កម្មវិធីប្រគល់បណ្ណសរសើរនិងវិញ្ញាបនបត្រដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស.២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់បណ្ណសរសើរនិងវិញ្ញាបនបត្រដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់និស្សិតប្រចាំសាកលវិទ្យាល័យ ដែលបានសិក្សា និងប្រឡងជាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ កម្មវិធីនេះមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ២៥០រូប នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងបានបញ្ចប់នៅវេលាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់។

វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា”

នៅថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា” សម្រាប់និស្សិតប្រមាណ ១៥៨ រូប នៅសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៣. ការជំរុញ និងលើកទឹកចិត្តឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ១០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៤ សម្រាប់សមាជិកឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប៩រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “IFRS Related to the Construction Sector” 

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “IFRS Related to the Construction Sector‌” ដែលជាការគាំទ្រពី អាល់នីសុន អឌីធីង អេន ខនសាល់ធីង។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Ms. Eunice Chu, IFRS Instructor។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៨៤ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Refreshing Accounting for an Accountant on Accounting for Property, Plant and Equipment”

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Refreshing Accounting for an Accountant on Accounting for Property, Plant and Equipment” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សាយ សុខខេង អគ្គនាយក នៃ DFC។

សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៦៤ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Generative AI with Prompt Engineering — Unlocking the Next Era of Accounting, Finance, and Productivity

នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Generative AI with Prompt Engineering — Unlocking the Next Era of Accounting, Finance, and Productivity” ដែលជាការគាំទ្រពី ឡូចន្ទ & ខូ (ខេមបូឌា) ឯ.ក.។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. CA Suraj Jain, Senior Consultant of Lochan & Co (Cambodia) Company Limited។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៣៥៤ នាក់។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៣ សម្រាប់ឆ្នាំ២០២៥ សរុប៧រូប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

 

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “IFRS 15 Revenue from Contracts with Customers” 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “IFRS 15 Revenue from Contracts with Customers‌” ដែលជាការគាំទ្រពី បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Ms. Esther Cheah, Partner, Quality Assurance & Technical Department of Baker Tilly Malaysia។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៧០ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Refreshing Accounting for an Accountant on Accounting for Inventory”

នៅព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Refreshing Accounting for an Accountant on Accounting for Inventory” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ពិសី ដួង ដៃគូសហការផ្នែកពន្ធ និងគណនេយ្យ នៃ DFC។

សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៧៨ នាក់។

វេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និង ACCA Cambodia បានរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិការដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងផ្តល់សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា អ.ស.ហ. អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។

វេទិកានេះផ្តោតជាសំខាន់ទៅលើ៖

– ការពិភាក្សាពីវឌ្ឍនភាពជាតិ

– បង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួមដំណើរទៅមុខសម្រាប់វិស័យគណនេយ្យ និងសវនកម្ម

– បង្ហាញពីសក្តានុពលរបស់ស្តង់ដាចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ក្នុងការចូលរួមជំរុញការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ

– ឱកាស បញ្ហាប្រឈម និងចំណេះដឹងដែលទទួលបាន ពីការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងក្របខណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា (CRFRF)

– រក្សាស្ថេរភាពហិរញ្ញវត្ថុ ដែលជាគោលការណ៍ស្នូលនៃគោលនយោបាយអភិវឌ្ឍន៍ FinTech នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ វ.គ.ស.ក. មានការចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងលេខាធិការដ្ឋាន វ.គ.ស.ក. ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Refreshing Accounting for an Accountant on Accounting for Revenue”

ត្រូវនឹងថ្ងៃទី២៩ ខែសីហា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៤៥ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Refreshing Accounting for an Accountant on Accounting for Revenue” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សាយ សុខខេង អគ្គនាយក នៃ DFC។

សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៨៧ នាក់។

កម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel” 

នារសៀលថ្ងៃអង្គារ ១០ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសលោក បាន សិទ្ធី ជាសាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ QuickBooks និងAdvanced Excel។ កម្មវិធីនេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី២ស្តីពី ជំនាញ ITនិងកម្មវិធីកុំព្យូទ័រ នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមពីសាធារណជន និងសិស្សនិស្សិតប្រមាណ ២៧៧នាក់ដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។ ជាលទ្ធផល កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ដល់សាធារណជន និងនិស្សិតដូចជា៖

១. រង្វាស់ហិរញ្ញវត្ថុ(ការវិភាគអនុបាតប្រាក់ចំណេញ និងអនុបាតសន្ទនីយភាព)

២. ការប្រមូល សម្រួល និងវិភាគទិន្នន័យ

៣. ការបង្កើត Dashboard ដោយប្រើប្រាស់កម្មវិធី Microsoft Excel

៤. ការបកស្រាយ Dashboard សម្រាប់ធ្វើការសម្រេចចិត្តផ្សេងៗ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Tax Health Check for a Merchandising Company”

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១០:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “Tax Health Check for a Merchandising Company” ដែលមានការគាំទ្រពី បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Oknha Tan Khee Meng, Managing Partner។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៨១ នាក់។

 

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស. ២០២៥ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម នឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា​ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ” ជូនសាស្រ្តាចារ្យ និងនិស្សិត​នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកជំទាវបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ញីគណនេយ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទបញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១០១​រូប​ នៅសាលប្រជុំនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១១និង០០នាទីព្រឹក​ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ការប្រគល់ជូនមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយ: សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- (TYDA)

ក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសារណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រគល់ជំនួយដោយផ្ទាល់ដល់សមរភូមិជួរមុខ — នៅព្រឹកថ្ងៃ ពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) ដឹកនាំដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងផ្តល់កិត្តិយសចូលរួមប្រគល់ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រគល់ជូននូវមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលបានពី វ.គ.ស.ក. សមាជិក និងសាធារណជន ទាំងអស់ តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ក្នុងការគាំទ្រកិច្ចការសង្គ្រោះដល់វីរកងទ័ព និងប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។

មូលនិធិសប្បុរសធម៌ មានសរុបជាទឹកប្រាក់ចំនួន ៤៤,៣៥០,០០០ រៀល ដែលក្នុងនោះ វ.គ.ស.ក. បានរៀបចំជាស្បៀងអាហារ ថ្នាំសង្កូវ និងកញ្ចប់ឧបត្ថម្ភថវិការួមមាន៖

១. សាច់ក្រក ចំនួន ៥០គីឡូ, ត្រីងៀត ចំនួន៥០គីឡូ និងត្រីប្រា ចំនួន៥០គីឡូ

២. ថ្នាំ Doliprane ចំនួន ១០០ ប្រអប់ និង ថ្នាំ Beroca ចំនួន ១០០ ប្រអប់

៣. និងកញ្ចប់ឧបត្ថម្ភថវិកាសរុបចំនួន ៣៥,០០០,០០០ រៀល។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនជនរួមជាតិខ្មែរ សមាជិកនៃ វ.គ.ស.ក. និងសាធារណជនទាំងអស់ដែលបានចូលរួមបរិច្ចាគ តាមរយៈ វ.គ.ស.ក. និងសូមគោរពជូនពរដល់សប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជ័យមង្គល និងវិបុលសុខ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំសង្ឃឹមថា មូលនិធិសប្បុរសធម៌នេះនឹងជួយសម្រួលដល់បងប្អូនជាវីរកងទ័ព និងជនភៀសសឹកបាន មួយរយៈផងដែរ។

យើងខ្ញុំជាប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព និងសូមគាំទ្រដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។