វេទិកា​ស្តីពី​ “​គណនេយ្យ​និង​សវនកម្ម​” ​សម្រាប់​សហគ្រាស

នា​ព្រឹក​ថ្ងៃពុធ​ ​១​០​ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តីពី​ “​គណនេយ្យ​និង​សវនកម្ម​” ​សម្រាប់​សហគ្រាស​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​វេទិកា​នេះ​មាន​ការចូលរួម​ពី​ម្ចាស់​ ​ឬ​តំណាង​សហគ្រាស​សរុប​ចំនួន​ប្រមាណ​ ​៥​០​០​រូប​ ​នៅ​សណ្ឋាគារ​ ​រ៉េស៊ីដង់​ ​សុខា​ ​ភ្នំពេញ​។

សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៩​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​សរុប​ចំនួន​ប្រមាណ​ ​១​៣​៤​ ​រូប​ ​នៅ​សាល​សហ​ប្រជុំ​ ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​រាជធានី​ភ្នំពេញ​។

ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា

​ល្ងាច​ ​ថ្ងៃសុក្រ​ ​១​២​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ចែករំលែក​ស្តីពី​ “​ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​” ​ការ​អប​អរសាទរ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​អាណត្តិ​ទី​៦​ថ្មី​ ​ឆ្នាំ​២​០​២​០​-​២​០​២​៤​ ​និង​ការ​ប្រគល់​វិញ្ញា​បន​ប​ត្រ​សមាជិកកិត្តិយស​ ​ជូន​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​អតីតប្រធាន​ ​និង​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​និង​ម្ចាស់​ឬ​តំណាង​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​វ​.​គ​.​ស​.​ក​. ​សរុប​ចំនួន​៥​២​រូប​ ​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​។

ចូល​ជួប​សម្តែង​គារវកិច្ច​ជាមួយ​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​

នា​ព្រឹក​ថ្ងៃសុក្រ​ ​៦​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សាល​ប្រជុំ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​អាណត្តិ​ទី​៦​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ដឹកនាំ​ដោយ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​បាន​ចូល​ជួប​សម្តែង​គារវកិច្ច​ជាមួយ​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ស្នើសុំ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​បន្ត​ការ​អនុវត្ត​ការងារ​របស់​ ​វ​.​គ​.​ស​.​ក​. ​ប្រកបដោយ​ប្រសិទ្ធិភាព​ ​និង​វឌ្ឍនភាព​។​

 

​ក្នុង​ឱកាស​នេះ​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​បាន​សម្តែង​សេចក្តី​សោម​ន្ស​រីករាយ​និង​អំណរគុណ​ក្រៃលែង​ចំពោះ​ឯកឧត្តម​ដែល​បាន​ផ្តល់​អនុសាសន៍​ដ៏​ថ្លៃថ្លា​ ​និង​បាន​ធ្វើការ​ ​ប្ដេជ្ញា​ចិត្ត​ ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​ក្នុង​ការ​​​ដឹកនាំ​ ​វ​.​គ​.​ស​.​ក​. ​ឈាន​ឆ្ពោះទៅ​រក​វឌ្ឍនភាព​។​ ​ជា​ចុង​បញ្ចប់​ ​ឯកឧត្តម​ក៏បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ឆន្ទៈ​ ​ពេលវេលា​ ​និង​ការ​លះបង់​នូវ​កម្លាំង​កាយ​ចិត្ត​របស់​ក្រុមប្រឹក្សា​បាល​ថ្មី​នៃ​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​អភិវឌ្ឍ​នូវ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ​វ​.​គ​.​ស​.​ក​. ​និង​ ​BAN​H​J​I​

នា​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​២​:​០​០​នាទី​រសៀល​ ​បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​ក្រុមហ៊ុន​ ​បញ្ជី​ ​ហ្វា​ញ​ថេ​ក​ ​ឯ​.​ក​ (​BAN​H​J​I​) ​ស្តីពី​ការ​សម្របសម្រួល​ក្នុង​ការ​ចាប់​យក​បរិ​យា​ប័ន្ន ​និង​ន​វា​នុ​វត្ត​ន៍​ឌី​ជី​ថល​របស់​សមាជិក​និង​ការស្រាវជ្រាវ​រួមគ្នា​ ​នៅ​បន្ទប់​ប្រជុំ​ ​វ​.​គ​.​ស​.​ក​.​។​ ​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​បញ្ជាក់​ពី​ចូលរួម​របស់​ ​ភាគី​ទាំង​ពី​​​រ​ក្នុង​ការ​៖​

  • អភិវឌ្ឍ​នូវ​សន្ទស្សន៍​នៃ​លទ្ធភាព​ចាប់​យក​ឌី​ជី​ថល​របស់​សហគ្រាស​អនុវត្ត​ខ្នាត​តូច​និង​មធ្យម​
  • ​រៀបចំ​ការសិក្សា​ក​ម្រិ​ត​មូលដ្ឋាន​ស្តីពី​លទ្ធភាព​ឌី​ជី​ថល​របស់​ S​M​P​ ​នៅ​កម្ពុជា​
  • អភិវឌ្ឍ​នូវ​មាគ៌ា​នៃ​ការ​ចាប់​យក​ឌី​ជី​ថល​សម្រាប់​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​
  • អភិវឌ្ឍ​និង​ចែករំលែក​នូវ​ឧបករណ៍​ ​ការយល់​ដឹង​ ​និង​ការណែនាំ​ដែល​ទាក់ទង​នឹង​ការ​ចាប់​យក​បច្ចេកវិទ្យា​ ​របស់​ S​M​P​
  • ​ធ្វើការ​ស្រា​ជ្រាវ​រួមគ្នា​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​

សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​លើក​ទី​១​៥​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា

​នៅ​ថ្ងៃពុធ​ ​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​៩​និង​០​០​នាទី​ព្រឹក​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​លើក​ទី​១​៥​ ​របស់​ខ្លួន​ក្រោមអធិបតីភាព​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​អនុប្រធាន​ ​ហេរញ្ញិក​ ​និង​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​។​

​     ជា​កិច្ច​ចាប់ផ្តើម​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​បាន​កោត​សើ​រ​ ​និង​ថ្លែង​អរគុណ​ ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​ ​តម្លៃ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ​ប្រកបដោយ​ស្មារតី​មុត​ម៉ាំ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​ ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​ ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​តាមរយៈ​ក្រសួង​ ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ជា​ ​សេនាធិការ​។​ ​ក្រោយ​មាន​កែ​សម្រួល​ស​មា​ភាព​ ​នៃ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​កន្លងមក​ ​កិច្ចប្រជុំ​លើក​នេះ​ចាត់ទុកជា​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​នៃ​អាណត្តិ​ទី​៦​ ​ដើម្បី​បង្កើន​ទំនាក់ទំនង​ ​រៀបចំ​ស​មា​ភាព​គណៈកម្មាធិការ​ជាថ្មី​ ​ក៏ដូចជា​ស្តាប់​នូវ​បទ​បង្ហាញ​របស់​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​ ​វ​.​គ​.​ស​.​ក​.​ស្តីពី​ ​ទិសដៅ​ ​យុទ្ធ​សា​ស្រ្ត ​និង​សមិទ្ធិ​ផល​ឆ្នាំ​២​០​២​២​ ​កន្លងមក​។​ ​ក្រោយពេល​បញ្ចប់​នូវ​បទ​បង្ហាញ​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ក៏បាន​ផ្តល់​នូវ​មតិ​យោបល់​ដែល​ជា​ធាតុ​ចូល​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍន៍​ ​វ​.​គ​.​ស​.​ក​. ​ប្រកប​ ​ដោយ​  ចីរភាព​។​

​     ជា​កិច្ច​បន្ទាប់​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​បាន​ស្នើ​ឱ្យ​សមាជិក​ទាំងអស់​សម្រេច​ចិត្ត​ចូលរួម​ជួយ​ចាត់ចែង​និង​ដឹកនាំ​ក្នុង​គណៈកម្មាធិការ​ចំនួន​បួន​ដែល​បាន​បង្កើត​ឡើង​ ​រួម​មាន​៖​

​១​ ​គណៈកម្មាធិការ​ចុះឈ្មោះ​និង​សមាជិកភាព​
​២​ ​គណៈកម្មាធិការ​បច្ចេកទេស​
​៣​ ​គណៈកម្មាធិការ​អប់រំ​និង​បណ្តុះបណ្តាល​ ​និង​
​៤​ ​គណៈកម្មាធិការ​ស៊ើប​អង្កេត​និង​វិ​ន័យ​

​     ជា​ចុង​បញ្ចប់​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក៏បាន​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​អង្គប្រជុំ​ដែល​សម្រេច​បាន​ពោល​គឺ​ការរៀបចំ​សមាសភាព​គណៈកម្មាធិការ​ថ្មី​ ​ក៏ដូចជា​ទទួល​បាន​នូវ​ធាតុ​ចូល​ល្អ​ៗ​ ​ពី​សមាជិក​ក្រុម​ ​ប្រឹក្សា​ភិ​បាល​ដែល​លោក​ ​មាន​ជំនឿ​ជឿជាក់​ថា​ ​វ​.​គ​.​ស​.​ក​. ​នឹង​កាន់តែ​មាន​វឌ្ឍនភាព​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​៩​នាទី​ ​រសៀល​ ​ដោយ​ស្មារតី​ភាតរភាព​ ​សាមគ្គីភាព​ ​និង​ ​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​។

​​ថ្ងៃពុធ​ ​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​
​នៅ​សណ្ឋាគារ​ ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h