) ​នៅ​ប្រទេស​សិង្ហបុរី​ ​ដោយមាន​ការ​​​ដឹកនាំ​និង​ចូលរួម​ពី​ ​លោក​ ​ជេន​ ​ផា​ត​ ​និង​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ ​មន្ត្រី​ជំនាញ​ ​របស់​ ​ន​. ​គ​. ​ស​. ​ចំនួន​ ​១​៤​រូប​ផង​ដែរ​។​

​គោលបំណង​នៃ​ទស្សន​កិច្ចសិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ដើម្បី​៖​
​១​.​សិក្សា​ស្វែងយល់​បន្ថែម​លើ​ការងារ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​
​២​.​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​
​៣​.​ព្រមទាំង​ប្រើប្រាស់​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​រយៈពេល​វែង​ផង​ដែរ​។​

ព្រះសង្ឃ​សូត្រ​មន្ត​ចំរើនព្រះបរិត្ត​ ​សុំ​សេចក្ដី​សុខ​ ​សិរីសួស្ដី​ ​ក្នុង​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

នា​ព្រឹក​ថ្ងៃពុធ​ ​១​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ចំរើនព្រះបរិត្ត​ ​សុំ​សេចក្ដី​សុខ​ ​សិរីសួស្ដី​ ​ក្នុង​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​បន្ទាប់ពី​ពិធី​សូត្រ​មន្ត​ ​ចំរើនព្រះបរិត្ត​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​វ​.​គ​.​ស​.​ក​.​ទាំងអស់​បាន​ប្រគេន​ទេយ្យវត្ថុ​ ​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​២​អង្គ​ ​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​ ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ផង​ដែរ​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​ទាំងអស់​បាន​បួងសួង​ ​ដល់​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំថោះ​ ​ព្រះនាម​កិមិ​រា​ទេវី​ ​បុត្រ​ទី​៦​ ​នៃ​ក​បិ​ល​មហាព្រហ្ម​ ​សូម​ជួយ​តាម​ថែរក្សា​ការពារ​ ​និង​សូមពរ​ជ័យ​សិរីមង្គល​ក្នុង​ការ​ប្រកបការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​សូម​ឱ្យ​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​ទាំងអស់​ ​អោយ​ជួប​តែ​ពុទ្ធពរ​ ​ទាំង​៤​ប្រការ​ ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​កុំបីឃ្លៀងឃ្លាត​ឡើយ​។

កិច្ចពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ ​A​F​A​ ​និង​សន្និសីទ​ផ្សេងៗ​

​​នា​ថ្ងៃសុក្រ​ ​៩​ ​កើត​ ​ដល់​ថ្ងៃអាទិត្យ​ ​១​១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​ ​ន​.​គ​.​ស​. ​អម​ដំណើរ​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​ម​ន្រ្តី​ជំនាញ​ ​ន​.​គ​.​ស​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហ​ព័ន្ធ​គណនេយ្យករ​អា​ស៊ាន​ ​A​F​A​ (​A​SEA​N ​Federation​ o​f​ ​Accountant​s) ​លើក​ទី​១​៣​៦​ ​ស្តីពី​ “​កិច្ចពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ ​A​F​A​ ​និង​សន្និសីទ​ផ្សេងៗ​” ​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ ​Crown​e​ ​P​l​a​z​a​ ​ប្រទេស​ឡាវ​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​តំណាង​ស្ថាប័ន​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ក្នុង​តំបន់​អា​ស៊ាន​ជាច្រើន​រូប​ដោយ​ក្នុង​នោះ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​និង​លោក​ ​ជេន​ ​ផា​ត​ ​ក៏​ជា​វាគ្មិន​កិត្តិយស​ក្នុង​សន្និសីទ​ស្តីពី​ “C​L​M​V​ ​Report​in​g​ ​Conference​ 2023”​។​ ​កិច្ចប្រជុំ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ ​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​វិជ្ជាជីវៈ​ក្នុង​តំបន់​ផង​ដែរ​។​ ​បន្ថែម​ពីលើ​នេះ​ ​កិច្ចប្រជុំ​ក៏បាន​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ៗ​ ​និង​ទិសដៅ​ជាច្រើន​សម្រាប់​ ​A​F​A​ ​ក៏ដូចជា​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការ​កសាង​នូវ​យុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​ឱ្យ​ស្របតាម​យុទ្ធ​សា​ស្រ្ត​តំបន់​និង​ពិភពលោក​។​ ​កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​ភាព​ស្និទ្ធស្នាល​ ​និង​រីករាយ​យ៉ាង​ក្រៃលែង​។

លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន

នា​ព្រឹក​ ​ថ្ងៃពុធ​ ​៨​ ​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ម​ន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​វិជ្ជា​ជី​វ​:​គណនេយ្យ​និង​សវនកម្ម​ ​នៅ​បន្ទប់​ប្រជុំ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​ការប្រជុំ​ពិភាក្សា​ក្នុង​គោលបំណង​៖​ ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​Accounting​ ​Technician​ ​Qualification​-​AT​Q) ​ព្រមទាំង​ ​ពិភាក្សា​អំពី​លទ្ធភាព​ផ្សា​ភ្ជាប់​រវាង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជាមួយនឹង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​។

​​គួរ​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​គឺ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ K​I​C​P​A​A​ ​ក្រោម​ការឧបត្ថម្ភ​ធន​ពី​ UN​D​P​ ​Cam​bo​d​i​a​។​ ​AT​Q ​គឺជា​កម្មវិធី​ប្រឡង​សម្រាប់​ការ​ទទួលស្គាល់​ជំនាញ​គណនេយ្យ​ក​ម្រិ​ត​បច្ចេកទេស​។​ ​AT​Q ​អាច​ជួយ​ឱ្យ​និស្សិត​ចំណាយ​ពេល​ខ្លី​ក្នុង​ការសិក្សា​ ​និង​អាច​សិក្សា​នៅនឹង​កន្លែង​របស់​គេ​ផ្ទាល់​។​ ​និស្សិត​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​អាច​សិក្សា​ជាមួយ​ស្ថាប័ន​បណ្តុះបណ្តាល​ដែល​ជា​ដៃគូ​ ​ឬ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​ ​LEARNING​ ​HUB​ ​។

​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

នា​ព្រឹក​ថ្ងៃចន្ទ​ ​៦​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​បណ្ឌិត​ ​ផុន​ ​ណា​រិន​ ​នាយក​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​រួម​ទាំង​សាស្ត្រាចារ្យ​ ​និង​និស្សិត​សរុប​ចំនួន​ប្រមាណ​ ​២​០​០​រូប​ ​នៅ​សាលសន្និសីទ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​ប​ញ្រ្ជា​ប​ការយល់​ដឹង​អំពី​៖​

​១​ ​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​

​២​ ​ទិដ្ឋភាព​ទូទៅ​នៃ​ស្តង់​ដា​គណនេយ្យ​

​៣​ ​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​។

វេទិកា​ស្តីពី​ “​គណនេយ្យ​និង​សវនកម្ម​” ​សម្រាប់​សហគ្រាស

នា​ព្រឹក​ថ្ងៃពុធ​ ​១​០​ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តីពី​ “​គណនេយ្យ​និង​សវនកម្ម​” ​សម្រាប់​សហគ្រាស​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​វេទិកា​នេះ​មាន​ការចូលរួម​ពី​ម្ចាស់​ ​ឬ​តំណាង​សហគ្រាស​សរុប​ចំនួន​ប្រមាណ​ ​៥​០​០​រូប​ ​នៅ​សណ្ឋាគារ​ ​រ៉េស៊ីដង់​ ​សុខា​ ​ភ្នំពេញ​។

សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៩​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​សរុប​ចំនួន​ប្រមាណ​ ​១​៣​៤​ ​រូប​ ​នៅ​សាល​សហ​ប្រជុំ​ ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​រាជធានី​ភ្នំពេញ​។

ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា

​ល្ងាច​ ​ថ្ងៃសុក្រ​ ​១​២​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ចែករំលែក​ស្តីពី​ “​ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​” ​ការ​អប​អរសាទរ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​អាណត្តិ​ទី​៦​ថ្មី​ ​ឆ្នាំ​២​០​២​០​-​២​០​២​៤​ ​និង​ការ​ប្រគល់​វិញ្ញា​បន​ប​ត្រ​សមាជិកកិត្តិយស​ ​ជូន​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​អតីតប្រធាន​ ​និង​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​និង​ម្ចាស់​ឬ​តំណាង​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​វ​.​គ​.​ស​.​ក​. ​សរុប​ចំនួន​៥​២​រូប​ ​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​។

ចូល​ជួប​សម្តែង​គារវកិច្ច​ជាមួយ​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​

នា​ព្រឹក​ថ្ងៃសុក្រ​ ​៦​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សាល​ប្រជុំ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​អាណត្តិ​ទី​៦​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ដឹកនាំ​ដោយ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​បាន​ចូល​ជួប​សម្តែង​គារវកិច្ច​ជាមួយ​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ស្នើសុំ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​បន្ត​ការ​អនុវត្ត​ការងារ​របស់​ ​វ​.​គ​.​ស​.​ក​. ​ប្រកបដោយ​ប្រសិទ្ធិភាព​ ​និង​វឌ្ឍនភាព​។​

 

​ក្នុង​ឱកាស​នេះ​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​បាន​សម្តែង​សេចក្តី​សោម​ន្ស​រីករាយ​និង​អំណរគុណ​ក្រៃលែង​ចំពោះ​ឯកឧត្តម​ដែល​បាន​ផ្តល់​អនុសាសន៍​ដ៏​ថ្លៃថ្លា​ ​និង​បាន​ធ្វើការ​ ​ប្ដេជ្ញា​ចិត្ត​ ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​ក្នុង​ការ​​​ដឹកនាំ​ ​វ​.​គ​.​ស​.​ក​. ​ឈាន​ឆ្ពោះទៅ​រក​វឌ្ឍនភាព​។​ ​ជា​ចុង​បញ្ចប់​ ​ឯកឧត្តម​ក៏បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ឆន្ទៈ​ ​ពេលវេលា​ ​និង​ការ​លះបង់​នូវ​កម្លាំង​កាយ​ចិត្ត​របស់​ក្រុមប្រឹក្សា​បាល​ថ្មី​នៃ​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​អភិវឌ្ឍ​នូវ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ​វ​.​គ​.​ស​.​ក​. ​និង​ ​BAN​H​J​I​

នា​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​២​:​០​០​នាទី​រសៀល​ ​បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​បញ្ជី​ ​ហ្វា​ញ​ថេ​ក​ ​ឯ​.​ក​ (​BAN​H​J​I​) ​ស្តីពី​ការ​សម្របសម្រួល​ក្នុង​ការ​ចាប់​យក​បរិ​យា​ប័ន្ន ​និង​ន​វា​នុ​វត្ត​ន៍​ឌី​ជី​ថល​របស់​សមាជិក​និង​ការស្រាវជ្រាវ​រួមគ្នា​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​ ​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​បញ្ជាក់​ពី​ចូលរួម​របស់​ ​ភាគី​ទាំង​ពី​​​រ​ក្នុង​ការ​៖​

  • អភិវឌ្ឍ​នូវ​សន្ទស្សន៍​នៃ​លទ្ធភាព​ចាប់​យក​ឌី​ជី​ថល​របស់​សហគ្រាស​អនុវត្ត​ខ្នាត​តូច​និង​មធ្យម​
  • ​រៀបចំ​ការសិក្សា​ក​ម្រិ​ត​មូលដ្ឋាន​ស្តីពី​លទ្ធភាព​ឌី​ជី​ថល​របស់​ S​M​P​ ​នៅ​កម្ពុជា​
  • អភិវឌ្ឍ​នូវ​មាគ៌ា​នៃ​ការ​ចាប់​យក​ឌី​ជី​ថល​សម្រាប់​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​
  • អភិវឌ្ឍ​និង​ចែករំលែក​នូវ​ឧបករណ៍​ ​ការយល់​ដឹង​ ​និង​ការណែនាំ​ដែល​ទាក់ទង​នឹង​ការ​ចាប់​យក​បច្ចេកវិទ្យា​ ​របស់​ S​M​P​
  • ​ធ្វើការ​ស្រា​ជ្រាវ​រួមគ្នា​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​