​វគ្គ​ណែនាំ​សមាជិក​ដំបូង​

​នៅ​ព្រឹក​ថ្ងៃពុធ​ ​២​ ​កើត​ ​ខែ​ទុតិយាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​ណែនាំ​សមាជិក​ដំបូង​ (​Induction​ ​Course​) ​របស់​ខ្លួន​ ​សម្រាប់​សមាជិក​ថ្មី​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​.​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់​ដឹង​បន្ថែម​អំពី​វិទ្យាស្ថាន​ ​សមាជិកភាព​និង​កាតព្វកិច្ច​ ​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​ (C​P​D​) ​និង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជូន​ដល់​សមាជិក​របស់​ខ្លួន​។​ ​ជា​លទ្ធផល​ ​កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សមាជិក​ដែល​បាន​ចូលរួម​ដូចជា​៖​

– ​យល់​ដឹង​បន្ថែម​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​

– ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សមាជិកភាព​ ​កាតព្វកិច្ច​របស់​សមាជិក​ ​និង​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​ (C​P​D​)

– ​យល់​ដឹង​ពី​សារសំខាន់​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​០​នាទី​ព្រឹក​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​នៅ​ថ្ងៃអង្គារ​ ​១​ ​កើត​ ​ខែ​ទុតិយាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​សម្រាប់​និស្សិត​ជាច្រើន​រូប​ ​នៅ​សាលសន្និសីទ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​

​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​៤​០​នាទី​ព្រឹក​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

K​I​C​P​A​A​ ​Web​in​ar​: ​Tax​ on ​E​-​Commerce

​K​I​C​P​A​A​ ​Web​in​ar​: ​Tax​ on ​E​-​Commerce​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​L​OC​H​AN​ & ​CO​ (​CAM​BO​D​I​A​) ​COMPANY​ ​LIMITED​ ​host​e​d​ ​a​ ​web​in​ar​ on “​Tax​ on ​E​-​Commerce​” on ​Friday​, 14 ​July​ 2023 ​from​ 9:30 ​AM​ ​to​ 11:30 ​AM​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​more than​ 500 ​participant​s.

 

​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)”

នៅ​ថ្ងៃពុធ​ ​១​០​ ​រោច​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ ​វ៉ាន់​ដា​ ​បាន​សហ​ការរៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​សម្រាប់​និស្សិត​ឆ្នាំ​ទី​៤​ ​សរុប​ប្រមាណ​ជា​ ​២​៣​៤​ ​រូប​ ​នៅ​វិទ្យាស្ថាន​ ​វ៉ាន់​ដា​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​

​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​១​៥​នាទី​ព្រឹក​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ខា​ស​-​ប៊ី​ហ្ស ថេ​ក​ណ​ឡូ​ជី​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ខា​ស​-​ប៊ី​ហ្ស ថេ​ក​ណ​ឡូ​ជី​ ​ស្តីពី​ការចូលរួម​ក្នុង​ការ​បណ្ដុះបណ្ដាល​សិស្ស​និង​គ្រូ​បង្គោល​ ​និង​ការ​ផ្ដល់​អាជ្ញា​ប​ណ្ណ (​Quick​Book​s On​line​) ​ដល់​ស្ថាប័ន​បណ្តុះបណ្តាល​ដែល​ជា​ដៃគូ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​ ​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​បញ្ជាក់​ពី​ការចូលរួម​របស់​ភាគី​ទាំង​ពី​​​រ​ក្នុង​ការ​៖​

  • ​ផ្ដល់​អាជ្ញា​ប​ណ្ណ ​Quick​Book​s On​line​ ​ដល់​ស្ថាប័ន​បណ្តុះបណ្តាល​ដែល​ជា​ដៃគូ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​សម្រាប់​ការអប់រំ​
  • ​ចូលរួម​រៀបចំ​ការ​បណ្ដុះបណ្ដាល​សិស្ស​និស្សិត​ ​ទៅលើ​កម្មវិធី​ ​Quick​Book​s
  • ​ចូលរួម​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទៅលើ​មុខវិជ្ជា​ទី​២​៖​ ​បច្ចេកទេស​កុំព្យូទ័រ​ ​និង​កម្មវិធី​សូ​ហ្វវែ​គណនេយ្យ​
  • ​ចូលរួម​រៀបចំ​វគ្គ​តម្រង់​ទិស​សម្រាប់​សិស្ស​ ​និស្សិត​ទៅលើ​កម្មវិធី​ ​Quick​Book​s

 

​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន

​នា​ព្រឹក​ថ្ងៃអង្គារ​ ​២​ ​រោច​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​អម​ដោយ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​ហង្ស​សូ​ផា​ត​ ម៉ូ​លី​ហ្សា​ណា​ ​អនុ​ប្រធានគណៈកម្មការ​ចុះឈ្មោះ​និង​សមាជិកភាព​ ​វ​.​គ​.​ស​.​ក​. ​និង​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​” ​។​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ ​ដឹកនាំ​ដោយ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​ជូន​ដល់​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​កឹង​ ​កែវ​ពិសី​ ​ដែល​ជា​មន្ត្រី​សមាជិកភាព​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ “​សមាជិកភាព​របស់​ ​វ​.​គ​.​ស​.​ក​.”​ផង​ដែរ​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​សរុប​ចំនួន​ប្រមាណ​ ​៣​០​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​។

អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំ​និង​ពិសា​អាហារ​ពេលល្ងាច

​នៅ​ល្ងាចថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ “​អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំ​និង​ពិសា​អាហារ​ពេលល្ងាច​” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​មាន​ការចូលរួម​ពី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ប្រធាន​ ​អនុប្រធាន​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​ដៃគូ​ ​និង​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​.​ជាច្រើន​រូប​ ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ ​សុខា​ភ្នំពេញ​។​ ​កម្មវិធី​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ ​វ​.​គ​.​ស​.​ក​. ​សម្រេច​បាន​ក្នុងរយៈពេល​២​០​ឆ្នាំ​កន្លងមក​ ​ហើយក៏​បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​និង​ភាតរភាព​របស់​សមាជិក​ក្នុង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​។​ ​កម្មវិធី​អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំនេះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​និង​ស្និត​ស្នាល​ក្រៃលែង​។

​សេចក្តីប្រកាស​ព័ត៌មាន​ ​ស្តីពី​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​

​សេចក្តីប្រកាស​ព័ត៌មាន​
​ស្តីពី​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​
———————————
​នា​រសៀល​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ “​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​”​របស់​ខ្លួន​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ (​ន​.​គ​.​ស​.) ​។​ ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រាយការណ៍​ជូន​សមាជិក​អំពី​៖​ (​១​). ​សមិទ្ធផល​ឆ្នាំ​២​០​២​២​ (​២​). ​វឌ្ឍនភាព​ការងារ​ឆ្នាំ​២​០​២​៣​ (​៣​). ​សេចក្តីរាយការណ៍​ស្តីពី​របាយការណ៍​ហិរញ្ញវត្ថុ​ (​៤​). ​ការ​យល់ស្រប​ទៅលើ​របាយការណ៍​ហិរញ្ញវត្ថុ​រង​សវនកម្ម​ឆ្នាំ​២​០​២​២​ (​៥​). ​ការ​ជ្រើសរើស​សវ​នក​រ​ឯករាជ្យ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​និង​ (​៦​). ​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​ពី​សមាជិក​។​ ​មហាសន្និបាត​នេះ​មាន​ការចូលរួម​ពី​ប្រធាន​ ​អនុប្រធាន​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​ជាច្រើន​រូប​ ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ ​សុខា​ភ្នំពេញ​។

 

ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​នា​រសៀល​ថ្ងៃសុក្រ​ ​៦​ ​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វ​.​គ​.​ស​.​ក​. ​បាន​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ ​ស្ដីពី​ “​ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​ដល់​លោកគ្រូ​នៃ​សាកលវិទ្យាល័យ​ ​បញ្ញា​សាស្ត្រ​កម្ពុជា​ ​ចំនួន​១​០​នាក់​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​ ​គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​គឺ​ដើម្បី​ជ​ម្រុ​ញ​អត្រា​ប្រឡងជាប់​របស់​និស្សិត​ ​និង​រួមគ្នា​បង្កើត​របៀប​នៃ​ការ​រៀន​និង​ការ​បង្រៀន​ថ្មី​នៃ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​គឺជា​គ្រូ​បណ្ដុះបណ្ដាល​នៃ​កម្មវិធី​នេះ​ ​និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​៖​

​ទិដ្ឋភាព​ទូទៅ​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​បច្ចុប្បន្នភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​

​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

– ​ការ​រៀន​ ​និង​បង្រៀន​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​វគ្គសិក្សា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​:​០​០​នាទី​ល្ងាច​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។

 

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​សូ​តា​ ប្រឹ​ហ្វេ​សិន​ណ​ល​ ​ឯ​.​ក

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​សូ​តា​ ប្រឹ​ហ្វេ​សិន​ណ​ល​ ​ឯ​.​ក​ ​ស្តីពី​ការ​ចុះ​កម្មសិក្សា​ ​របស់​និស្សិត​ ​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​

​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​ជូន​និស្សិត​ដែល​កំពុង​សិក្សា​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​របស់​ ​វ​.​គ​.​ស​.​ក​. ​ចុះ​កម្មសិក្សា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ ​សូ​តា​ ប្រឹ​ហ្វេ​សិន​ណ​ល​ ​ឯ​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​ជា​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​មួយ​នៅ​កម្ពុជា​។​ ​បន្ថែម​លើ​ខ្លឹមសារ​នេះ​ក្រុមហ៊ុន​ ​សូ​តា​ ប្រឹ​ហ្វេ​សិន​ណ​ល​ ​ឯ​.​ក​ ​នឹង​ជំរុញលើកទឹកចិត្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចូលរួម​សិក្សា​និង​ប្រឡង​ក្នុង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​នេះ​ផង​ដែរ​។​ ​កម្មវិធីសិក្សា​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​និង​ផលិតភាព​បុគ្គលិក​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៣​ ​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វ​.​គ​.​ស​.​ក​. ​បាន​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ ​ស្ដីពី​ “​ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​ដល់​ ​អ្នក​គ្រូ​លោកគ្រូ​នៃ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​ចំនួន​១​៥​នាក់​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​

​គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​គឺ​ដើម្បី​ជ​ម្រុ​ញ​ ​អត្រា​ប្រឡងជាប់​របស់​និស្សិត​ ​និង​រួមគ្នា​បង្កើត​របៀប​នៃ​ការ​រៀន​និង​បង្រៀន​ថ្មី​នៃ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​គឺជា​គ្រូ​បណ្ដុះបណ្ដាល​នៃ​កម្មវិធី​នេះ​ ​និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​៖​

​វ​.​គ​.​ស​.​ក​. ​និង​បច្ចុប្បន្នភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​

– ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

– ​ការ​រៀន​ ​និង​បង្រៀន​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​វគ្គសិក្សា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​៤​៥​នាទី​ព្រឹក​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។​

​K​I​C​P​A​A​ ​Web​in​ar​: ​Man​aging​ ​Financial​ ​Distress​ ​Stabilization​, ​Turn​around​ ​and​ ​Rest​ruc​t​u​ring​

​K​I​C​P​A​A​ ​Web​in​ar​: ​Man​aging​ ​Financial​ ​Distress​ ​Stabilization​, ​Turn​around​ ​and​ ​Rest​ruc​t​u​ring​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ K​P​M​G​ ​CAM​BO​D​I​A​ ​L​T​D​. ​host​e​d​ ​a​ ​web​in​ar​ on “​Man​aging​ ​Financial​ ​Distress​ ​Stabilization​, ​Turn​around​ ​and​ ​Rest​ruc​t​u​ring​” on ​Wednesday​, 14 ​June​ 2023 ​from​ 9:00 ​AM​ ​to​ 12:00 ​P​M​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​more than​ 300 ​participant​s.

​ស្ដីពី​ ​តម្លា​ភាព​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​គោលបំណង​ពន្ធ​ ​និង​ជំនាញការ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក្នុង​ទស្សនកិច្ច​មក​កម្ពុជា​ ​ដើម្បី​សាកល្បង​ពិនិត្យ​និង​វាយ​តម្លៃ​ដល់​ទីកន្លែង​ (​Mock​ On-​site​ ​Visit​) ​មុននឹង​មានការ​វាយ​តម្លៃ​ជាក់ស្ដែង​សម្រាប់​សមាជិកភាព​កម្ពុជា​ក្នុង​ ​G​l​ob​a​l​ ​Forum

​នា​ថ្ងៃអង្គារ​ ​៣​ ​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​លេខាធិការដ្ឋាន​នៃ​វេទិកា​សកល​ ( ​G​l​ob​a​l​ ​Forum​) ​ស្ដីពី​ ​តម្លា​ភាព​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​គោលបំណង​ពន្ធ​ ​និង​ជំនាញការ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក្នុង​ទស្សនកិច្ច​មក​កម្ពុជា​ ​ដើម្បី​សាកល្បង​ពិនិត្យ​និង​វាយ​តម្លៃ​ដល់​ទីកន្លែង​ (​Mock​ On-​site​ ​Visit​) ​មុននឹង​មានការ​វាយ​តម្លៃ​ជាក់ស្ដែង​សម្រាប់​សមាជិកភាព​កម្ពុជា​ក្នុង​ ​G​l​ob​a​l​ ​Forum​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​៣​ ​នា​ពេល​ខាងមុខនេះ​។​

 

ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ភាព​រឹង​ម៉ាំ

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៦​ ​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ R​e​nj​it​h​ ​V​arm​a​, ​Cluster​ ​Head​ o​f​ ​Mainland​ ​Southeast​ ​Asia​ o​f​ ​A​C​CA​ ​និង​លោក​ ​នូ​ ​រតនា​ ​Head​ o​f​ ​A​C​CA​ ​Cam​bo​d​i​a​ ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ ​វ​.​គ​.​ស​.​ក​. ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ភាព​រឹង​ម៉ាំ​។​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទស្សនកិច្ច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​។

​តើ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ប្រលង​ ​AT​Q ​នៅ​ K​I​C​P​A​A​?

​នា​ព្រឹក​ថ្ងៃសៅរ៍​ ​៨​ ​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ក្លឹប​គណនេយ្យ​កម្ពុជា​ (​CA​C) ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​តើ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ប្រលង​ ​AT​Q ​នៅ​ K​I​C​P​A​A​?” ​សម្រាប់​សិស្ស​និស្សិត​ ​CA​C ​និង​បុគ្គលិក​ដែល​កំពុង​សិក្សា​មុខវិជ្ជា​គណនេយ្យ​ជាច្រើន​នាក់​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​សិស្ស​និស្សិត​ ​និង​អ្នកចូលរួម​។​ ​ជា​លទ្ធផល​សិក្ខាសាលា​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​.​ស្វែងយល់​អំពី​ ​វ​.​គ​.​ស​.​ក​. ​និង​វិ​ស័យ​គណនេយ្យ​និង​សវនកម្ម​

​២​.​ស្វែងយល់​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​៣​.​ស្វែងយល់​អំពី​បច្ចេកទេស​ក្នុង​ការ​រៀន​និង​ប្រឡង​ឱ្យ​បានជា​ប់​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ 12 ​និង​ 20 ​នាទី​ថ្ងៃត្រង់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​ក្រៃលែង​។