
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
កក្កដា 20, 2026
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូនដល់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ។ គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងការបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។ លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ដែលជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
- ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម
- កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ATQ
- វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
- ការណែនាំអំពីការប្រើប្រាស់កម្មវិធីសិក្សា ATQ តាមរយៈវេបសាយ (KICPAA website) និងលើទូរស័ព្ទដៃ (KICPAA app)
វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅវេលាម៉ោង៥ និង០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កានិងភាពរីករាយក្រៃលែង។




