គណនេយ្យកោសល្យវិច័យ និង បច្ចេកទេសបង្ការការក្លែងបន្លំ

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- មិថុនា 17, 2026 9:00 ព្រឹក-12:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 3 hrs
📢 សមត្ថភាពក្នុងការស្វែងរកការក្លែងបន្លំ គឺជាជំនាញដ៏ចាំបាច់បំផុតសម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុ។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ” ដែលធ្វើបទបង្ហាញដោយ លោក Dawin Tang ប្រធាន នៃភីខេអេហ្វ ម៉ាឡេស៊ី ដើម្បីយល់ដឹងពីស្វែងរកការក្លែងបន្លំ វិធីសាស្ត្រស៊ើបអង្កេតកោសល្យវិច័យ និងវិធានការត្រួតពិនិត្យបង្ការនានា ដែលអាចអនុវត្តបានក្នុងបរិបទអាជីវកម្មបច្ចុប្បន្ន។
📅 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖ ៣ ម៉ោង
🔗 ចុះឈ្មោះ៖ https://shorturl.at/OqTNS
មូលហេតុលោកអ្នកគួរចូលរួម៖
· ស្វែងយល់ឱ្យច្បាស់ពីមូលដ្ឋានគ្រឹះនៃគណនេយ្យកោសល្យវិច័យ និងការធ្វើសវនកម្មកោសល្យវិច័យ
· យល់ដឹងពីដំណើរការស៊ើបអង្កេតការក្លែងបន្លំ និងក្របខណ្ឌត្រីកោណនៃការក្លែងបន្លំ (Fraud Triangle)
· អនុវត្តវិធានការបង្ការ និងការស្វែងរកការក្លែងបន្លំជាក់ស្តែងនៅក្នុងស្ថាប័ន
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., សវនករ និងគណនេយ្យករ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកអនុលោមភាព និងគ្រប់គ្រងហានិភ័យ, សវនករផ្ទៃក្នុង, ម្ចាស់អាជីវកម្ម និងនាយកប្រតិបត្តិហិរញ្ញវត្ថុ ព្រមទាំងបុគ្គលទាំងឡាយណាដែលមានចំណាប់អារម្មណ៍លើប្រធានបទនេះ។
សម្គាល់៖
· សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាអង់គ្លេសនិងមានការបកប្រែជាភាសាភាសាខ្មែរ
· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ៣ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក Dawin Tang
ប្រធាន នៃភីខេអេហ្វ ម៉ាឡេស៊ី
លោក Dawin Tang គឺជាមេធាវីនៃក្រុមប្រឹក្សាមេធាវីម៉ាឡេស៊ី និងជាគណនេយ្យករជំនាញដែលបានចុះបញ្ជីជាមួយវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី (MIA)។ លោកក៏ជាសមាជិកនៃ CPA Australiaនិងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) ផងដែរ។
លោកមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិជ្ជាជីវៈច្បាប់ កោសល្យវិច័យ ការស្តារអាជីវកម្មឡើងវិញ និងសេវាកម្មប្រឹក្សាហិរញ្ញវត្ថុសាជីវកម្មដែលបានបម្រើដល់អតិថិជនរួមមាន សាជីវកម្មពហុជាតិ ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ និងអាជីវកម្មគ្រប់គ្រងដោយម្ចាស់ផ្ទាល់ក្នុងវិស័យធនាគារ ពាណិជ្ជកម្ម ផលិតកម្ម កសិកម្ម សំណង់ និងការអភិវឌ្ឍអចលនទ្រព្យនៅបណ្តាប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
បច្ចុប្បន្ន លោក Dawin បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនលើគ្រប់ទិដ្ឋភាពនៃការស៊ើបអង្កេត ការគាំទ្រផ្នែកវិវាទ និងការបំពេញភារកិច្ចជាសាក្សីជំនាញ លើសពីនេះទៅទៀតលើកិច្ចការស្តារអាជីវកម្មនិងហិរញ្ញវត្ថុសាជីវកម្មផ្សេងទៀតរួមមាន ការផ្តល់ប្រឹក្សាអំពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង mergers and acquisition ការកៀរគរមូលនិធិ ការវាយតម្លៃអាជីវកម្ម និងការត្រួតពិនិត្យផ្ទៀងផ្ទាត់ ការរៀបចំរចនាសម្ព័ន្ធសាជីវកម្មឡើងវិញ (ផែនការរៀបចំ និងការគ្រប់គ្រងតាមផ្លូវតុលាការ) ការគ្រប់គ្រងទ្រព្យសម្បត្តិដោយ អាណាព្យាបាល និងការរំលាយក្រុមហ៊ុន។
លោកបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យWestern Australia។ លើសពីនេះ លោកគឺជាអ្នករំលាយក្រុមហ៊ុនដែលទទួលបានការអនុម័តនៅក្រោមច្បាប់ក្រុមហ៊ុនម៉ាឡេស៊ីឆ្នាំ ២០១៦ (Malaysian Companies Act 2016) និងមានអាជ្ញាបណ្ណតំណាងសេវាកម្មទីផ្សារមូលធនសម្រាប់ការផ្តល់ប្រឹក្សាលើហិរញ្ញវត្ថុសាជីវកម្មដែលចេញដោយគណៈកម្មការមូលបត្រម៉ាឡេស៊ី។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org
របៀបវារៈ
-
8:30 ព្រឹក-
ការចុះឈ្មោះ
-
9:00 ព្រឹក-9:05 ព្រឹក
មតិសា្វគមន៍
តំណាងនៃ វ.គ.ស.ក.
-
9:05 ព្រឹក-11:30 ព្រឹក
បទបង្ហាញស្តីពី “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ”
លោក Dawin Tang, ប្រធាន នៃភីខេអេហ្វ ម៉ាឡេស៊ី
-
11:30 ព្រឹក-12:00 ល្ងាច
វគ្គសំណួរ-ចម្លើយ
លោក Dawin Tang, ប្រធាន នៃភីខេអេហ្វ ម៉ាឡេស៊ី


