KICPAA

វគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)ដោយ ICAEW”

នៅថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្នុងការសហការជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតចំនួនប្រហែល ២៣នាក់ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១. ផ្តល់ដំណឹងដល់និស្សិតអំពីអាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធី ATQ

២. បង្ហាញពីសារៈសំខាន់នៃអាហារូបករណ៍

៣. ជំរុញឱ្យនិស្សិតមានការចាប់អារម្មណ៍ និងដាក់ពាក្យស្នើសុំអាហារូបករណ៍ និង

៤. ផ្ដល់យោបល់ និងយុទ្ធសាស្ត្រសិក្សាដើម្បីឈានដល់លទ្ធផលល្អក្នុងការប្រឡង

កម្មវិធីតម្រង់ទិសនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយជោគជ័យពោរពេញទៅដោយការចូលរួមយ៉ាងសកម្ម ស្និទ្ធស្នាល និងការចែករំលែកបទពិសោធន៍យ៉ាងរីករាយ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “វិក្កយបត្រអេឡិចត្រូនិច – ការចែករំលែកពីប្រទេសម៉ាឡេស៊ី” 

នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១០:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “វិក្កយបត្រអេឡិចត្រូនិច – ការចែករំលែកពីប្រទេសម៉ាឡេស៊ី” ដែលជាការគាំទ្រពី វិទ្យាសា្ថនគណនេយ្យធុរកិច្ច។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Dr. Veerinderjeet Singh, Senior Adviser on Tax Policy of KPMG Malaysia។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៨៩នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ” 

នៅរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ វេលាម៉ោង ២:០០ នាទីរសៀលដល់ម៉ោង ៤:៣០ នាទីរសៀល វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ” ដែលមានការគាំទ្រពី DFC Learning។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ដួង ពិសី ដៃគូសហការផ្នែកពន្ធ និងគណនេយ្យ នៃ DFC។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤២ នាក់។

 

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះលោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ជូនដល់សិស្សនិស្សិត គ្រឹះស្ថានអប់រំ និយោជក និងសាធារណជនប្រមាណ ៣៥០នាក់នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង៖

១.ដើម្បីបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និង

២. ការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរបស់គណនេយ្យករជំនាញនៅកម្ពុជា។

សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១១ និង ៤៨នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ”

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ”

នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” ដោយមានការចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាវាគ្មិនដោយ លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងលោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត។ ជាលទ្ធផលសិក្ខាសាលានេះទទួលបានជោគជ័យ និងមានអ្នកចូលរួមសរុបចំនួន ២៤២ នាក់។

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ចំនួនពីរវេន គឺវេនព្រឹក និងវេនល្ងាច សម្រាប់និស្សិតប្រមាណ ៦៦រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារៈសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងការប្រើប្រាស់អែបរបស់​ វ.គ.ស.ក.

៣. ការជំរុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

កម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ.ស. ២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និងលោក ជា ធួន នាយករងប្រតិបត្តិ នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”។ ក្នុងនោះផងដែល លោកជា ធួន ក៏ជាវាគ្មិនកិត្តិយស ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ “ការលើកកម្ពស់ឧត្តមភាពគុណវុឌ្ឍិ តាមរយៈកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ”។ កម្មវិធីនេះទទួលជោគជ័យដោយមានការចូលរួមពីនិស្សិតប្រមាណ៤០រូបមកពីមជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

1. អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគណនេយ្យ

2. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

3. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

4. ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិស័យគណនេយ្យនៅកម្ពុជា

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

សិក្ខាសាលាក្រោមប្រធានបទ ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់ស្ថាប័នហិរញ្ញវត្ថុ? 

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ?

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ? ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត វង្ស សុខា អគ្គនាយកក្រុមហ៊ុន Technovage Solution Co., Ltd. និង Mr. Huy Nguyen Tuong, អគ្គនាយកតំបន់នៃក្រុមហ៊ុន CYFIRMA។ សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៣៨ នាក់។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នាល្ងាចថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញ ស្តីពី “វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា” ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកស្រី សេង សុភា នាយិកាសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១១០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ។

សិក្ខាសាលា បានបញ្ចប់នៅវេលាម៉ោង ៨និង០០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នាព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា គ.ស. ២០២៥ វ.គ.ស.ក. បានរៀបចំកម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់ លោកគ្រូអ្នកគ្រូ នៃមជ្ឈមណ្ឌលសិក្សាឌីអែហ្វស៊ី នៅបន្ទប់ប្រជុំ វ.គ.ស.ក.។

គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។

លោក ជា ធួន, នាយករងប្រតិបត្តិ នៃ វ.គ.ស.ក., ជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

• ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម

• កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

• វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១១ និង​ ៤០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។

=

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “របាយការណ៍ចីរភាព៖ ការយល់ដឹងពីផែនទីបង្ហាញផ្លូវនៃការអនុវត្តរបស់ប្រទេសម៉ាឡេស៊ី និងកម្ពុជា”  

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “របាយការណ៍ចីរភាព៖ ការយល់ដឹងពីផែនទីបង្ហាញផ្លូវនៃការអនុវត្តរបស់ប្រទេសម៉ាឡេស៊ី និងកម្ពុជា”

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដោយមានការគាំទ្រពីវិទ្យាស្ថានគណនេយ្យធុរកិច្ច បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “របាយការណ៍ចីរភាព៖ ការយល់ដឹងពីផែនទីបង្ហាញផ្លូវនៃការអនុវត្តរបស់ប្រទេសម៉ាឡេស៊ី និងកម្ពុជា” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីវិទ្យាស្ថានគណនេយ្យធុរកិច្ច  លោក ស៊ឹម ចាន់គីរីរ័ត្ន ទីប្រឹក្សាបច្ចេកទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម និងលោក Muhammad Shaqib bin Shahrilnizam, Sustainability for Accountant of TYMBA Education

សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៩៦ នាក់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាស្ថាប័នបណ្តុះបណ្តាលដៃគូ និងការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន” បានប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹក​ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស. ២០២៥ នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកបណ្ឌិត សំ ជិនហូ ព្រឹទ្ធបុរសរង​នៃមហាវិទ្យាល័យសេដ្ឋសាស្រ្ដ និងពាណិជ្ជសាស្រ្ដ តំណាងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្ត​ចំនួនបី​ រួមមាន៖

១. ការកាន់បញ្ញីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៦០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស. ២០២៥ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមសាស្ត្រាបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប២៧០រូប នៅសាលសន្និសីទនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី

នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស.២០២៥ នៅវេលាម៉ោង ២:០០ រសៀល ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី ស្តីពី “ការទទួលស្គាល់មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី ជាស្ថាប័នបណ្តុះបណ្តាលដៃគូ និងការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន” និង “ការអភិវឌ្ឍវគ្គបណ្ដុះបណ្ដាល និងការស្រាវជ្រាវរួមគ្នា” បានធ្វើឡើងនៅបន្ទប់ប្រជុំរបស់ វ.គ.ស.ក.។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។