ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- សីហា 28, 2026 9:00 ព្រឹក-12:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 3 hrs
🚨 ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់គឺជាសារៈសំខាន់ដើម្បីធានាបាននូវភាពត្រឹមត្រូវ ការអនុលោមតាមច្បាប់ និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ” ដឹកនាំដោយ លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក។ លោកដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាយោបល់។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦
🕘 ពេលវេលា៖ ៩៖០០ នាទីព្រឹក – ១២៖០០ នាទីថ្ងៃត្រង់
💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖ 3 ម៉ោង
📌 តំណចុះឈ្មោ៖ https://shorturl.at/dhMH0
🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖
✔️ យល់ដឹងអំពីដំណើរការសរុបក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមអនុវត្តន៍គណនីកម្ពុជា និងស្តង់ដារគណនីដែលអាចប្រើបាន។
✔️ ការបង្កើនគុណភាព ភាពត្រឹមត្រូវ និងភាពសីចង្វាក់គ្នានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
✔️ កំណត់កំហុសឆ្គង ចំណុចត្រួតពិនិត្យ និងហានិភ័យនៃការអនុវត្តតាមច្បាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
✔️ ជំរុញជំនាញពិនិត្យជាក់ស្តែងសម្រាប់ឯកសារការងារ ការបង្ហាញ និងកាលវិភាគគាំទ្រ។
✔️យល់ពីការទទួលខុសត្រូវសំខាន់ៗរវាងអ្នករៀបចំនិងអ្នកពិនិត្យក្នុងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។
🎯 អ្នកណាខ្លះគួរចូលរួម?
សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។
📝 ព័ត៌មានបន្ថែម៖
· សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាអង់គ្លេសនិងមានការបកប្រែជាភាសាខ្មែរ។
· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ៣ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសំុវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក រស់ វណ្ណារ៉ា
នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ
លោក រស់ វណ្ណារ៉ា គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងវិស័យសវនកម្ម ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យ ន័រតុន និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យផងដែរ។ លោកធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំក្នុងស្ថាប័នហិរញ្ញវត្ថុធំៗ រួមមាន ធនាគារ វឌ្ឍនៈ ធនាគារ កាណាឌីយ៉ា និងធនាគារ ស្ថាបនា។
លោកមានជំនាញឯកទេសខ្ពស់លើ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ (CIFRS for SMEs) ហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។ ក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឌីអេអេស&ផាតនើរ លោកដឹកនាំផ្ទាល់លើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងធានានូវគុណភាពខ្ពស់នៃសេវាកម្មសវនកម្ម គណនេយ្យ និងការប្រឹក្សាយោបល់ជូនដល់អតិថិជន។
សមត្ថភាពវិជ្ជាជីវៈ និងសញ្ញាបត្រ៖
• សមាជិកពេញសិទ្ធិ ៖ សមាគមគណនេយ្យករជំនាញជាន់ខ្ពស់ចក្រភពអង់គ្លេស (ACCA)
• សមាជិកសកម្ម៖ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (KICPAA)
• អាជ្ញាបណ្ណវិជ្ជាជីវៈ៖ រូបវន្តបុគ្គលពីនិយ័តករគណនេយ្យ និងសវនកម្ម (ACAR) និងភ្នាក់ងារសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ
• បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រផ្នែកគណនេយ្យ
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org
របៀបវារៈ
-
8:30 ព្រឹក-9:00 ព្រឹក
ការចុះឈ្មោះ
-
9:00 ព្រឹក-9:05 ព្រឹក
មតិស្វាគមន៍កម្មវិធី
តំណាងនៃ វ.គ.ស.ក.
-
9:05 ព្រឹក-11:30 ព្រឹក
បទបង្ហាញស្តីពី “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”
លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ
-
11:30 ព្រឹក-12:00 ល្ងាច
វគ្គសំណួរ-ចម្លើយ
លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ


