វគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនចំនួនបីពេល សម្រាប់សមាជិកថ្មី ឆ្នាំ២០២៤ សរុប៣០រូប

មីនា 21, 2024

វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​ណែនាំ​សមាជិក​ដំបូង​ (​Induction​ ​Course​) ​របស់​ខ្លួន​ចំនួន​បី​ពេល​ ​សម្រាប់​សមាជិក​ថ្មី​ ​ឆ្នាំ​២​០​២​៤​ ​សរុប​៣​០​រូប​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​កាលពី​ថ្ងៃ​ទី​២​១​ ​និង​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់​ដឹង​បន្ថែម​អំពី​វិទ្យាស្ថាន​ ​សមាជិកភាព​និង​កាតព្វកិច្ច​ ​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​(C​P​D​) ​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជូន​ដល់​សមាជិក​របស់​ខ្លួន​ ​និង​ជាពិសេស​ការ​អប​អរសាទរ​ដល់​សមាជិក​ថ្មី​ផង​ដែរ​។​ ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​សមាជិក​ថ្មី​ដែល​បាន​ចូលរួម​ទាំងអស់​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ជាប្រចាំ​ជាមួយ​វគ្គ​បណ្តុះបណ្តាល​នានា​ ​ដែល​រៀបចំ​ដោយ​ ​វ​.​គ​.​ស​.​ក​. ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ ​ប្រកបដោយ​ផ្លែផ្កា​ ​ភាព​រីករាយ​ ​និង​ចំណង​ទាក់ទង​រវាង​គ្នា​និង​គ្នា​កាន់តែ​រឹង​មាំ​។​