នាព្រឹកថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិត ប្រមាណ ១៨០រូប នៅសាលប្រជុំនៃសកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។
Category: ព្រឹត្តិការណ៍
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នៅថ្ងៃសៅរ៍ ២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៤០រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៌ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៥និង១៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ទស្សនកិច្ច និងពិភាក្សាការងារ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក Saman Bandara, Global ambassador of Institute of Risk Management(UK) and Senior partner of EY Vietnam limited និងលោកស្រី Thu Anh Ngo, Senior manager of EY Vietnam limited បានបំពេញទស្សនកិច្ច និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីវិស័យគណនេយ្យ និងសវនកម្ម ក្នុងនាមជាដៃគូទ្វេភាគី ជាមួយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. នៅការិយាល័យ វ.គ.ស.ក.។ ការបំពេញទស្សនកិច្ច និងកិច្ចពិភាក្សានេះត្រូវបានបញ្ចប់នៅវេលាម៉ោង១០និង៤០នាទី ប្រកបដោយផ្លែផ្កា ភាពរីករាយ និងសហប្រតិបត្តិការខ្ពស់។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នាព្រឹកថ្ងៃអាទិត្យ ១១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យបៀលប្រាយសាខាបាត់ដំបងបានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ ៦៧រូប នៅសាកលវិទ្យាល័យបៀលប្រាយសាខាបាត់ដំបង។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៌ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
នាល្ងាចថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យបៀលប្រាយសាខាបាត់ដំបង។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញអត្រាប្រឡងជាប់របស់និស្សិតនិងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង៨និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នារសៀលថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យបៀលប្រាយសាខាបាត់ដំបងបានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ ១២៤រូប នៅសាកលវិទ្យាល័យបៀលប្រាយសាខាបាត់ដំបង។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៤និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នៅល្ងាចថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យបៀលប្រាយសាខាសៀមរាបបានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ ៥៩រូប នៅសាកលវិទ្យាល័យបៀលប្រាយសាខាសៀមរាប ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៩និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នារសៀលថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យបៀលប្រាយសាខាសៀមរាប។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញអត្រាប្រឡងជាប់របស់និស្សិតនិងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង៥និង០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការផ្លាស់ប្តូរព័ត៌មាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការផ្លាស់ប្តូរព័ត៌មានដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនូវឯកសារបញ្ជាក់សមាជិកភាពនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានពន្ធដារ។ គោលបំណងនៃកិច្ចប្រជុំនេះ គីដើម្បីអាចឱ្យអគ្គនាយកដ្ឋានពន្ធដារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនូវឯកសារបញ្ជាក់សមាជិកភាពនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា មុនពេលផ្ដល់អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នូវវេលាម៉ោង ១១:០០ នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នៅថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ” សម្រាប់និស្សិតប្រមាណ៤០រូប នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១០និង៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សាទាំង៧មុខវិជ្ជា
នាព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. អមដោយលោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី ស៊ុន គីមហ៊ីន ប្រធានគណៈកម្មការអប់រំ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានជួបប្រជុំពិភាក្សាជាមួយនឹង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សាទាំង៧មុខវិជ្ជា របស់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា នៅបន្ទប់ប្រជុំនៃ ន.គ.ស។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណង៖
– បញ្ជ្រាបការយល់ដឹង និងផ្តល់ធាតុចូលបន្ថែមទាក់ទងនឹងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា
– បង្ហាញអំពីការធ្វើបច្ចុប្បន្នភាពនិងការកែសម្រួលសៀវភៅសិក្សាទាំង៧មុខវិជ្ជារបស់កម្មវិធីគណនេយ្យករជំនាញកម្ពុជា ឱ្យស្របតាមស្តង់ដាបច្ចុប្បន្ន
– សិក្សាពីបញ្ហាប្រឈមក្នុងការសរសេរសៀវភៅទាំង៧មុខវិជ្ជា
– ចែករំលែកពីបទពិសោធន៍ និងវិធីសាស្ត្រក្នុងក្នុងការសរសេរសៀវភៅទាំង៧មុខវិជ្ជានេះ
កិច្ចពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៩ និង៥០នាទីព្រឹក។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នៅថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៥០រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៨និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ការណែនាំអំពីយុទ្ធសាស្ត្រអាជីវកម្ម
នារសៀលថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក.បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង ស្តីពី “ការណែនាំអំពីយុទ្ធសាស្ត្រអាជីវកម្ម” ដោយមានការចូលរួម ពីវាគ្មិនកិត្តិយសបណ្ឌិត គា បូរ៉ា Business Strategy, Finance and Accounting Consultant នៃក្រុមហ៊ុន K.B Pro Consulting Co., Ltd.។ សិក្ខាសាលានេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី៤ស្តីពី ការសិក្សាអំពីអាជីវកម្ម នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។
សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមមកពីសិស្សនិស្សិតជាច្រើនដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វ.គ.ស.ក. និង ក្រុមហ៊ុន ឌី អេ អេស & ផាតនើរ ឯ.ក
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ឌី អេ អេស & ផាតនើរ ឯ.ក ស្តីពីការចុះកម្មសិក្សារបស់និស្សិត ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
ខ្លឹមសារនៃអនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូននិស្សិតដែលកំពុងសិក្សាកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) របស់ វ.គ.ស.ក. ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន ឌី អេ អេស & ផាតនើរ ឯ.ក ដែលជាក្រុមហ៊ុនគណនេយ្យ និងជាសមាជិក វ.គ.ស.ក. មួយនៅកម្ពុជា។ បន្ថែមពីលើខ្លឹមសារនេះ ក្រុមហ៊ុន ឌី អេ អេស & ផាតនើរ ឯ.ក នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនចូលរួមសិក្សា និងប្រឡងក្នុងកម្មវិធីបច្ចេកទេសគណនេយ្យនេះផង ដែរ។ កម្មវិធីសិក្សានេះនឹងក្លាយជាផ្នែកមួយនៃការពង្រឹងសមត្ថភាពនិងផលិតភាពបុគ្គលិកឱ្យកាន់តែប្រសើរជាងមុន។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នារសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យបៀលប្រាយ ចំនួន២២នាក់ តាមរយៈប្រព័ន្ធអនឡាញ។
គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញ អត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ នៃ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង ៤និង៣៧នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។