សិក្ខាសាលាតាមអនឡាញ ស្តីពី៖

ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • កញ្ញា 9, 2026 9:00 ព្រឹក-11:30 ព្រឹក
  • Zoom Meeting
  • Khmer English
  • CPD 2.5 hrs
Free of Charge

🚀 គណនេយ្យប្រកបដោយប្រសិទ្ធភាព ចាប់ផ្តើមជាមួយនឹងឧបករណ៍ឌីជីថលត្រឹមត្រូវ។ 

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” ដែលធ្វើបទបង្ហាញដោយ លោកស្រី ភោគ ផណ្ណា ប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងវិស័យគណនេយ្យ ពន្ធដារ និងការធ្វើបរិវត្តកម្មឌីជីថល លោកស្រីនឹងចែករំលែកយុទ្ធសាស្ត្រអនុវត្តជាក់ស្តែងក្នុងការប្រើយុទ្ធសាស្រ្តបច្ចេកវិទ្យា ដើម្បីសម្រួលប្រតិបត្តិការគណនេយ្យ ពង្រឹងការអនុលោមតាមច្បាប់ពន្ធដារ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។

📅 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១១:៣០ ព្រឹក

🎓 CPD: ២.៥ ម៉ោង

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/JpYFl

ហេតុអ្វីបានជាលោកអ្នកគួរចូលរួម?

✅ ស្វែងយល់ពីរបៀបដែលឧបករណ៍គណនេយ្យឌីជីថលអាចធ្វើស្វ័យប្រវត្តិកម្មលើការអនុលោមតាមច្បាប់ពន្ធដារ និងបង្កើនភាពត្រឹមត្រូវនៃការរាយការណ៍។

✅ សិក្សាពីវិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការផ្លាស់ប្តូរទិន្នន័យគណនេយ្យទៅជាព័ត៌មានយល់ដឹងអំពីអាជីវកម្មសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។

✅ ទទួលបានការណែនាំដែលអាចអនុវត្តបានក្នុងការកសាងសមត្ថភាពឌីជីថល និងការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវសម្រាប់អង្គភាពរបស់លោកអ្នក។

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក. នាយកគ្រប់គ្រងផ្នែកគណនេយ្យ គណនេយ្យករជាន់ខ្ពស់ គណនេយ្យករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើទំនើបកម្មលើដំណើរការគណនេយ្យរបស់ខ្លួន។

សម្គាល់៖

  • សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
  • សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
  • លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី ភោគ ផណ្ណា

ប្រធានគ្រប់គ្រងផ្នែកដៃគូសហកានៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក

លោកស្រី ភោគ ផណ្ណា គឺជាអ្នកជំនាញជាន់ខ្ពស់ផ្នែកគណនេយ្យ ពន្ធដារ និងជាអ្នកគ្រប់គ្រងដៃគូសហការយុទ្ធសាស្ត្រ ដែលមានបទពិសោធន៍ជាក់ស្តែងជាងមួយទសវត្សក្នុងការជំរុញឧត្តមភាពប្រតិបត្តិការក្នុងវិស័យគណនេយ្យ និងពន្ធដារនៅកម្ពុជា។ បច្ចុប្បន្ន ក្នុងនាមជាប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៅក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក។ លោកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រុមហ៊ុនវិជ្ជាជីវៈនានា ដើម្បីពង្រឹងសមត្ថភាពសេវាកម្មឌីជីថល និងសម្រួលដល់កិច្ចការងារអនុលោមភាពជូនអតិថិជនរបស់ពួកគេ។ ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកស្រីអំពីបញ្ហាប្រឈមក្នុងកម្រិតប្រតិបត្តិការរបស់ក្រុមហ៊ុន គឺផ្អែកលើប្រវត្តិការងារដ៏រឹងមាំ រួមទាំងអតីតតួនាទីជាអនុប្រធានផ្នែកពន្ធដារ និងប្រតិបត្តិការនៅក្រុមហ៊ុន Moores Rowland Cambodia ផងដែរ។ លោកស្រីគឺជាសមាជិកចូលរួមនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងជាអ្នកជំនាញមានអាជ្ញាប័ណ្ណពីនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង។ លោកស្រី ផណ្ណា គឺជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តសម្រាប់បណ្តាក្រុមហ៊ុនដែលចង់ប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិតាមបរិបទក្នុងស្រុក ដើម្បីពង្រីកទំហំអាជីវកម្ម កាត់បន្ថយហានិភ័យនៃអនុលោមភាព និងផ្តល់នូវតម្លៃយុទ្ធសាស្ត្រកាន់តែខ្ពស់ជូនដល់អតិថិជនរបស់ពួកគេ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org