ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា ឡា ប៉េ ប៊ីហ្សនេស ស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាលា ឡា ប៉េ ប៊ីហ្សនេស ជាស្ថាប័នបណ្តុះបណ្តាលដៃគូដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកញ្ញា គ.ស.២០២៤ វេលាម៉ោង ៣:១៥ នាទីរសៀល នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ និងដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។
Category: ព្រឹត្តិការណ៍
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នៅព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ.ស.២០២៤ នៅសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។
សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
-ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ
-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង
-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។
សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប ៣៥០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង។
សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១២និង០០នាទីរសៀល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា អឹផឡូ ប៊ីស្សនេស
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា អឹផឡូ ប៊ីស្សនេស ស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាលា អឹផឡូ ប៊ីស្សនេស ជាស្ថាប័នបណ្តុះបណ្តាលដៃគូ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនឱកាសសម្រាប់សិស្សានុសិស្សនៅក្នុងកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ។ តាមរយៈនៃការចុះអនុស្សរណៈនេះ យើងនឹងធ្វើការសម្របសម្រួលកម្មសិក្សា ដែលផ្តល់នូវបទពិសោធក្នុងពិភពពិតដ៏មានតម្លៃ និងកំណើនវិជ្ជាជីវៈគណនេយ្យករមួយដ៏ពិតប្រាកដ។
សិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល”
នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយ ន.គ.ស. និង CPA Australia រៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. កញ្ញា Hien Nguyen, Reginal Manager, CPA Australia North Vietnam។ សិក្ខាសាលានេះមានការចូលរួមពីសមាជិករបស់ វ.គ.ស.ក. សមាជិករបស់ CPA Australia នៅកម្ពុជា តំណាងស្ថាប័ន ឬក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញសរុបប្រមាណជាង១០០ រូប។ ក្នុងនោះផងដែរ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សា ស្តីពី កាលានុវត្តភាព បញ្ហាប្រឈម ក្នុងការអនុវត្តស្តង់ដានេះ។ កម្មវិធីសិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖
១.រាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល និង
២.បញ្រ្ជាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព។
សិក្ខាសាលាបានបញ្ចប់នាវេលាម៉ោង១២និង១០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។
កម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការវិវត្តវិស័យគណនេយ្យនៅកម្ពុជា”
នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា គ.ស. ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការវិវត្តវិស័យគណនេយ្យនៅកម្ពុជា” ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក.។ សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមពីនិស្សិតប្រមាណ៣០រូប នៅសាកលវិទ្យាល័យបៀលប្រាយ។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមអំពីវិស័យគណនេយ្យនៅកម្ពុជា
កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
ទស្សនកិច្ចរបស់ CPA Australia ប្រចាំវៀតណាមខាងជើងនៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី ឱ្យកាន់តែមានភាពរឹងមាំ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា គ.ស. ២០២៤ លោកស្រី Hien Nguyen ប្រធានតំបន់ CPA Australia ប្រចាំវៀតណាមខាងជើង លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំងមន្ត្រីជំនាញ ក្រុមការងាររបស់ CPA Australia North Vietnam និង ន.គ.ស. បានបំពេញទស្សនកិច្ចនៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបីឱ្យកាន់តែមានភាពរឹងមាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងក្រុមការងារនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញនៅកម្ពុជា (ISA for LCE)”
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា គ.ស.២០២៤ នៅសណ្ឋាគារហ៊ីម៉ាវារី វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញនៅកម្ពុជា (ISA for LCE)” ក្រោមអធិបតីភាព លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាវាគ្មិនកិត្តិយស លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំនិងមន្រ្តីនៃ វ.គ.ស.ក. និង ន.គ.ស. រួមទាំងតំណាងមកពីក្រុមហ៊ុនសវនកម្មដែលជាសមាជិករបស់ វ.គ.ស.ក. សរុបជាង៥០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពី ស្តង់ដា ISA for LCE និងប្រមូលធាតុចូលជូននិយ័តករគណនេយ្យនិងសវនកម្ម អំពីលទ្ធភាពនៃការទទួលយកស្តង់ដានេះមកអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យនៅកម្ពុជា។
សិក្ខាសាលានេះបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។
KICPAA Webinar: Hot Accounting Issues in the Banking Industry
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from PricewaterhouseCoopers (Cambodia) Ltd. hosted a webinar on “Hot Accounting Issues in the Banking Industry” on Friday, 16 August 2024 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by more than 100 participants.
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នៅព្រឹកថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា គ.ស.២០២៤ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
-ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ
-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ
-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។
សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិត សរុប ១៤០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នៅព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា គ.ស.២០២៤ នៅវិទ្យាស្ថានវ៉ាន់ដា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
-ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ
-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ
-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។
សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិត សរុប ៣៨១រូបនៅសាលប្រជុំនៃវិទ្យាស្ថាន វ៉ាន់ដា។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នៅល្ងាចថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថាន វ៉ាន់ដា បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ២០រូប នៅវិទ្យាស្ថាន វ៉ាន់ដា។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. យល់ដឹងពីរបៀបត្រៀមខ្លួនមុនពេលប្រឡង
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
KICPAA Physical Workshop: ISQM 1, ISQM 2 and ISA 220
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from Crowe (KH) Co., Ltd. and Crowe Malaysia PLT hosted a physical workshop on “ISQM 1, ISQM 2 and ISA 220” on Thursday and Friday, 18 & 19 July 2024 from 9:00 AM to 5:00 PM at Phnom Penh Hotel. The workshop is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.
The workshop was successfully conducted with significant excitement and interest by 47 participants from KICPAA Members, Accounting and Auditing Regulator, Securities and Exchange Regulator of Cambodia, National Bank of Cambodia, General Department of Taxation, and other industries.
វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “Value Chain Finance”
នាថ្ងៃទី ១១និង១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦និង១៧ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “Value Chain Finance” សម្រាប់សាស្រ្តាចារ្យប្រមាណ ២៦រូបដែលជាគ្រូបង្គោលមកពី១២ស្ថាប័នអប់រំផ្សេងៗគ្នា។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមបង្រៀនដោយលោកគ្រូ ឡុង បូរិន្ទ ជាគ្រូបង្គោលដែលមានបទពិសោធន៍ជាច្រើនឆ្នាំពាក់ព័ន្ធនឹងគណនេយ្យនិងហិរញ្ញវត្ថុ។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានចូលរួមពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូឱ្យយល់ដឹងកាន់តែច្បាស់អំពីតួនាទីនៃ Value Chain Finance ក្នុងវិស័យធុរកិច្ចនាពេលបច្ចុប្បន្ន។កម្មវិធីនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
Discuss on Strengthening Cooperation, especially on regional and international workshop for the mutual benefit among the members
On Monday morning, July 15, 2024, at 10:00 AM, Mr. KHUN Darith, President of KICPAA, and Mrs. SAVUTH Daly, Executive Director of KICPAA joined a catch-up online meeting with Mr. Edward Tanujaya, Executive Director of ASEAN Federation of Accountants (AFA) to discuss on Strengthening Cooperation, especially on regional and international workshop for the mutual benefit among the members. The online meeting ended with a fruitful and high cooperation.
ចូលរួមកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០និង០០នាទី តាមប្រព័ន្ធអនឡាញ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃបុគ្គលស្នើសុំចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន រាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ និងរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៤ផងដែរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កានិងកិច្ចសហប្រតិបត្តិការខ្ពស់។