សិក្ខាសាលាតាមអនឡាញ ស្តីពី៖

បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • មិថុនា 5, 2026 9:00 ព្រឹក-10:30 ព្រឹក
  • Zoom Meeting
  • Khmer English
  • No CPD
Free of Charge

📢 ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់លោកអ្នកលើការយល់ដឹងអំពីទីផ្សារមូលបត្រកម្ពុជា

កុំខកខានឱកាសនេះ! ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា” ដែលធ្វើបទបង្ហាញដោយ លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា

សិក្ខាសាលានេះនឹងផ្តល់ឱកាសឱ្យលោកអ្នកយល់ដឹងអំពី​បច្ចុប្បន្នភាពទីផ្សារ​ ផលិតផលហិរញ្ញវត្ថុ និងតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១០:៣០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/mAWqg

គោលបំណងនៃសិក្ខាសាលានេះ៖

·      យល់ដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពទីផ្សារមូលបត្រកម្ពុជា

·      ស្វែងយល់អំពីប្រភេទផលិតផលហិរញ្ញវត្ថុចម្រុះ និងនិន្នាការថ្មីៗនៃទីផ្សារមូលបត្រកម្ពុជា

·      យល់ដឹងពីតួនាទីសំខាន់នៃទីផ្សារមូលបត្រក្នុងការកៀរគរទុននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក.,​ អ្នកវិនិយោគសាធារណៈ,     អ្នកជំនាញហិរញ្ញវត្ថុ និងគណនេយ្យ, សហគ្រាសធុនតូច និងមធ្យម, សិស្សនិស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍លើទីផ្សារមូលបត្រ។

📝 សម្គាល់៖ សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស

លោកស្រី ស៊ន់ សូនីតា

អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា

លោកស្រី ស៊ន់ សូនីតា បានបម្រើការងារនៅក្នុងការិយាល័យបោះផ្សាយមូលបត្រ​​​​​​​​​​​​​​​​​​ និងឯកសារផ្ដល់ព័ត៌មាននៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រចាប់តាំងពីឆ្នាំ២០១៦។លោកស្រីមានបទពិសោធន៍ការងារពាក់ព័ន្ធនឹង ការត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ព្រមទាំងការងារ រៀបចំបទប្បញ្ញត្តិផ្សេងៗផងដែរ។

លោកស្រី ជាសមាជិកនៃក្រុមការងារមូលបត្ររដ្ឋដែលស្ថិតក្រោមក្របខណ្ឌនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សមាជិកនៃក្រុមការងារឌីជីថលនៃវេទិកាទីផ្សារមូលធនអាស៊ាន និងជាសមាជិកនៃក្រុមការងារបង្ហាញព័ត៌មាននៃ វេទិកាទីផ្សារមូលធនអាស៊ាន។

កាលពីឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកល វិទ្យាល័យ វិកតូរៀ នៃទីក្រុងមេលប៊ន ប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards Scholarship Program ផងដែរ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org

របៀបវារៈ

  • 8:30 ព្រឹក-9:00 ព្រឹក

    ការចុះឈ្មោះ

  • 9:00 ព្រឹក-9:05 ព្រឹក

    មតិសា្វគមន៍

    តំណាងនៃ វ.គ.ស.ក.

  • 9:05 ព្រឹក-10:00 ព្រឹក

    បទបង្ហាញស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា”

    លោកស្រី ស៊ន់ សូនីតា​ អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា

  • 10:00 ព្រឹក-10:30 ព្រឹក

    វគ្គសំណួរ-ចម្លើយ

    លោកស្រី ស៊ន់ សូនីតា​ អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា

វគ្គបណ្ដុះបណ្ដាល