ការអនុវត្តស្ដង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាពនៃកម្ពុជា (Cambodian International Standard on Quality Management – CISQM1 & CISQM2)

នា​រសៀល​ថ្ងៃអង្គារ​ ​៤​ ​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ “​ការ​អនុវត្ត​ស្ដង់​ដា​អន្តរជាតិ​ស្តីពី​ការ​គ្រប់គ្រង​គុណភាព​នៃ​កម្ពុជា​ (​Cambodian​ ​International​ ​Standard​ on ​Quality​ ​Management​ – C​I​SQ​M​1 & C​I​SQ​M​2)” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​កម្មវិធី​ប្រជុំ​ពិគ្រោះ​យោបល់​នេះ​ដែរ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​គណនេយ្យ​ ​និង​សវនកម្ម​ជាច្រើន​រូប​ ​នៅ​សាល​ប្រជុំ​ជាន់​ទី​២​ ​នៃ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ​.​ស​.​ហ​)​។​

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​៖​

​១​. ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ស្តង់​ដា​អន្តរជាតិ​ស្តីពី​ការ​គ្រប់គ្រង​គុណភាព​នៃ​កម្ពុជា​

​២​. ​ការរៀបចំ​ ​និង​អនុវត្ត​ស្តង់​ដា​អន្តរជាតិ​ស្តីពី​ការ​គ្រប់គ្រង​គុណភាព​នៃ​កម្ពុជា​ ​និង​

​៣​.​ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ស្តង់​ដា​ទាំងពីរ​នេះ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​នា​ពេល​អនាគត​ផង​ដែរ​។

 

ការ​ពង្រឹង​ចំណេះ​ដឹង​បច្ចេកទេស​ ​និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​គណនេយ្យ

​ព្រឹក​ថ្ងៃសុក្រ​ ​១​៥​ ​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ចូលរួម​ផ្សព្វផ្សាយ​ ​អំពី​សមាជិកភាព​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​) ​និង​អ្នកចូលរួម​ផ្សេងៗ​ទៀត​ ​ក្នុង​កម្មវិធី​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​) ​ស្តីពី​ “​ការ​ពង្រឹង​ចំណេះ​ដឹង​បច្ចេកទេស​ ​និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​គណនេយ្យ” ​ចាប់ពី​ម៉ោង​ ​៩​និង​៣​០​នាទី​ព្រឹក​ ​នៅ​ការិយាល័យ​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​)​។​ ​កម្មវិធី​នេះ​មាន​ ​ការ​ជជែក​ ​និង​ពន្យល់​ពី​ក្រុម​ការងារ​ ​វ​.​គ​.​ស​.​ក​. ​និង​ការចូលរួម​ឆ្លើយ​សំណួរ​យក​រង្វាន់​យ៉ាង​សប្បាយរីករាយ​។​ ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​៖​

​១​. ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ K​P​M​G​ ​និង​អ្នកចូលរួម​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ ​វ​.​គ​.​ស​.​ក​.

​២​. ​ពន្យល់​ពី​ការ​ចូល​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​

​៣​. ​ផ្សព្វផ្សាយ​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ K​P​M​G​ ​ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​គណនេយ្យ​បាន​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​ផង​ដែរ​។​

​កម្មវិធី​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​០​០​នាទី​ព្រឹក​ប្រកបដោយ​ភាព​សប្បាយរីករាយ​ ​និង​ភាព​ស្និទ្ធស្នាល​ក្រៃលែង​។

ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

រសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន វ៉ាន់ដា ចំនួន១២នាក់ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញ អត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ បានធ្វើបទបង្ហាញអំពី៖

– វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម

– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និង

– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

វគ្គសិក្សាបានបញ្ចប់នៅវេលាម៉ោង៥និង១៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងរីភាពករាយក្រៃលែង។

 

ជួបពិភាក្សាក៏ដូចជាធ្វើការសិក្សាស៊ីជម្រៅបន្ថែមពីសសរស្ដម្ភនៃការអភិវឌ្ឍសហគ្រាសអនុវត្តខ្នាតតូចនិងមធ្យម (SMPs)​ របស់វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ពោលគឺ SMPs Centre of Excellence

​នា​រសៀល​ថ្ងៃពុធ​ ​៦​ ​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ថ្នាក់​ដឹកនាំ​របស់​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ ​វ​.​គ​.​ស​.​ក​. ​អម​ដំណើរ​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​និង​ម​ន្រ្តី​ជំនាញ​ពី​ ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ (​ន​.​គ​.​ស​.) ​បាន​ជួបពិភាក្សា​ក៏ដូចជា​ធ្វើ​ការសិក្សា​ស៊ី​ជម្រៅ​បន្ថែម​ពី​សសរស្ដម្ភ​នៃ​ការ​អភិវឌ្ឍ​សហគ្រាស​អនុវត្ត​ខ្នាត​តូច​និង​មធ្យម​ (S​M​P​s) ​របស់​វិទ្យាស្ថាន​គណនេយ្យករ​ជាន់ខ្ពស់​នៃ​សិង្ហបុរី​ (​I​S​CA​) ​ពោល​គឺ​ S​M​P​s ​Centre​ o​f​ ​Excellence​ ​ដែល​ផ្តោត​លើ​៖​

​ទី​១​-​គុណភាព​ (​Quality​) ​៖​ ​ផ្តោត​លើ​ការ​បង្កើន​គុណភាព​នៃ​ការ​អនុវត្ត​របស់​ S​M​P​s ​និង​ការ​ស្វែងយល់​ពី​អតិថិជន​

​ទី​២​-​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​ ​៖​ (​Practice​ ​Management​)​៖​ ​គាំទ្រ​ដល់​ S​M​P​s ​ក្នុង​ការ​គ្រប់គ្រង​និង​រីក​ចម្រើន​ក្នុង​វិជ្ជាជីវៈ​

​ទី​៣​-​ឌី​ជី​ថល​ (​Digital​) ​៖​ ​ធ្វើជា​ដៃគូ​ក្នុង​ដំណើរការ​នៃ​ឌី​ជី​ថល​នី​យ​កម្ម​តាមរយៈ​ការរៀបចំ​នូវ​បច្ចេកវិទ្យា​ ​និង​ឧបករណ៍​ឌី​ជី​ថល​នានា​ដើម្បី​បង្កើន​នូវ​សមត្ថភាព​និង​លទ្ធភាព​នៃ​ការ​ឈាន​ចាប់​យក​នូវ​ប្រព័ន្ធ​ឌី​ជី​ថល​

​ទី​៤​-​ជំនាញ​ (​Skill​) ​៖​ ​ពង្រីក​និង​ពង្រឹង​ជំនាញ​ដល់​S​M​P​s​ប​នែ្ថ​ម​

​ការសិក្សា​ស៊ី​ជម្រៅ​បន្ថែម​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​០​៣​រសៀល​ប្រកបដោយ​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ស្និទ្ធស្នាល​ក្រៃលែង​។​

KICPAA Webinar: CIFRS 16

KICPAA Webinar: CIFRS 16

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from PRICEWATERHOUSECOOPERS (CAMBODIA) LTD. hosted a webinar on “CIFRS 16” on Thursday, 11 May 2023 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.

 

The Webinar was successfully conducted with significant excitement and interest by more than 400 participants.

 

អញ្ជើញជួបសម្តែងការគួរសមនិងសំណេះសំណាលលើការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង KICPAA និង ACCA​ នៅការិយាល័យ ACCA ប្រទេសសិង្ហបុរី

​នា​ថ្ងៃពុធ​ ​៦​ ​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ថ្នាក់​ដឹកនាំ​របស់​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ ​វ​.​គ​.​ស​.​ក​. ​អម​ដំណើរ​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម​និង​សំណេះសំណាល​លើ​ការពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ K​I​C​P​A​A​ ​និង​ ​A​C​CA​ ​នៅ​ការិយាល័យ​ ​A​C​CA​ ​ប្រទេស​សិង្ហបុរី​។​

ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ស្តីពី “ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ” បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ ISCA នៃប្រទេសសិង្ហបុរី។
ខ្លឹមសារនៃអនុស្សរណៈនេះមានគោលបំណង
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីឱ្យសមាជិកនៃភាគីមួយអាចក្លាយជាសមាជិកនៃភាគីមួយទៀត
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលតាមរយៈការអភិវឌ្ឍនូវមាតិកាបណ្តុះបណ្តាលដែលអាចឆ្លើយតបទៅតាមតម្រូវការទីផ្សារ។
– ISCA នឹងជួយអភិវឌ្ឍសមាជិក វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (train-the-trainer program)
– ភាគីទាំងពីរនឹងធ្វើការងាររួមគ្នាទៅលើកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងជាសាកលដើម្បីបង្កើតនូវច្រកលំហូរនៃការអភិវឌ្ឍអ្នកប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងប្រទេសកម្ពុជានិងសិង្ហបុរី។
– ភាគីទាំងពីរនឹងស្វែងរកឱកាសនៃការជួយសម្របសម្រួលទៅលើការចែករំលែកនូវធនធាន ការផ្លាស់ប្តូរចំណេះដឹង និងទំនាក់ទំនងផេ្សងៗរវាងកម្ពុជានិងសិង្ហបុរី។
– ភាគីនីមួយៗនឹងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរអភិវឌ្ឍន៍អាជីវកម្មទៅតាមដែនយុត្តាធិការរៀងៗខ្លួន។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ វ​.​គ​.​ស​.​ក​. ​និង​ ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ស្តីពី​ការ​ចុះ​កម្មសិក្សា​ ​របស់​និស្សិត​ ​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​

​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​ជូន​និស្សិត​ ​ដែល​កំពុង​សិក្សា​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​របស់​ ​វ​.​គ​.​ស​.​ក​. ​ចុះ​កម្មសិក្សា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ ​ឡូ​ចន្ទ​&ខូ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​ជា​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​មួយ​នៅ​កម្ពុជា​។​ ​បន្ថែម​លើ​ខ្លឹមសារ​នេះ​ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ឡូ​ចន្ទ​&ខូ(ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​នឹង​ជំរុញលើកទឹកចិត្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចូលរួម​សិក្សា​ ​និង​ប្រឡង​ក្នុង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​នេះ​ផង​ដែរ​។​ ​កម្មវិធីសិក្សា​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ផលិតភាព​បុគ្គលិក​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​វិទ្យាស្ថាន​វ៉ាន់​ដា​

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​វិទ្យាស្ថាន​វ៉ាន់​ដា​ ​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ទៅ​បង្រៀន​ ​និង​ការ​ទទួលស្គាល់​វិទ្យាស្ថាន​វ៉ាន់​ដា​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ដៃគូ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​ ​២​:​០​០​នាទី​រសៀល​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។

វគ្គ​តម្រង់​ទិស​ស្តីពី​ “​សារៈសំខាន់​នៃ​គណនេយ្យ​និង​អាជីព​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​”​

ថ្ងៃអាទិត្យ​ ​៤​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​សារៈសំខាន់​នៃ​គណនេយ្យ​និង​អាជីព​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​”​សម្រាប់​និស្សិត​ឆ្នាំ​សិក្សា​ថ្មី​ទាំង​វេន​ព្រឹក​និង​ថ្ងៃត្រង់​ជាច្រើន​នាក់​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​

ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​
​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​
​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​
​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​
​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។

ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​”

នា​ព្រឹក​ថ្ងៃពុធ​ ​១​៤​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​បាន​បំពេញបេសកកម្ម​ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​” ​នៅ​វិទ្យាស្ថាន​គណនេយ្យករ​ជាន់ខ្ពស់​នៃ​សិង្ហបុរី​-​Institute​ o​f​ ​Singapore​ ​Chartered​ ​Accountant​s (​I​S​CA​) ​នៅ​ប្រទេស​សិង្ហបុរី​ ​ដោយមាន​ការ​​​ដឹកនាំ​និង​ចូលរួម​ពី​ ​លោក​ ​ជេន​ ​ផា​ត​ ​និង​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ ​មន្ត្រី​ជំនាញ​ ​របស់​ ​ន​. ​គ​. ​ស​. ​ចំនួន​ ​១​៤​រូប​ផង​ដែរ​។​

​គោលបំណង​នៃ​ទស្សន​កិច្ចសិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ដើម្បី​៖​
​១​.​សិក្សា​ស្វែងយល់​បន្ថែម​លើ​ការងារ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​
​២​.​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​
​៣​.​ព្រមទាំង​ប្រើប្រាស់​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​រយៈពេល​វែង​ផង​ដែរ​។​

ព្រះសង្ឃ​សូត្រ​មន្ត​ចំរើនព្រះបរិត្ត​ ​សុំ​សេចក្ដី​សុខ​ ​សិរីសួស្ដី​ ​ក្នុង​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

នា​ព្រឹក​ថ្ងៃពុធ​ ​១​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ចំរើនព្រះបរិត្ត​ ​សុំ​សេចក្ដី​សុខ​ ​សិរីសួស្ដី​ ​ក្នុង​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​បន្ទាប់ពី​ពិធី​សូត្រ​មន្ត​ ​ចំរើនព្រះបរិត្ត​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​វ​.​គ​.​ស​.​ក​.​ទាំងអស់​បាន​ប្រគេន​ទេយ្យវត្ថុ​ ​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​២​អង្គ​ ​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​ ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ផង​ដែរ​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​ទាំងអស់​បាន​បួងសួង​ ​ដល់​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំថោះ​ ​ព្រះនាម​កិមិ​រា​ទេវី​ ​បុត្រ​ទី​៦​ ​នៃ​ក​បិ​ល​មហាព្រហ្ម​ ​សូម​ជួយ​តាម​ថែរក្សា​ការពារ​ ​និង​សូមពរ​ជ័យ​សិរីមង្គល​ក្នុង​ការ​ប្រកបការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​សូម​ឱ្យ​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​ទាំងអស់​ ​អោយ​ជួប​តែ​ពុទ្ធពរ​ ​ទាំង​៤​ប្រការ​ ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​កុំបីឃ្លៀងឃ្លាត​ឡើយ​។

កិច្ចពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ ​A​F​A​ ​និង​សន្និសីទ​ផ្សេងៗ​

​​នា​ថ្ងៃសុក្រ​ ​៩​ ​កើត​ ​ដល់​ថ្ងៃអាទិត្យ​ ​១​១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​ ​ន​.​គ​.​ស​. ​អម​ដំណើរ​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​ម​ន្រ្តី​ជំនាញ​ ​ន​.​គ​.​ស​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហ​ព័ន្ធ​គណនេយ្យករ​អា​ស៊ាន​ ​A​F​A​ (​A​SEA​N ​Federation​ o​f​ ​Accountant​s) ​លើក​ទី​១​៣​៦​ ​ស្តីពី​ “​កិច្ចពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ ​A​F​A​ ​និង​សន្និសីទ​ផ្សេងៗ​” ​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ ​Crown​e​ ​P​l​a​z​a​ ​ប្រទេស​ឡាវ​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​តំណាង​ស្ថាប័ន​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ក្នុង​តំបន់​អា​ស៊ាន​ជាច្រើន​រូប​ដោយ​ក្នុង​នោះ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​និង​លោក​ ​ជេន​ ​ផា​ត​ ​ក៏​ជា​វាគ្មិន​កិត្តិយស​ក្នុង​សន្និសីទ​ស្តីពី​ “C​L​M​V​ ​Report​in​g​ ​Conference​ 2023”​។​ ​កិច្ចប្រជុំ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ ​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​វិជ្ជាជីវៈ​ក្នុង​តំបន់​ផង​ដែរ​។​ ​បន្ថែម​ពីលើ​នេះ​ ​កិច្ចប្រជុំ​ក៏បាន​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ៗ​ ​និង​ទិសដៅ​ជាច្រើន​សម្រាប់​ ​A​F​A​ ​ក៏ដូចជា​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការ​កសាង​នូវ​យុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​ឱ្យ​ស្របតាម​យុទ្ធ​សា​ស្រ្ត​តំបន់​និង​ពិភពលោក​។​ ​កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​ភាព​ស្និទ្ធស្នាល​ ​និង​រីករាយ​យ៉ាង​ក្រៃលែង​។

លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន

នា​ព្រឹក​ ​ថ្ងៃពុធ​ ​៨​ ​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ម​ន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​វិជ្ជា​ជី​វ​:​គណនេយ្យ​និង​សវនកម្ម​ ​នៅ​បន្ទប់​ប្រជុំ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​ការប្រជុំ​ពិភាក្សា​ក្នុង​គោលបំណង​៖​ ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​Accounting​ ​Technician​ ​Qualification​-​AT​Q) ​ព្រមទាំង​ ​ពិភាក្សា​អំពី​លទ្ធភាព​ផ្សា​ភ្ជាប់​រវាង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជាមួយនឹង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​។

​​គួរ​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​គឺ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ K​I​C​P​A​A​ ​ក្រោម​ការឧបត្ថម្ភ​ធន​ពី​ UN​D​P​ ​Cam​bo​d​i​a​។​ ​AT​Q ​គឺជា​កម្មវិធី​ប្រឡង​សម្រាប់​ការ​ទទួលស្គាល់​ជំនាញ​គណនេយ្យ​ក​ម្រិ​ត​បច្ចេកទេស​។​ ​AT​Q ​អាច​ជួយ​ឱ្យ​និស្សិត​ចំណាយ​ពេល​ខ្លី​ក្នុង​ការសិក្សា​ ​និង​អាច​សិក្សា​នៅនឹង​កន្លែង​របស់​គេ​ផ្ទាល់​។​ ​និស្សិត​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​អាច​សិក្សា​ជាមួយ​ស្ថាប័ន​បណ្តុះបណ្តាល​ដែល​ជា​ដៃគូ​ ​ឬ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​ ​LEARNING​ ​HUB​ ​។

​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

នា​ព្រឹក​ថ្ងៃចន្ទ​ ​៦​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​បណ្ឌិត​ ​ផុន​ ​ណា​រិន​ ​នាយក​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​រួម​ទាំង​សាស្ត្រាចារ្យ​ ​និង​និស្សិត​សរុប​ចំនួន​ប្រមាណ​ ​២​០​០​រូប​ ​នៅ​សាលសន្និសីទ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​ប​ញ្រ្ជា​ប​ការយល់​ដឹង​អំពី​៖​

​១​ ​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​

​២​ ​ទិដ្ឋភាព​ទូទៅ​នៃ​ស្តង់​ដា​គណនេយ្យ​

​៣​ ​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​។