សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម

សិក្ខាសាលា លម្អិត
ចុះឈ្មោះនៅទីនេះ!- សីហា 18, 2026 - សីហា 19, 2026 9:00 ព្រឹក-5:00 ល្ងាច
- សណ្ឋាគារហ៊ីម៉ាវ៉ារី
-
English
- CPD 16 hrs
- KICPAA MemberKHR 1,038,000/ ក្នុងម្នាក់
- Non MemberKHR 1,245,000/ ក្នុងម្នាក់
📢 ការអនុវត្តសវនកម្មដ៏រឹងមាំគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាទំនុកចិត្តពីសាធារណជន និងធានាការអនុលោមតាមស្តង់ដារវិជ្ជាជីវៈ។ ពង្រឹងជំនាញបច្ចេកទេសរបស់លោកអ្នកតាមរយៈការយល់ដឹងជាក់ស្តែងលើគ្រប់ដំណាក់កាលនៃដំណើរការសវនកម្ម។
ចុះឈ្មោះឥឡូវនេះ ដើម្បីកុំុំឱ្យខកខានឱកាសពង្រឹងគុណភាពសវនកម្មរបស់លោកអ្នកជាមួយសិក្ខាសាលារបស់ វ.គ.ស.ក. ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ដែលធ្វើបទបង្ហាញដោយ លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន នៅ អឌីត អេន អ៊ែតវ៉ាយហ្សឺរី ឯ.ក ដែលលោកមានបទពិសោធន៍ជាង ២១ ឆ្នាំផ្នែកសវនកម្មនិងប្រឹក្សាយោបល់។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះនឹងមានរួមបញ្ជូលជាមួយការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដើម្បីគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។
📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦
🕘 ម៉ោង៖ ៩:០០ ព្រឹក – ៥:០០ ល្ងាច
📍 ទីកន្លែង៖ សណ្ឋាគារហ៊ីម៉ាវ៉ារី
🎓 CPD៖ ១៦ ម៉ោង
🌐 ភាសា៖ អង់គ្លេស
💰 កម្រៃសិក្សា៖
- សមាជិក វ.គ.ស.ក. ៖ ១,០៣៨,០០០ រៀល/ម្នាក់
- មិនមែនសមាជិក វ.គ.ស.ក.៖ ១,២៤៥,០០០ រៀល/ម្នាក់
បញ្ចុះតម្លៃ ៤២,០០០ រៀល រហូតដល់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦
🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/Y4wfBD3VzNJ2VfdT8
📜 វគ្គសិក្សាលម្អិត៖ https://shorturl.at/nBQwL
គោលបំណងនៃសិក្ខាសាលានេះ៖
- សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
- ស្តង់ដារសវនកម្ម និងការអនុលោម
- ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
- ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
- ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
- ករណីសិក្សា
សិក្ខាសាលានេះរៀបចំឡើងសម្រាប់៖
- សមាជិក នៃ វ.គ.ស.ក.
- បុគ្គលិកផ្នែកសវនកម្ម
- បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- សវនករផ្ទៃក្នុង
- អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ
ចំណាំ៖
- សិក្ខាសាលានេះនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស។
- លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រដែលមាន CPD ចំនួន ១៦ ម៉ោង បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះពេញលេញ។
- អាហារសម្រន់ អាហារថ្ងៃត្រង់ និងសម្ភារៈបណ្តុះបណ្តាលផ្សេងៗនឹងមានផ្តល់ជូន។
លោក នៅ រ៉េមី
នាយកប្រតិបត្តិនៃនៅ អឌីត អេន អ៊ែតវ៉ាយហ្សឺរី ឯ.ក
លោក នៅ រ៉េមី គឺជាស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន នៅ អឌីតអេន អ៊ែតវ៉ាយហ្សឺរី ឯ.ក។ លោកធ្លាប់មានបទពិសោធន៍ការងារជាមួយក្រុមហ៊ុន ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) រយៈពេល ២១ ឆ្នាំក្នុងផ្នែកសវនកម្មនិងប្រឹក្សាយោបល់ ដោយតំណែងចុងក្រោយរបស់លោកគឺជា Associate Partner។
លោកមានជំនាញទូលំទូលាយក្នុងវិស័យសវនកម្មហិរញ្ញវត្ថុការត្រួតពិនិត្យហិរញ្ញវត្ថុ និងពាណិជ្ជកម្មសម្រាប់ប្រតិបត្តិការទិញលក់អាជីវកម្ម ការរួមបញ្ចូល និងការទិញក្រុមហ៊ុន ការបំលែងរបាយការណ៍ហិរញ្ញវត្ថុទៅតាម IFRS និង IFRS for SMEs ការអនុលោមតាមបទប្បញ្ញត្តិធនាគារ និងការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
បច្ចុប្បន្នលោកជាអនុប្រធានក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថានគណនេយ្យករ
ជំនាញ និងសវនករកម្ពុជា និងជាប្រធានគណៈកម្មាធិការបច្ចេកទេសរបស់វិទ្យាស្ថានផងដែរ។ លោកក៏ជាសាមាជិកក្រុមការងារបច្ចេកទេសវិជ្ជាជីវៈរបស់និយ័តករគណនេយ្យនិងសវនកម្ម និងសហព័ន្ធគណនេយ្យករអាស៊ាន ព្រមទាំងជាប្រធានអនុគណកម្មាការអភិវឌ្ឍកម្មវិធីសិក្សា Cambodia CPA ផងដែរ។ លោក នៅ រ៉េមីបានទទួលបរិញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យពីសាកលវិទ្យាល័យឡុងដុង និងមានសញ្ញាបត្រជិកជាន់ខ្ពស់ ACCA។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


