សិក្ខាសាលាតាមអនឡាញ ស្តីពី៖

បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • សីហា 14, 2026 9:30 ព្រឹក-11:00 ព្រឹក
  • Zoom Meeting
  • Khmer English
  • No CPD
Free of Charge

📢 បទប្បញ្ញត្តិនានាសម្រាប់ក្រុមហ៊ុនសវនកម្មបន្តមានការវិវត្តជាបន្តបន្ទាប់។ សូមបន្តតាមដានព័ត៌មាន ដើម្បីរក្សាបាននូវការអនុលោមតាមច្បាប់ និងការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។

 

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក ស្តីពី បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា ដែលធ្វើបទបង្ហាញដោយ លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីយល់ដឹងពីបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

 

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/w66mt

 

គោលបំណងនៃសិក្ខាសាលាអនឡាញ៖

  • ស្វែងយល់អំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
  • ស្វែងយល់ និងអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
  • ពង្រឹងការយល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ និងការអនុវត្តជាក់ស្តែងតាមរយៈការសិក្សាលើករណីសិក្សា

 

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។

📝 សម្គាល់៖

  • សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
លោក តាន់ ចាន់តារ៉ា

អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា

លោក តាន់ ចាន់តារ៉ា ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា (ន.ម.ក.)។ លោកមានបទពិសោធន៍វិជ្ជាជីវៈជាង ១០ ឆ្នាំនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលលោក បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំបទប្បញ្ញត្តិទាក់ទងនឹងការបោះផ្សាយលក់មូលបត្រ និងការបង្ហាញព័ត៌មានសាជីវកម្មដោយបុគ្គលចុះបញ្ជីលក់មូលបត្រដល់សាធារណជន។
បច្ចុប្បន្ន លោកទទួលខុសត្រូវក្នុងការផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យមូលបត្រ តាមដាន ត្រួតពិនិត្យ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយ និងការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ។
លោកក៏ជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេសដើម្បីគាំទ្រការអនុវត្តស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម និងការអះអាង និងក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់វិស័យឯកជនផងដែរ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7

របៀបវារៈ

  • 9:00 ព្រឹក-9:30 ព្រឹក

    ការចុះឈ្មោះ

  • 9:30 ព្រឹក-9:35 ព្រឹក

    មតិស្វាគមន៍កម្មវិធី

    តំណាងនៃ វ.គ.ស.ក.

  • 9:35 ព្រឹក-10:35 ព្រឹក

    បទបង្ហាញស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”

    លោក តាន់ ចាន់តារ៉ា, អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា

  • 10:35 ព្រឹក-11:00 ព្រឹក

    វគ្គសំណួរ-ចម្លើយ

    លោក តាន់ ចាន់តារ៉ា, អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា