នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ” លើកទី២ ជូនក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ) សម្រាប់ឆ្នាំ២០២៣។ សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធីការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ ជូនដល់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ)។ ក្នុងនោះ កញ្ញា កឹង កែវពិសី មន្ត្រីសមាជិកភាពនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញអំពី “សមាជិកភាពរបស់ វ.គ.ស.ក.” ផងដែរ។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន(ភ្នាក់ងារសេវាកម្មពន្ធដារ) សរុបចំនួនប្រមាណ ១១៦រូប នៅសណ្ឋាគារភ្នំពេញ ។
Category: ព្រឹត្តិការណ៍
កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ លោកសោម មុនី ព្រឹទ្ធបុរស និងលោកហៃ សុធារ៉ូ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យហិរញ្ញវត្ថុ និងធនាគារ។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដើម្បី៖
១. ធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)
២. កិច្ចសហប្រតិបត្តិការនិងលទ្ធភាពនៃការចុះអនុស្សរណៈស្តីពីការយោគយល់គ្នាលើការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង ១១និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នាព្រឹកថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលដឹកនាំដោយ លោក ឈាង ម៉េងហៀក ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ និងលោក លោកស្រី ព្រឹទ្ធបុរសរង លោកគ្រូអ្នកគ្រូនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចនិងគ្រប់គ្រង។
កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដើម្បី៖
១. ធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)
២. កិច្ចសហប្រតិបត្តិការនិងការចុះអនុស្សរណៈស្តីពីការយោគយល់គ្នាលើការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង ១១និង៤០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
តំណាងSingapore University of Social Sciences (SUSS) បានបំពេញទស្សនកិច្ចនៅ វ.គ.ស.ក.
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត TAN Teck Keong Patrick និងលោកស្រី Jessica XUE Anchao តំណាង Singapore University of Social Sciences (SUSS) បានបំពេញទស្សនកិច្ចនៅ វ.គ.ស.ក. ដើម្បីជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការជួបពិភាក្សាលើកិច្ចសហប្រតិបត្តិរួមគ្នានេះ។
អញ្ជើញចូលជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ
នារសៀលថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អុឹង គឹមសុភ័ក្ត្រា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការបច្ចេកទេសនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅបន្ទប់ប្រជុំនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
កិច្ចពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង៣និង០០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) ដែលរៀបចំឡើងដោយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
នាព្រឹកថ្ងៃ ពុធ ១៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) អមដោយ លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) ដែលរៀបចំឡើងដោយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ស្តីពី៖
១. ការធ្វើបច្ចុប្បន្នភាព វ.គ.ស.ក.ក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធរបស់ IFAC
២. កិច្ចពិភាក្សាលម្អិតទៅលើលក្ខខណ្ឌបន្ថែមដែល វ.គ.ស.ក. ត្រូវអនុវត្តជូនដល់ IFAC
៣. និងកិច្ចសហប្រតិបត្តិការ រួមគ្នាដែលអាចមាននាពេលអនាគត។
កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី និងបានបញ្ចប់នូវវេលាម៉ោង ១២និង០០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់ ។
ឆ្លៀតពេលទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) បានបំពេញទស្សនកិច្ចនៅ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោកជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
KICPAA Webinar: IFRS for SMEs: Impairment of Assets
KICPAA Webinar: IFRS for SMEs: Impairment of Assets
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from ERNST & YOUNG (CAMBODIA) LTD. hosted a webinar on “IFRS for SMEs: Impairment of Assets” on Friday, 29 September 2023 from 9:30 AM to 11:30 PM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by nearly 700 participants.
ជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការ ជាមួយឯកឧត្តម ស៊ូ សុជាតិ
នារសៀលថ្ងៃចន្ទ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ញស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ ២០២៣ លោកស្រី ហង្សសូផាត ម៉ូលីហ្សាណា សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃ វ.គ.ស.ក. បានអញ្ជើញចូលជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការ ជាមួយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅបន្ទប់ប្រជុំនិយ័តករមូលបត្រកម្ពុជា។
កិច្ចពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង ២និង៣០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែម រវាង វ.គ.ស.ក. និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ(IFA)
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែម រវាង វ.គ.ស.ក. និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ(IFA) ដែលជាស្ថាប័នបណ្តុះបណ្តាលដៃគូលើការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ ខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នាមានគោលបំណងបង្ហាញនូវការប្តេជ្ញាចិត្តបន្ថែមមួយកម្រិតទៀតរបស់វិទ្យាស្ថានក្នុងការតម្រូវឱ្យនិស្សិតឆ្នាំទី១ថ្មីទាំងអស់ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ត្រូវចូលរួមប្រឡងកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ)។ វ.គ.ស.ក. សូមកោតសរសើរ IFA នូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនូវកម្ពុជា។
KICPAA Webinar: Tax Audit
KICPAA Webinar: Tax Audit
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from FII & ASSOCIATES CO., LTD. hosted a webinar on “Tax Audit” on Friday, 22 September 2023 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by nearly 750 participants.
ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ
នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាព លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិត ប្រមាណ២២០រូប នៅសាលប្រជុំនៃសកលវិទ្យាល័យជាតិគ្រប់គ្រង។
ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) “ សម្រាប់និស្សិតប្រមាណ៣៨រូប នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៌ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង១០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
កិច្ចគាំពារវិនិយោគិននិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវះបន្តក្រោមប្រធានបទស្តីពី “កិច្ចគាំពារវិនិយោគិននិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាតាមអនឡាញដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត ស្តីពី “កិច្ចគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក ណា ពៅបញ្ញារិទ្ធ សាស្រ្តាចារ្យផ្នែកនីតិសាស្រ្តនិងជាប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនៃនិយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពសមាជិក វ.គ.ស.ក. ជាពិសេសកាយល់ដឹងបន្ថែមទៅលើការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រនៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយជោគជ័យ ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមចំនួនជិត ២០០នាក់។
KICPAA Physical Workshop: ISQM 1, ISQM 2 and ISA 220
KICPAA Physical Workshop: ISQM 1, ISQM 2 and ISA 220
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from Deloitte Singapore hosted a physical workshop on “ISQM 1, ISQM 2, and ISA 220” on Friday, 8 September 2023 from 9:00 AM to 5:00 PM at Himawari Hotel Apartments. The workshop is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.
The workshop was successfully conducted with significant excitement and interest by 78 participants.
ស្តីពីបច្ចុប្បន្នភាពអំពីគម្រោងការងារសំខាន់ៗរបស់ IASB
នារសៀលថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដែលរៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវនកម្ម ជាមួយតំណាងក្រុមប្រឹក្សាភិបាលស្តង់ដាគណនេយ្យអន្តរជាតិ (International Accounting Standards Board – IASB) ស្តីពីបច្ចុប្បន្នភាពអំពីគម្រោងការងារសំខាន់ៗរបស់ IASB ដូចជា៖ ១) របាយការណ៍ហិរញ្ញវត្ថុចម្បង ២) ក្រុមហ៊ុនបុត្រសម្ព័ន្ធមិនមានការទទួលខុសត្រូវជាសាធារណៈ ៣) ការធ្វើបច្ចុប្បន្នភាពទៅលើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម ៤) ស្តង់ដា CIFRS 17 កិច្ចសន្យាធានារ៉ាប់រង។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នូវវេលាម៉ោង៤ និង៣០រសៀល នាទី នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។