KICPAA

KICPAA Webinar: CIFRS for SMEs: Financial Instruments

​K​I​C​P​A​A​ ​Web​in​ar​: C​IF​RS ​for​ S​ME​s: ​Financial Instrument​s

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​Crow​e​ ​Malaysia​ ​P​L​T​. ​host​e​d​ ​a​ ​web​in​ar​ on “C​IF​RS ​for​ S​ME​s: ​Financial Instrument​s” on ​Friday​, 3 ​May​ 2024 ​from​ 9:00 ​AM​ ​to​ 12:00 ​P​M​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​nearly​ 500 ​participant​s.

កិច្ចប្រជុំពិភាក្សាជាមួយ កញ្ញា Tanya Musumhi តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC)

​នា​រសៀល​ថ្ងៃចន្ទ​ ​៦​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ (​ន​.​គ​.​ស​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​ ​ន​.​គ​.​ស​. ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ ​កញ្ញា​ ​Tan​y​a​ ​M​u​sum​h​i​ ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ (​IF​A​C) ​និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​អ៊ឹង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ ​វ​.​គ​.​ស​.​ក​. ​និង​ម​ន្រ្តី​ជំនាញ​នៃ​ ​ន​.​គ​.​ស​. ​ដើម្បី​ពិភាក្សា​ទៅលើ​៖​

​១​. ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​និង​លក្ខខណ្ឌ​លម្អិត​របស់​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការ​ស្នើសុំ​ជា​សមាជិក​ពេញ​សិទ្ធ​របស់​ ​IF​A​C ​និង​

​២​.​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​នា​ពេល​ខាងមុខ​។​

​កិច្ចប្រជុំ​ពិភាក្សា​បាន​រៀបចំ​ឡើង​ដោយ​ ​វ​.​គ​.​ស​.​ក​. ​នៅ​បន្ទប់​ប្រជុំ​ ​និង​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​៥​និង​១​៥​នាទី​ល្ងាច​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

 

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៦​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​ ​និង​សវនកម្ម​ ​និង​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​គោលបំណង​នៃ​កម្មវិធី​សិក្ខាសាលា​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​នៃ​អង្គភាព​ក្រោម​ឪ​វាទ​ ​អ​.​ស​.​ហ​. ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​ស្ថាប័ន​ឯកជន​ ​រួម​ទាំង​សាធារណជន​ ​សរុប​ប្រមាណ​១​៧​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

 

វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

​នា​ព្រឹក​ថ្ងៃចន្ទ​ ​១​៥​ ​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ចំរើនព្រះបរិត្ត​ ​សុំ​សេចក្ដី​សុខ​ ​សិរីសួស្ដី​ ​ក្នុង​ឱកាស​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​បន្ទាប់ពី​ពិធី​សូត្រ​មន្ត​ ​ចំរើនព្រះបរិត្ត​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​វ​.​គ​.​ស​.​ក​. ​ទាំងអស់​បាន​ប្រគេន​ទេយ្យវត្ថុ​ ​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​២​អង្គ​ ​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​ ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ផង​ដែរ​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​និង​ក្រុម​ការងារ​នៃ​លេខាធិការដ្ឋាន​ ​ទាំងអស់​បាន​បួងសួង​ ​ដល់​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​រោង​ ​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​ ​បុត្រី​ទី​៧​ ​របស់​ក​បិ​ល​មហាព្រហ្ម​ ​សូម​ជួយ​តាម​ថែរក្សា​ការពារ​ ​និង​សូមពរ​ជ័យ​សិរីមង្គល​ក្នុង​ការ​ប្រកបការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​សូម​ឱ្យ​សមាជិក​ ​វ​.​គ​.​ស​.​ក​. ​ទាំងអស់​ ឱ្យ​ជួប​តែ​ពុទ្ធពរ​ ​ទាំង​៤​ប្រការ​ ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​កុំបីឃ្លៀងឃ្លាត​ឡើយ​។

KICPAA Webinar: Transfer Pricing

​K​I​C​P​A​A​ ​Web​in​ar​: ​Transfer Pricing​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​ALL​N​I​SON​ ​AUDIT​IN​G​ ​AND​ ​CONSULTING​ ​CO​., ​L​T​D​. ​host​e​d​ ​a​ ​web​in​ar​ on “​Transfer Pricing​” on ​Tuesday​, 2 ​April​ 2024 ​from​ 9:00 ​AM​ ​to​ 11:00 ​AM​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ 460 ​participant​s.

កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសពីការដាក់កម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ”

​នា​ព្រឹក​ ​ថ្ងៃចន្ទ​ ​១​ ​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ “​សេចក្ដីព្រាង​ប្រកាស​ពី​កា​រដាក់​ក​ម្កល់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ​និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​អម​ដោយ​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​អគ្គនាយក​រង​នៃ​ ​ន​.​គ​.​ស​.​។​ ​គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ ​អនុសាសន៍​ ​ក៏ដូចជា​សំណូមពរ​នានា​ ​ដែល​រួមចំណែក​ស្ថាបនា​សេចក្ដីព្រាង​ប្រកាស​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ​ ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​គណនេយ្យករ​និង​សវ​នក​រ​ ​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ​ ​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​វិ​ស័​យ​ឯកជន​ពាក់ព័ន្ធ​ ​សរុប​ប្រមាណ​១​០​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

 

 

 

 

 

 

 

វគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនចំនួនបីពេល សម្រាប់សមាជិកថ្មី ឆ្នាំ២០២៤ សរុប៣០រូប

វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​ណែនាំ​សមាជិក​ដំបូង​ (​Induction​ ​Course​) ​របស់​ខ្លួន​ចំនួន​បី​ពេល​ ​សម្រាប់​សមាជិក​ថ្មី​ ​ឆ្នាំ​២​០​២​៤​ ​សរុប​៣​០​រូប​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​កាលពី​ថ្ងៃ​ទី​២​១​ ​និង​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់​ដឹង​បន្ថែម​អំពី​វិទ្យាស្ថាន​ ​សមាជិកភាព​និង​កាតព្វកិច្ច​ ​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​(C​P​D​) ​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជូន​ដល់​សមាជិក​របស់​ខ្លួន​ ​និង​ជាពិសេស​ការ​អប​អរសាទរ​ដល់​សមាជិក​ថ្មី​ផង​ដែរ​។​ ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​សមាជិក​ថ្មី​ដែល​បាន​ចូលរួម​ទាំងអស់​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ជាប្រចាំ​ជាមួយ​វគ្គ​បណ្តុះបណ្តាល​នានា​ ​ដែល​រៀបចំ​ដោយ​ ​វ​.​គ​.​ស​.​ក​. ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ ​ប្រកបដោយ​ផ្លែផ្កា​ ​ភាព​រីករាយ​ ​និង​ចំណង​ទាក់ទង​រវាង​គ្នា​និង​គ្នា​កាន់តែ​រឹង​មាំ​។​

កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម”

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៩​ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តីពី​ “​សេចក្ដីព្រាង​អនុក្រឹត្យ​ ​ស្ដីពី​ ​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​នឹង​ច្បាប់​ស្ដីពី​គណនេយ្យ​និង​សវនកម្ម​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​ ​គោលបំណង​នៃ​កិច្ច​ប្រ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ​ ​គឺ​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ ​អនុសាសន៍​ ​ក៏ដូចជា​សំណូមពរ​នានា​ ​ដែល​រួម​ ​ចំណែក​ស្ថាបនា​សេចក្ដីព្រាង​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​វិ​ស័​យ​ឯកជន​ពាក់ព័ន្ធ​ ​ជាច្រើន​រូប​នៅ​សណ្ឋាគារ​ភ្នំពេញ​។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ខេត្ត​សៀមរាប​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​ប្រមាណ​សរុប​ ​១​៨​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ខេត្ត​សៀមរាប​។

កម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម”

​នា​រសៀល​ថ្ងៃអាទិត្យ​ ​៩​កើត​ ​ខែ​មាឃ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​តំណាង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ ​និង​ផ្តល់​ជា​បទ​បង្ហាញ​លើ​ការ​វិ​វត្តិ​ន៍​នៃ​វិ​ស័​យ​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ក្នុង​កម្មវិធី​ “​ពិធី​បើក​បវេសនកាល​ ​ឆ្នាំ​សិក្សា​២​០​២​៣​-​២​០​២​៤​ ​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​និស្សិត​ឆ្នើម​” ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​។​ ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វាគមន៍​និស្សិត​ឆ្នាំ​២​០​២​៣​-​២​០​២​៤​ ​ក៏ដូចជា​អប​អរសាទរ​ដល់​និស្សិត​ឆ្នើម​ប្រចាំ​វិទ្យា​សា្ថ​ន​ផង​ដែរ​។​ ​កម្មវិធី​មាន​ការចូលរួម​ពីសា​ស្រ្តាចារ្យ​និង​និស្សិត​ប្រមាណ​៤​០​០​រូប​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​អាគារ​ CJCC ​សាល​អង្គរ​គី​ហ្សូ​ណា​និង​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​និង​៤​០​នាទី​លា្ង​ច​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃគណនេយ្យ ”

​នា​រសៀល​ថ្ងៃពុធ​-​ព្រហស្បតិ៍​ ​៥​និង​៦​ ​កើត​ ​ខែ​មាឃ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​ ​១​៤​និង​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​(​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​ប្រធាន​បទ​ “​បច្ចុប្បន្នភាព​នៃ​គណនេយ្យ​ ” ​សម្រាប់​សា​ស្រ្តាចារ្យ​ប្រមាណ​ ​២​៧​រូប​ដែល​ជា​គ្រូ​បង្គោល​មកពី​១​៣​ស្ថាប័ន​អប់រំ​ផ្សេងៗ​គ្នា​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ​ ​ឡុង​ ​បូ​រិន្ទ ​ជា​គ្រូ​បង្គោល​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​អាជីព​គណនេយ្យ​។​ ​ជា​លទ្ធផល​ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួម​ពង្រឹង​សមត្ថភាព​លោកគ្រូ​អ្នក​គ្រូ​បន្ថែម​ឱ្យ​៖​

​១​.​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បច្ចុប្បន្នភាព​នៃ​គណនេយ្យ​

​២​.​ធ្វើ​ឱ្យ​ការ​បង្រៀន​មុខវិជ្ជា​គណនេយ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​តាមរយៈ​ការ​ផ្សារភ្ជាប់​ចំណេះ​ដឹង​នឹង​ការ​អនុវត្ត​ជាក់ស្តែង​

​៣​.​ជួយ​ជំរុញ​ឱ្យ​ក​ម្រិ​ត​ប្រឡងជាប់​របស់​សិស្ស​និស្សិត​ទទួល​បាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ប្រឡង​បច្ចេកទេស​គណនេយ្យ​(​AT​Q)

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។​

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

​នា​ល្ងាច​ថ្ងៃអង្គារ​ ​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ ​វ៉ាន់​ដា​ ​បាន​សហ​ការរៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​សម្រាប់​និស្សិត​សរុប​ប្រមាណ​ជាង​១​៧​រូប​ ​នៅ​វិទ្យាស្ថាន​ ​វ៉ាន់​ដា​ ​ដើម្បី​ជំរុញ​អត្រា​ប្រឡងជាប់​ជាស្ថាពរ​របស់​និស្សិត​ឱ្យ​បាន​ខ្ពស់​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៨​និង​០​០​នាទី​ល្ងាច​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

 

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

​នា​ព្រឹក​ ​ថ្ងៃសុក្រ​ ​៨​ ​រោច​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​និង​និស្សិត​ប្រមាណ​២​០​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”

នា​ព្រឹក​ថ្ងៃសុក្រ​ ​១​ ​រោច​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​សហ​ការរៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដីពី​ “​ការអប់រំ​ផ្នែក​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​” ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​សម្រាប់​សិស្ស​និស្សិត​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​។​ ​ក្នុង​នោះ​ដែរ​ ​លោក​ ​ជា​ ​ធួន​ ​ក៏​ជា​វាគ្មិន​កិត្តិយស​និង​បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ ​អត្ថប្រយោជន៍​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ផង​ដែរ​។​ ​កម្មវិធី​នេះ​ពិតជា​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​ដែល​បាន​ចូលរួម​។​ ​ជា​លទ្ធផល​ ​សិក្ខាសាលា​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកចូលរួម​ដូចជា​៖​

​១​. ​យល់​ដឹង​អំពី​ការសិក្សា​ជំនាញ​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​

​៣​. ​យល់​ដឹង​បន្ថែម​អំពី​តម្រូវ​ការ​គណនេយ្យករ​ក្នុង​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​៥​០​នាទី​ព្រឹក​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

 

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ”

​​

​នា​ថ្ងៃ​ព្រហស្បតិ៍​ ​១​៥​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ” ​សម្រាប់​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​ពីរ​វេន​ ​គឺ​វេន​ព្រឹក​ ​និង​ល្ងាច​ ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជំរុញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៤​.​ការណែនាំ​អំពី​របៀប​សិក្សា​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។