សិក្ខាសាលា ស្តីពី៖

សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលា លម្អិត
ចុះឈ្មោះនៅទីនេះ!
  • សីហា 18, 2026 - សីហា 19, 2026 9:00 ព្រឹក-5:00 ល្ងាច
  • សណ្ឋាគារហ៊ីម៉ាវ៉ារី
  • English
  • CPD 16 hrs
  • KICPAA MemberKHR 1,038,000/ ក្នុងម្នាក់
  • Non MemberKHR 1,245,000/ ក្នុងម្នាក់

📢 ការអនុវត្តសវនកម្មដ៏រឹងមាំគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាទំនុកចិត្តពីសាធារណជន និងធានាការអនុលោមតាមស្តង់ដារវិជ្ជាជីវៈ។ ពង្រឹងជំនាញបច្ចេកទេសរបស់លោកអ្នកតាមរយៈការយល់ដឹងជាក់ស្តែងលើគ្រប់ដំណាក់កាលនៃដំណើរការសវនកម្ម។

ចុះឈ្មោះឥឡូវនេះ ដើម្បីកុំុំឱ្យខកខានឱកាសពង្រឹងគុណភាពសវនកម្មរបស់លោកអ្នកជាមួយសិក្ខាសាលារបស់ វ.គ.ស.ក. ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ដែលធ្វើបទបង្ហាញដោយ លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន  នៅ ​អឌីត អេន​ អ៊ែតវ៉ាយហ្សឺរី​ ឯ.ក ដែលលោកមានបទពិសោធន៍ជាង ២១ ឆ្នាំផ្នែកសវនកម្មនិងប្រឹក្សាយោបល់។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះនឹងមានរួមបញ្ជូលជាមួយការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដើម្បីគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។

📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦

🕘 ម៉ោង៖ ៩:០០ ព្រឹក – ៥:០០ ល្ងាច

📍 ទីកន្លែង៖ សណ្ឋាគារហ៊ីម៉ាវ៉ារី

🎓 CPD៖ ១៦ ម៉ោង

🌐 ភាសា៖ អង់គ្លេស

💰 កម្រៃសិក្សា៖

  • សមាជិក វ.គ.ស.ក. ៖ ១,០៣៨,០០០ រៀល/ម្នាក់
  • មិនមែនសមាជិក វ.គ.ស.ក.៖ ១,២៤៥,០០០ រៀល/ម្នាក់

បញ្ចុះតម្លៃ ៤២,០០០ រៀល រហូតដល់ថ្ងៃសុក្រ ទី៣១ ​ខែកក្កដា ឆ្នាំ២០២៦

🔗 ចុះឈ្មោះនៅទីនេះhttps://forms.gle/Y4wfBD3VzNJ2VfdT8

📜 វគ្គសិក្សាលម្អិត៖ https://shorturl.at/nBQwL

គោលបំណងនៃសិក្ខាសាលានេះ៖

  •  សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
  •  ស្តង់ដារសវនកម្ម និងការអនុលោម
  • ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
  • ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
  • ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
  •  ករណីសិក្សា

សិក្ខាសាលានេះរៀបចំឡើងសម្រាប់៖

  •  សមាជិក នៃ វ.គ.ស.ក.
  •  បុគ្គលិកផ្នែកសវនកម្ម
  • បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
  • សវនករផ្ទៃក្នុង
  • អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ

ចំណាំ៖

  • សិក្ខាសាលានេះនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស។
  •  លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រដែលមាន CPD ចំនួន ១៦ ម៉ោង បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះពេញលេញ។
  • អាហារសម្រន់ អាហារថ្ងៃត្រង់ និងសម្ភារៈបណ្តុះបណ្តាលផ្សេងៗនឹងមានផ្តល់ជូន។
លោក នៅ រ៉េមី

នាយកប្រតិបត្តិនៃនៅ​ អឌីត អេន អ៊ែតវ៉ាយហ្សឺរី ឯ.ក

លោក នៅ រ៉េមី គឺជាស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន នៅ អឌីតអេន អ៊ែតវ៉ាយហ្សឺរី ឯ.ក។ លោកធ្លាប់មានបទពិសោធន៍ការងារជាមួយក្រុមហ៊ុន ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) រយៈពេល ២១ ឆ្នាំក្នុងផ្នែកសវនកម្មនិងប្រឹក្សាយោបល់ ដោយតំណែងចុងក្រោយរបស់លោកគឺជា Associate Partner។
លោកមានជំនាញទូលំទូលាយក្នុងវិស័យសវនកម្មហិរញ្ញវត្ថុការត្រួតពិនិត្យហិរញ្ញវត្ថុ និងពាណិជ្ជកម្មសម្រាប់ប្រតិបត្តិការទិញលក់អាជីវកម្ម ការរួមបញ្ចូល និងការទិញក្រុមហ៊ុន ការបំលែងរបាយការណ៍ហិរញ្ញវត្ថុទៅតាម IFRS និង IFRS for SMEs ការអនុលោមតាមបទប្បញ្ញត្តិធនាគារ និងការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
បច្ចុប្បន្នលោកជាអនុប្រធានក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថានគណនេយ្យករ
ជំនាញ និងសវនករកម្ពុជា និងជាប្រធានគណៈកម្មាធិការបច្ចេកទេសរបស់វិទ្យាស្ថានផងដែរ។ លោកក៏ជាសាមាជិកក្រុមការងារបច្ចេកទេសវិជ្ជាជីវៈរបស់និយ័តករគណនេយ្យនិងសវនកម្ម និងសហព័ន្ធគណនេយ្យករអាស៊ាន ព្រមទាំងជាប្រធានអនុគណកម្មាការអភិវឌ្ឍកម្មវិធីសិក្សា Cambodia CPA ផងដែរ។ លោក នៅ រ៉េមីបានទទួលបរិញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យពីសាកលវិទ្យាល័យឡុងដុង និងមានសញ្ញាបត្រជិកជាន់ខ្ពស់ ACCA។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org