កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នាល្ងាចថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០២៥ នៅសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាពនៃ ន.គ.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកបណ្ឌិត ហួរ សុខសង្ហា នាយកប្រតិបត្តិសាខានៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប២៣០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង៨និង៤០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ដោយមានការអញ្ជើញចូលរួមពីលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវ.គ.ស.ក. និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ ព្រមទាំងសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “ISQMs – Mastering Quality Management: A Two-Day Dive into International Standards and Practical Adaptations”

នៅថ្ងៃព្រហស្បតិ៍ និងសុក្រ ទី២០ និង២១ ខែវិចិ្ឆកា គ.ស. ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយ Institute of Singapore Chartered Accountants (ISCA) រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ISQMs – Mastering Quality Management: A Two-Day Dive into International Standards and Practical Adaptations” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ វ.គ.ស.ក. ជាពិសេសដើម្បីបង្កើនគុណភាពសវនកម្ម តាមរយ:ការអនុវត្តស្តង់ដារ ISQM 1, ISQM 2 និង ISA 220។

សិក្ខាសាលានេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអ្នកចូលរួមសរុបចំនួន ៣៤នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Beyond the Numbers: Legal Risk Awareness for Accountants in Different Fields”

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិចិ្ឆកា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Beyond the Numbers: Legal Risk Awareness for Accountants in Different Fields” ដែលជាការគាំទ្រពី ដូណាស្កូ & ខមភេនី អិលធីឌី។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. Atty. Angelo Andro M. Suan, Tax and Legal Consultant & Mr. Junro Binag, Managing Partner of Donasco & Co., Ltd.។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៦៣ នាក់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ដោយមានការអញ្ជើញចូលរួមពីលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក និងសិស្សនិស្សិតប្រមាណ ៥០នាក់បានចូលរួម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។

ការចូលរួមរបស់ វ.គ.ស.ក. ក្នុងកម្មវិធី ISAR លើកទី៤២ និងកម្មវិធីកសាងសមត្ថភាពលើការរាយការណ៍ព័ត៌មានចីរភាព (ថ្ងៃទី១១–១៤ ខែវិច្ឆិកា ឆ្នាំ២០២៥)

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានកិត្តិយសសូមជម្រាបជូនថា លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាអន្តរជាតិសំខាន់ៗ ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

-កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

លោកប្រធានក្រុមប្រឹក្សាភិបាលបានចូលរួមវេទិកាស្តីពី “ការកសាងសមត្ថភាព និងជំនាញសម្រាប់ការងារសវនកម្មនិងការអះអាងពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានចីរភាពក្នុងវិស័យសាធារណៈ”។ កម្មវិធីនេះផ្តោតលើការពង្រឹងសមត្ថភាពក្នុងវិជ្ជាជីវៈ, ការពង្រឹងស្តង់ដាសវនកម្ម, និងការជំរុញការចូលរួមលើការងាររាយការណ៍ព័ត៌មានចីរភាពអនុលោមតាមតម្រូវការអន្តរជាតិ។

-ចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានក្រុមប្រឹក្សាភិបាលបានចូលរួមក្នុងកិច្ចប្រជុំ ISAR លើកទី៤២ ជាមួយគណៈប្រតិភូកម្ពុជាផ្សេងទៀតដឹកនាំដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖

១.សុខដុមនីយកម្មនៃការរាយការណ៍ព័ត៌មានចីរភាព និងការអនុវត្តជាក់ស្តែង

២.ការគិតគូរពីសមាហរណកម្មជីវៈចម្រុះ និងមូលធនមនុស្សចូលក្នុងការរាយការណ៍ព័ត៌មានចីរភាព និង

៣.ការពន្លឿនកិច្ចសហប្រតិបត្តិការជាមួយ UNCTAD តាមរយ:យន្តការអភិវឌ្ឍន៍វិស័យគណនេយ្យ។

 លទ្ធផលសំខាន់ៗពីកិច្ចប្រជុំរួមមាន៖

– ពង្រឹងកាតព្វកិច្ចរបស់កម្ពុជា ក្នុងការកែលម្អការរាយការណ៍ព័ត៌មានចីរភាពនិងការអះអាង

– ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNCTAD សម្រាប់ជំនួយបច្ចេកទេស

– កែលម្អការសម្របខ្លួនជាមួយស្តង់ដាអន្តរជាតិ ដើម្បីលើកកម្ពស់តម្លាភាព និងធានាគុណភាពនៃការររាយការណ៍ និង

– បង្កើនកាលានុវត្តភាព ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

វ.គ.ស.ក. នឹងបន្តរួមចំណែកលើកស្ទួយវិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជា ឱ្យឈានដល់ស្តង់ដាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

សមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា – ក្រុមប្រឹក្សានៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) បានអនុម័តឱ្យ វ.គ.ស.ក. ក្លាយជាសមាជិកពេញសិទ្ធិ

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានកិត្តិយសសូមប្រកាសជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិ នៅទីក្រុងម៉ិចស៊ីកូ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិ បានអនុម័តជាឯកច្ឆន្ទ (១០០ភាគរយ) ឱ្យវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្លាយជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធគណនេយ្យករអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ ដើម្បីជាសក្ខីភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់សម្រាប់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និងបានថ្លែងអំណរគុណ ដល់សហព័ន្ធគណនេយ្យករអន្តរជាតិ។ ចំណែកឯ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក., លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិនេះ តាមប្រព័ន្ធអនឡាញ-Hybrid។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស”

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) សហការជាមួយនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស” តាមរយះអនឡាញ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃ វ.គ.ស.ក. ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស កញ្ញា កឹង កែវពិសី មន្រ្តីសមាជិកភាព និងទំនាក់ទំនង នៃ វ.គ.ស.ក. និងលោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ នៃ ន.គ.ស.។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអំពីសមាជិក វ.គ.ស.ក. ជាពិសេសកាយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការស្នើរសុំអាជ្ញាបណ្ណពី ន.គ.ស។

ជាលទ្ធផលសិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកចូលរួមចំនួន ១៩១ នាក់។

កិច្ចប្រជុំថ្នាក់អាស៊ាន៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៨នៅប្រទេសវៀតណាម

នាថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា គ.ស.២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនងនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អាស៊ាន ស្តីពី កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៨ នៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម និងដោយមានការអញ្ជើញចូលរួមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំងមន្រ្តីជំនាញនៃ ន.គ.ស.។ កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១. រាយការណ៍ និងធ្វើបច្ចុប្បន្នភាពអំពីគណៈកម្មាធិការត្រួតពិនិត្យជំនាញអាស៊ាន

២. សេចក្តីថ្លែងការណ៍ និងវាយតម្លៃ ស្តីពីការចុះឈ្មោះគណនេយ្យករអាស៊ាន (ASEAN CPA)

៣. សេចក្តីណែនាំរបស់ RFPA លើការអនុវត្តក្នុងនាមជាអ្នកជំនាញគណនេយ្យអាស៊ាន និង

៤. កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក៏ដូចជាផែនទីបង្ហាញផ្លូវរបស់ ACPACC។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជម្រុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។

កិច្ចប្រជុំថ្នាក់តំបន់៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤១

នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស. ២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤១ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ នៃប្រទេសវៀតណាម។ ក្នុងនោះផងដែរ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមដោយផ្ទាល់ ក្នុងនាមតំណាងប្រទេសកម្ពុជា ដែលកិច្ចប្រជុំត្រូវបានរៀបចំដោយវិទ្យាស្ថានគណនេយ្យករជំនាញវៀតណាម (VAA) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតនៃវិជ្ជាជីវៈគណនេយ្យ។ កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យដោយបានពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។ វ.គ.ស.ក. សម្តែងនូវអំណរគុណដល់វិទ្យាស្ថានគណនេយ្យករជំនាញវៀតណាម(VAA) សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានគុណតម្លៃ និងអត្ថន័យមួយនេះ។

 

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៦ សម្រាប់សមាជិកឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប១២រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”

នៅថ្ងៃចន្ទ និងអង្គារ ទី២៧ និង២៨ ខែតុលា គ.ស. ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ វ.គ.ស.ក. ជាពិសេសដើម្បីពង្រឹងសមត្ថភាពសវនករដែលជាសមាជិកក្នុងការអនុវត្តការងារសវនកម្មឱ្យកាន់តែមានប្រសិទ្ធិភាព។

សិក្ខាសាលា មានអ្នកចូលរួមសរុបចំនួន ៤៥ នាក់ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា គ.ស. ២០២៥ នៅសាកលវិទ្យាល័យវេស្ទើន លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម នឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក អុឹម សារ៉ាវុធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើន។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៨០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យវេស្ទើន ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១១និង១០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”

នារសៀលថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិកនិងជាព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងបាថកឋាតម្រង់ទិស ស្តីអំពី “វិស័យគណនេយ្យនៅកម្ពុជា” ដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ២:០០នាទីរសៀល នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៥ សម្រាប់សមាជិកឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប៦រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។