ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- កក្កដា 24, 2026 9:00 ព្រឹក-11:30 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 2.5 hrs
📢 ពង្រឹងសមត្ថភាពរាយការណ៍របស់លោកអ្នកជាមួួយផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel” ដែលនឹងធ្វើបទបង្ហាញដោយ លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ ដើម្បីស្វែងយល់អំពីការបង្កើតផ្ទាំងទិន្នន័យ ការវិភាគទិន្នន័យហិរញ្ញវត្ថុ ការតាមដាន KPI និងការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Excel។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១១:៣០ ព្រឹក
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖ ២.៥ ម៉ោង
🔗 ចុះឈ្មោះ៖ https://shorturl.at/BsW0q
មូលហេតុលោកអ្នកគួរចូលរួម៖
· ស្វែងយល់អំពីការបង្កើតផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel
· បង្កើនជំនាញលើការវិភាគ និងបង្ហាញទិន្នន័យហិរញ្ញវត្ថុតាមបែបទំនើប
· សិក្សាពីការប្រើប្រាស់ Power Query, Slicers និង Conditional Formatting សម្រាប់ការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិ
· ពង្រឹងសមត្ថភាពលើការតាមដាន KPI និងការគាំទ្រការសម្រេចចិត្ត
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ, អ្នកគ្រប់គ្រង និងអ្នកវិភាគហិរញ្ញវត្ថុ, ម្ចាស់អាជីវកម្ម, អ្នកវិភាគទិន្នន័យកម្រិតដំបូង, អ្នកគ្រប់គ្រងផ្នែកលក់ និងប្រតិបត្តិការ និងបុគ្គលពាក់ព័ន្ធដែលកំពុងស្វែងរកការកែលម្អប្រសិទ្ធភាពការងារ។
សម្គាល់៖
· សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
· លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក បាន សិទ្ធី
សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ
លោក បាន សិទ្ធី ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ វិភាគទិន្នន័យ QuickBooks Online/Desktop Advanced Excel និង Power BI។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតគណនេយ្យ និងសវនកម្មពីសាកលវិទ្យាល័យន័រតុន និងបរិញ្ញាបត្រហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រៅពីនេះ លោកបានបញ្ចប់នូវវគ្គបណ្តុះបណ្តាលជំនាញ ISO 9001:2015 Quality Management System និងជំនាញវិភាគរបាយការណ៍ហិរញ្ញវត្ថុ។
ជាមួយនឹងបទពិសោធន៍បង្រៀនជាង ៦ ឆ្នាំ លោកមានជំនាញក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការងារសវនកម្ម ការរៀបចំគោលនយោបាយគណនេយ្យ និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាដូចជា QuickBooks online/Desktop Advanced Excel និង Power BI។
លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ។ កន្លងមក គាត់ធ្លាប់បម្រើការងារជា នាយកផ្នែកហិរញ្ញវត្ថុ នៅក្រុមហ៊ុនសំណង់ឈានមុខគេមួយ និងជាអ្នកវិភាគរបាយការណ៍ហិរញ្ញវត្ថុ នៅក្រុមហ៊ុន FMCG ឈានមុខគេ។ លើសពីនេះ លោកក៏ជាសមាជិកចូលរួមនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជាផងដែរ។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org
របៀបវារៈ
-
8:30 ព្រឹក-9:00 ព្រឹក
ការចុះឈ្មោះ
-
9:00 ព្រឹក-9:05 ព្រឹក
មតិស្វាគមន៍កម្មវិធី
តំណាងនៃ វ.គ.ស.ក.
-
9:05 ព្រឹក-11:00 ព្រឹក
បទបង្ហាញស្តីពី “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុ តាមកម្មវិធី Excel”
លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ, វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ
-
11:00 ព្រឹក-11:30 ព្រឹក
វគ្គសំណួរ-ចម្លើយ
លោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យ, វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ


