បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- សីហា 14, 2026 9:30 ព្រឹក-11:00 ព្រឹក
- Zoom Meeting
-
Khmer English
- No CPD
📢 បទប្បញ្ញត្តិនានាសម្រាប់ក្រុមហ៊ុនសវនកម្មបន្តមានការវិវត្តជាបន្តបន្ទាប់។ សូមបន្តតាមដានព័ត៌មាន ដើម្បីរក្សាបាននូវការអនុលោមតាមច្បាប់ និងការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។
សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក ស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ដែលធ្វើបទបង្ហាញដោយ លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីយល់ដឹងពីបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🔗 ចុះឈ្មោះ៖ https://shorturl.at/w66mt
គោលបំណងនៃសិក្ខាសាលាអនឡាញ៖
- ស្វែងយល់អំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
- ស្វែងយល់ និងអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
- ពង្រឹងការយល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ និងការអនុវត្តជាក់ស្តែងតាមរយៈការសិក្សាលើករណីសិក្សា
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។
📝 សម្គាល់៖
- សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
លោក តាន់ ចាន់តារ៉ា
អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា
លោក តាន់ ចាន់តារ៉ា ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា (ន.ម.ក.)។ លោកមានបទពិសោធន៍វិជ្ជាជីវៈជាង ១០ ឆ្នាំនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលលោក បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំបទប្បញ្ញត្តិទាក់ទងនឹងការបោះផ្សាយលក់មូលបត្រ និងការបង្ហាញព័ត៌មានសាជីវកម្មដោយបុគ្គលចុះបញ្ជីលក់មូលបត្រដល់សាធារណជន។
បច្ចុប្បន្ន លោកទទួលខុសត្រូវក្នុងការផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យមូលបត្រ តាមដាន ត្រួតពិនិត្យ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយ និងការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ។
លោកក៏ជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេសដើម្បីគាំទ្រការអនុវត្តស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម និងការអះអាង និងក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់វិស័យឯកជនផងដែរ។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
របៀបវារៈ
-
9:00 ព្រឹក-9:30 ព្រឹក
ការចុះឈ្មោះ
-
9:30 ព្រឹក-9:35 ព្រឹក
មតិស្វាគមន៍កម្មវិធី
តំណាងនៃ វ.គ.ស.ក.
-
9:35 ព្រឹក-10:35 ព្រឹក
បទបង្ហាញស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”
លោក តាន់ ចាន់តារ៉ា, អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា
-
10:35 ព្រឹក-11:00 ព្រឹក
វគ្គសំណួរ-ចម្លើយ
លោក តាន់ ចាន់តារ៉ា, អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា


