ការចែករំលែកបទពិសោធន៍ ស្តីពីបញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- មិថុនា 23, 2026 9:00 ព្រឹក-12:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 3 hrs
❗តើរបាយការណ៍ហិរញ្ញវត្ថុរបស់លោកអ្នកបានអនុលោមតាមបទប្បញ្ញត្តិពេញលេញហើយឬនៅ
ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអាចឱ្យទុកចិត្តបាន គឺជារឿងចាំបាច់ក្នុងការរក្សាទំនុកចិត្តពីភាគីពាក់ព័ន្ធ គាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយការយល់ដឹង និងបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមាន។ ទោះជាយ៉ាងណាក៏ដោយ កំហុសឆ្គងទូទៅក្នុងការធ្វើរបាយការណ៍ និងកង្វះខាតក្នុងការអនុលោមតាមបទប្បញ្ញត្តិ នៅតែបន្តកើតមានជាញឹកញាប់ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។
កុំខកខានឱកាសនេះ! ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការចែករំលែកបទពិសោធន៍ ស្តីពីបញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” ដែលនឹងធ្វើបទបង្ហាញដោយ លោកស្រី ស៊ុន គីមហ៊ីន នាយិកា សេវាកម្មគណនេយ្យនៃអេហ្វអាយអាយ &អឹសូស៊ីអេត ដើម្បីទទួលបានការយល់ដឹងជាក់ស្តែងអំពីបញ្ហាប្រឈមក្នុងការធ្វើរបាយការណ៍ហិរញ្ញវត្ថុតម្រូវតាមអនុលោមភាពផ្នែកគណនេយ្យ និងដំណោះស្រាយជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងដំណើរការក្នុងបរិបទបទប្បញ្ញត្តិនាពេលបច្ចុប្បន្ន។
📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
🎓 CPD: ៣ ម៉ោង
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🔗 ចុះឈ្មោះ៖ https://shorturl.at/NFstC
🔎 គោលបំណងនៃសិក្ខាសាលានេះ៖
· សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ
· បញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម
· អនុលោមភាពគណនេយ្យជាមួយអាជ្ញាធរមានសមត្ថកិច្ច
· ទោសទណ្ឌអំពីការបំពានបទប្បញ្ញត្តិ
🎯 សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់៖
· សមាជិក វ.គ.ស.ក.
· អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ
· អ្នកគ្រប់គ្រងផ្នែកគណនេយ្យករ
· គណនេយ្យករ និងបុគ្គលិកផ្នែកគណនេយ្យ
· មន្ត្រីហិរញ្ញវត្ថុ និងបុគ្គលិកផ្នែកហិរញ្ញវត្ថុ
· សវនករផ្ទៃក្នុង
· អ្នកជំនាញផ្នែកពន្ធដារ និងការអនុលោមភាព
· ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងអ្នកគ្រប់គ្រងអាជីវកម្ម
· បុគ្គលដែលមានតួនាទីទទួលខុសត្រូវក្នុងការរៀបចំ ឬពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុ
📝 សម្គាល់៖
· សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ៣ ម៉ោង ជាមួយវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
លោកអ្នកមិនមែនជាសមាជិកនៃ វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី ស៊ុន គីមហ៊ីន
នាយិកា សេវាកម្មគណនេយ្យ, អេហ្វអាយអាយ &អឹសូស៊ីអេត
លោកស្រី ស៊ុន គីមហ៊ីន មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកស្រីជាសហស្ថាបនិកនៃក្រុមហ៊ុន អេហ្វអាយអាយ និងទទួលបន្ទុកផ្នែកគណនេយ្យ និងសេវាជួយរៀបចំប្រព័ន្ធគណនេយ្យ។ មុននឹងបង្កើតក្រុមហ៊ុន លោកស្រីបានបម្រើការងារជាប្រធានផ្នែកហិរញ្ញវត្ថុនៅស្ថាប័នឯកជននានាក្នុងប្រទេសកម្ពុជា។ លោកស្រីបានចាប់ផ្តើមការងារដំបូងជាមួយក្រុមហ៊ុនគណនេយ្យនិងសវនកម្មលំដាប់អន្តរជាតិ (Big4) នៅក្នុងប្រទេសកម្ពុជាលើជំនាញឯកទេសផ្នែកពន្ធដារនិងទិដ្ឋភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុ ការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍និងថវិកា ក៏ដូចជា System Migration ផងដែរ។
លោស្រី គីមហ៊ីន ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីជាសមាជិក Fellow Member នៃ ACCA នៃចក្រភពអង់គ្លេសតាំងពីឆ្នាំ ២០១១ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករ កម្ពុជា។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


