បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- មិថុនា 5, 2026 9:00 ព្រឹក-10:30 ព្រឹក
- Zoom Meeting
-
Khmer English
- No CPD
📢 ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់លោកអ្នកលើការយល់ដឹងអំពីទីផ្សារមូលបត្រកម្ពុជា
កុំខកខានឱកាសនេះ! ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា” ដែលធ្វើបទបង្ហាញដោយ លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា។
សិក្ខាសាលានេះនឹងផ្តល់ឱកាសឱ្យលោកអ្នកយល់ដឹងអំពីបច្ចុប្បន្នភាពទីផ្សារ ផលិតផលហិរញ្ញវត្ថុ និងតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១០:៣០ ព្រឹក
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🔗 ចុះឈ្មោះ៖ https://shorturl.at/mAWqg
គោលបំណងនៃសិក្ខាសាលានេះ៖
· យល់ដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពទីផ្សារមូលបត្រកម្ពុជា
· ស្វែងយល់អំពីប្រភេទផលិតផលហិរញ្ញវត្ថុចម្រុះ និងនិន្នាការថ្មីៗនៃទីផ្សារមូលបត្រកម្ពុជា
· យល់ដឹងពីតួនាទីសំខាន់នៃទីផ្សារមូលបត្រក្នុងការកៀរគរទុននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., អ្នកវិនិយោគសាធារណៈ, អ្នកជំនាញហិរញ្ញវត្ថុ និងគណនេយ្យ, សហគ្រាសធុនតូច និងមធ្យម, សិស្សនិស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍លើទីផ្សារមូលបត្រ។
📝 សម្គាល់៖ សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
លោកស្រី ស៊ន់ សូនីតា
អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា
លោកស្រី ស៊ន់ សូនីតា បានបម្រើការងារនៅក្នុងការិយាល័យបោះផ្សាយមូលបត្រ និងឯកសារផ្ដល់ព័ត៌មាននៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រចាប់តាំងពីឆ្នាំ២០១៦។លោកស្រីមានបទពិសោធន៍ការងារពាក់ព័ន្ធនឹង ការត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ព្រមទាំងការងារ រៀបចំបទប្បញ្ញត្តិផ្សេងៗផងដែរ។
លោកស្រី ជាសមាជិកនៃក្រុមការងារមូលបត្ររដ្ឋដែលស្ថិតក្រោមក្របខណ្ឌនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សមាជិកនៃក្រុមការងារឌីជីថលនៃវេទិកាទីផ្សារមូលធនអាស៊ាន និងជាសមាជិកនៃក្រុមការងារបង្ហាញព័ត៌មាននៃ វេទិកាទីផ្សារមូលធនអាស៊ាន។
កាលពីឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកល វិទ្យាល័យ វិកតូរៀ នៃទីក្រុងមេលប៊ន ប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards Scholarship Program ផងដែរ។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org
របៀបវារៈ
-
8:30 ព្រឹក-9:00 ព្រឹក
ការចុះឈ្មោះ
-
9:00 ព្រឹក-9:05 ព្រឹក
មតិសា្វគមន៍
តំណាងនៃ វ.គ.ស.ក.
-
9:05 ព្រឹក-10:00 ព្រឹក
បទបង្ហាញស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា”
លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា
-
10:00 ព្រឹក-10:30 ព្រឹក
វគ្គសំណួរ-ចម្លើយ
លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា


