សិក្ខាសាលាតាមអនឡាញ ស្តីពី៖

ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • កក្កដា 24, 2026 9:00 ព្រឹក-11:30 ព្រឹក
  • Zoom Meeting
  • Khmer English
  • CPD 2.5 hrs
Free of Charge

📢 ពង្រឹងសមត្ថភាពរាយការណ៍របស់លោកអ្នកជាមួួយផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel 

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel” ដែលនឹងធ្វើបទបង្ហាញដោយ លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។​ ដើម្បីស្វែងយល់អំពីការបង្កើតផ្ទាំងទិន្នន័យ ការវិភាគទិន្នន័យហិរញ្ញវត្ថុ ការតាមដាន KPI និងការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Excel

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១១:៣០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖ ២.៥ ម៉ោង

🔗 ចុះឈ្មោះ៖ https://shorturl.at/BsW0q

មូលហេតុលោកអ្នកគួរចូលរួម៖

·     ស្វែងយល់អំពីការបង្កើតផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel

·     បង្កើនជំនាញលើការវិភាគ និងបង្ហាញទិន្នន័យហិរញ្ញវត្ថុតាមបែបទំនើប

·     សិក្សាពីការប្រើប្រាស់ Power Query, Slicers និង Conditional Formatting សម្រាប់ការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិ

·     ពង្រឹងសមត្ថភាពលើការតាមដាន KPI និងការគាំទ្រការសម្រេចចិត្ត

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក.,​ អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ, អ្នកគ្រប់គ្រង និងអ្នកវិភាគហិរញ្ញវត្ថុ, ម្ចាស់អាជីវកម្ម, អ្នកវិភាគទិន្នន័យកម្រិតដំបូង, អ្នកគ្រប់គ្រងផ្នែកលក់ និងប្រតិបត្តិការ និងបុគ្គលពាក់ព័ន្ធដែលកំពុងស្វែងរកការកែលម្អប្រសិទ្ធភាពការងារ។

សម្គាល់៖

·      សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស

·      សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ

·      លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។

លោក បាន សិទ្ធី

សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ វិទ្យាស្ថានហិរញ្ញវត្ថុ​ និង​គណនេយ្យ

លោក បាន សិទ្ធី ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ វិភាគទិន្នន័យ QuickBooks Online/Desktop Advanced Excel និង Power BI។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតគណនេយ្យ និងសវនកម្មពីសាកលវិទ្យាល័យន័រតុន និងបរិញ្ញាបត្រហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រៅពីនេះ លោកបានបញ្ចប់នូវវគ្គបណ្តុះបណ្តាលជំនាញ ISO 9001:2015 Quality Management System និងជំនាញវិភាគរបាយការណ៍ហិរញ្ញវត្ថុ។

ជាមួយនឹងបទពិសោធន៍បង្រៀនជាង ៦ ឆ្នាំ លោកមានជំនាញក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការងារសវនកម្ម ការរៀបចំគោលនយោបាយគណនេយ្យ និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាដូចជា QuickBooks online/Desktop Advanced Excel និង Power BI។

លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ។ កន្លងមក គាត់ធ្លាប់បម្រើការងារជា នាយកផ្នែកហិរញ្ញវត្ថុ នៅក្រុមហ៊ុនសំណង់ឈានមុខគេមួយ និងជាអ្នកវិភាគរបាយការណ៍ហិរញ្ញវត្ថុ នៅក្រុមហ៊ុន FMCG ឈានមុខគេ។ លើសពីនេះ លោកក៏ជាសមាជិកចូលរួមនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជាផងដែរ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org

របៀបវារៈ

  • 8:30 ព្រឹក-9:00 ព្រឹក

    ការចុះឈ្មោះ

  • 9:00 ព្រឹក-9:05 ព្រឹក

    មតិស្វាគមន៍កម្មវិធី

    តំណាងនៃ វ.គ.ស.ក.

  • 9:05 ព្រឹក-11:00 ព្រឹក

    បទបង្ហាញស្តីពី “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុ តាមកម្មវិធី Excel”

    លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ, វិទ្យាស្ថានហិរញ្ញវត្ថុ​ និង​គណនេយ្យ

  • 11:00 ព្រឹក-11:30 ព្រឹក

    វគ្គសំណួរ-ចម្លើយ

    លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ, វិទ្យាស្ថានហិរញ្ញវត្ថុ​ និង​គណនេយ្យ

វគ្គបណ្ដុះបណ្ដាល