នាព្រឹក ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិតប្រមាណ២០០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
Author: IT Dep
សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”
នាព្រឹកថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ជា ធួន នាយកផ្នែកអប់រំនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី” នៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យសម្រាប់សិស្សនិស្សិតនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។ ក្នុងនោះដែរ លោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសនិងបានធ្វើបទបង្ហាញស្ដីពី អត្ថប្រយោជន៍នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនសិស្សនិស្សិតដែលបានចូលរួមផងដែរ។ កម្មវិធីនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតដែលបានចូលរួម។ ជាលទ្ធផល សិក្ខាសាលានេះផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងអំពីការសិក្សាជំនាញគណនេយ្យក្នុងយុគសម័យថ្មី
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ
៣. យល់ដឹងបន្ថែមអំពីតម្រូវការគណនេយ្យករក្នុងទីផ្សារនាពេលបច្ចុប្បន្ន
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ”
នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ” សម្រាប់និស្សិតក្នុងឆ្នាំសិក្សាថ្មី ពីរវេន គឺវេនព្រឹក និងល្ងាច នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជំរុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤.ការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាព្រឹកថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្រោមអធិបតីភាព លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិតប្រមាណជាង១៤០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
កិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព”
នាព្រឹកថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព” សម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃន.ម.ក.។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សានិងផ្តល់នូវធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមហ៊ុនផ្សារមូលបត្រ បុគ្គលចុះបញ្ជីលក់មូលបត្រដែលជាអ្នកអនុវត្តផ្ទាល់ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យមូលបត្រជាច្រើនរូបនៅបន្ទប់ប្រជុំជាន់ទី៣ នៃទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។
ជំនួបពិភាក្សារវាង វ.គ.ស.ក. និង TYMBA
នៅថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ក្រោមការសម្របសម្រួលនិងដឹកនាំដោយលោក នូ រតនា Head of ACCA Cambodia បានអនុញ្ញាតឱ្យ លោក Airil Razali, CEO នៃ TYMBA ដែលជាស្ថាប័នបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយនៃប្រទេសម៉ាឡេស៊ី និងក្រុមការងារ ចូលជួបពិភាក្សាអំពីវឌ្ឍនភាពវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា ក៏ដូចជាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយ វ.គ.ស.ក. នាពេលខាងមុខ។ ជំនួបពិភាក្សានេះបានធ្វើឱ្យភាគីទាំងពីរយល់ដឹងច្បាស់ពីគ្នាដើម្បីជាមូលដ្ឋានក្នុងការធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាល្ងាចថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យនិងនិស្សិតនៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិត ប្រមាណ៨០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ។
វគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាគណនេយ្យករដ៏ជំនាញ”
នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាគណនេយ្យករដ៏ជំនាញ” សម្រាប់អ្នកចូលរួមប្រមាណ២១៥រូប នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជំរុញឱ្យមានការចុះឈ្មោះចូលរៀន និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. និងការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អ
ផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោងង១២និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នារសៀលថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូចំនួន ១៤នាក់នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងការបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង4 និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នាព្រឹកថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដាបានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៦០រូប នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤.ការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អ
ផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោងង១២និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
KICPAA 2nd Time Webinar: Penalty exemption for late report submission to ACAR
KICPAA 2nd Time Webinar: Penalty exemption for late report submission to ACAR
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from FII & ASSOCIATES CO., LTD hosted the 2nd Time webinar on “Penalty exemption for late report submission to ACAR” on Tuesday, 26 December 2023 from 9:00 AM to 10:00 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by nearly 300 participants.
កិច្ចប្រជុំដើម្បីពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រយៈពេល ១០ឆ្នាំ (២០២៣ -២០៣២)” និងភារកិច្ចបណ្តុះបណ្តាលស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” និង “The ISA of LCE”
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងក្រុមការងារលេខាធិការដ្ឋាន វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រយៈពេល ១០ឆ្នាំ (២០២៣ -២០៣២)” និងភារកិច្ចបណ្តុះបណ្តាលស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” និង “The ISA of LCE” ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យត្រួតពិនិត្យ និងមន្ត្រីនៃការិយាល័យត្រួតពិនិត្យនៃ ន.គ.ស.នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក.។ កិច្ចប្រជុំពិភាក្សាត្រូវបានធ្វើឡើងក្នុងគោលបំណង៖
– ពិភាក្សាលើតួនាទី និងភារកិច្ចដែល វ.គ.ស.ក. ត្រូវសហការនិងអនុវត្តជាមួយ ន.គ.ស. ដើម្បីរួមចំណែកមួយក្នុងការអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងការសម្រេចបានគោលដៅចុងក្រោយគឺ “ប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំនិងអាចជឿទុកចិត្តបាន”
-និងការផ្ទេរភារកិច្ចបណ្តុះបណ្តាល “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” មក វ.គ.ស.ក. ដើម្បីរៀបចំ និងសម្របសម្រួលការងារនេះបន្តផងដែរ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១២និង១៥នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
កម្មវិធីសិក្ខាសាលាស្តីពី “GPES-The Framework and Application Readiness of FRS in Cambodia” និងពិធីចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia
នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “GPES-The Framework and Application Readiness of FRS in Cambodia” និងពិធីចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថាវិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះផងដែរ លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាលើ ការត្រៀមខ្លួននៅក្នុងការរៀបចំ និងបទបង្ហាញស្តីពីបញ្ហាប្រឈម និងអត្ថប្រយោជន៏នៃគោលបំណងទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីសិក្ខាសាលានេះបានប្រារព្ធឡើង ក្នុងគោលបំណង៖
១. ចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia
២. វេទិកាពិភាក្សាស្តីពី ការត្រៀមខ្លួនក្នុងការរៀបចំ បញ្ហាប្រឈម និងអត្ថប្រយោជន៍នៃគោលបំណងទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ ដល់សមាជិករបស់ CPA Australia នៅក្នុងប្រទេសកម្ពុជា
៣. បញ្រ្ជាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ នៃការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ក្នុងក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលាមានការចូលរួមពីលោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម កញ្ញា Nguyen Thi Bich Hien, Reginal Manager, CPA Australia North Vietnam សមាជិករបស់ CPA Australia នៅកម្ពុជា តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូប។
សិក្ខាសាលាបានបញ្ចប់នាវេលាម៉ោង១២និង៣០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលនៅបន្ទប់ប្រជុំ Raing Sap សណ្ឋាគារសុខាភ្នំពេញ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
KICPAA Webinar: Penalty exemption for late report submission to ACAR
KICPAA Webinar: Penalty exemption for late report submission to ACAR
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from FII & ASSOCIATES CO., LTD hosted a webinar on “ Penalty exemption for late report submission to ACAR” on Friday, 08 December 2023 from 9:00 AM to 10:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by 500 participants.
សិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង”
នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង” ក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ សិក្ខាសាលាមានការចូលរួមពី លោក-លោកស្រី ជាតំណាងមកពីក្រុមហ៊ុនសវនកម្ម សមាគមធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្តជាច្រើនរូប។
សិក្ខាសិលាត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. បញ្ជ្រាបការយល់ដឹងដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មអំពីនីតិវិធី និងគោលការណ៍នៃការចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង
២. និងដើម្បីសម្រួលដល់ការយល់ដឹងលើលក្ខខណ្ឌផ្សេងៗទៀតដែលជាកាតព្វកិច្ចត្រូវអនុវត្ត និងផ្តល់ជូនដល់ ន.ធ.ក.។
សិក្ខាសាលានេះបានបញ្ចប់នាវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលនៅបន្ទប់ប្រជុំធំ ជាន់ទី២ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។