សិក្ខាសាលាតាមអនឡាញ ស្តីពី៖

ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងអង្គភាព

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • កក្កដា 31, 2026 9:00 ព្រឹក-10:10 ព្រឹក
  • Zoom Meeting
  • Khmer English
  • No CPD
Free of Charge

📢 បង្កើតក្របខ័ណ្ឌជាក់ស្តែងសម្រាប់ការទទួលយកបញ្ញាសិប្បនិម្មិតនៅក្នុងអង្គការរបស់លោកអ្នក

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងអង្គភាព ដែលដឹកនាំដោយ លោក ធៀ សុផល អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលលោកមានជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ដើម្បីទទួលបានចំណេះដឹងជាក់ស្តែងលើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងការផ្លាស់ប្តូរអង្គភាពប្រកបដោយចីរភាព។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១០:១០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/zM62k

 

គោលបំណងនៃកម្មវិធីសិក្ខាសាលា៖

  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត និងនិន្នាការចុងក្រោយដែលកំពុងជំរុញការផ្លាស់ប្តូរអង្គភាព។
  • វាយតម្លៃកម្រិតត្រៀមខ្លួនរបស់អង្គភាព និងការអនុវត្តក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់ការទទួលយក និងការអនុវត្តបញ្ញាសិប្បនិម្មិត។
  • កំណត់គន្លឹះសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្ត និងយុទ្ធសាស្ត្រជាក់ស្តែងតាមរយៈករណីសិក្សា

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក. ថ្នាក់ដឹកនាំអង្គភាព អ្នកគ្រប់គ្រង មន្រ្តីទទួលបន្ទុកបរិវត្តកម្មឌីជីថល បុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកវិភាគទិន្នន័យ អ្នកជំនាញអាជីវកម្ម សហគ្រិន និងអ្នកដែលមានចំណាប់អារម្មណ៍លើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងអង្គភាព។

សម្គាល់៖

  • សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
លោក ធៀ សុផល

អ្នកស្រាវជ្រាវ និងគ្រូបង្រៀននៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

លោក ធៀ សុផល ជាអ្នកស្រាវជ្រាវ និងគ្រូបង្រៀនដែលមានឯកទេសផ្នែកវិទ្យាសាស្ត្រទិន្នន័យ (Data Science) បញ្ញាសិប្បនិម្មិត (Artificial Intelligence) និងនវានុវត្តន៍ឌីជីថលនៅ CADT និង IFA។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក Artificial Intelligence for One Health ពី Université Grenoble Alpes នៃប្រទេសបារាំង និងមានបទពិសោធន៍វិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្មវិធី (Software Development) ក្នុងវិស័យទូរគមនាគមន៍ និងធនាគារ។ បច្ចុប្បន្នការងាររបស់លោកផ្តោតលើការអភិវឌ្ឍដំណោះស្រាយសុខាភិបាលដោយប្រើបញ្ញាសិប្បនិម្មិត ការវិភាគ និងព្យាករណ៍ទិន្នន័យ ព្រមទាំងការកសាងសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ លោកបានចូលរួម និងរួមចំណែកក្នុងគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ជាច្រើន ហើយទទួលបានពានរង្វាន់ Cambodia Digital Awards 2025 ក្នុងផ្នែក Research and Innovation ជាមួយស្ថាប័នពាក់ព័ន្ធ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org