KICPAA

សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”

នា​ព្រឹក​ថ្ងៃសុក្រ​ ​១​ ​រោច​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​សហ​ការរៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដីពី​ “​ការអប់រំ​ផ្នែក​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​” ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​សម្រាប់​សិស្ស​និស្សិត​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​។​ ​ក្នុង​នោះ​ដែរ​ ​លោក​ ​ជា​ ​ធួន​ ​ក៏​ជា​វាគ្មិន​កិត្តិយស​និង​បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ ​អត្ថប្រយោជន៍​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ផង​ដែរ​។​ ​កម្មវិធី​នេះ​ពិតជា​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​ដែល​បាន​ចូលរួម​។​ ​ជា​លទ្ធផល​ ​សិក្ខាសាលា​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកចូលរួម​ដូចជា​៖​

​១​. ​យល់​ដឹង​អំពី​ការសិក្សា​ជំនាញ​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​

​៣​. ​យល់​ដឹង​បន្ថែម​អំពី​តម្រូវ​ការ​គណនេយ្យករ​ក្នុង​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​៥​០​នាទី​ព្រឹក​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

 

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ”

​​

​នា​ថ្ងៃ​ព្រហស្បតិ៍​ ​១​៥​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ” ​សម្រាប់​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​ពីរ​វេន​ ​គឺ​វេន​ព្រឹក​ ​និង​ល្ងាច​ ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជំរុញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៤​.​ការណែនាំ​អំពី​របៀប​សិក្សា​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

​នា​ព្រឹក​ថ្ងៃពុធ​ ​១​៤​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ​ក្រោមអធិបតីភាព​ ​លោក​ ​សេង​ ​តុលា​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​និង​និស្សិត​ប្រមាណ​ជាង​១​៤​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។

កិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព”

នា​ព្រឹក​ថ្ងៃសុក្រ​ ​៩​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ “​ការ​បង្ហាញ​ព័ត៌មាន​ចីរភាព​” ​សម្រាប់​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​សៀង​ ​ធី​រិទ្ធ​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ន​.​ម​.​ក​.​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​និង​ផ្តល់​នូវ​ធាតុ​ចូល​បន្ថែម​ដើម្បី​ឱ្យ​សេចក្តីព្រាង​ប្រកាស​នេះ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​និង​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​ ​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​ ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​មូលបត្រ​ជាច្រើន​រូប​នៅ​បន្ទប់​ប្រជុំ​ជាន់​ទី​៣​ ​នៃ​ទីស្តីការ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​និង​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​០​នាទី​ថ្ងៃត្រង់​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​សហប្រតិបត្តិការ​ខ្ពស់​។​

ជំនួបពិភាក្សារវាង វ.គ.ស.ក. និង TYMBA

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​៨​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​

លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​ក្រោម​ការ​សម្របសម្រួល​និង​ដឹកនាំ​ដោយ​លោក​ ​នូ​ ​រតនា​ ​Head​ o​f​ ​A​C​CA​ ​Cam​bo​d​i​a​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ ​Air​i​l​ R​a​z​a​l​i​, C​E​O ​នៃ​ ​T​Y​M​B​A​ ​ដែល​ជា​ស្ថាប័ន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ក្រុម​ការងារ​ ​ចូល​ជួបពិភាក្សា​អំពី​វឌ្ឍនភាព​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​ ​ក៏ដូចជា​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ ​វ​.​គ​.​ស​.​ក​. ​នា​ពេល​ខាងមុខ​។​ ​ជំនួប​ពិភាក្សា​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​ទាំងពីរ​យល់​ដឹង​ច្បាស់​ពី​គ្នា​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាងមុខ​។​

 

 

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នា​ល្ងាច​ថ្ងៃពុធ​ ​៧​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ​និង​និស្សិត​នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​និង​និស្សិត​ ​ប្រមាណ​៨​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ ​ខេត្ត​ព្រះ​សី​ហ​នុ​។

វគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាគណនេយ្យករដ៏ជំនាញ”

​នា​ព្រឹក​ថ្ងៃសៅរ៍​ ​៣​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​គន្លឹះ​ដើម្បី​ក្លាយ​ជា​គណនេយ្យករ​ដ៏​ជំនាញ​” ​សម្រាប់​អ្នកចូលរួម​ប្រមាណ​២​១​៥​រូប​ ​នៅ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នកចូលរួម​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​​ប្រយោជន៍ដល់​អ្នកចូលរួម​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជំរុញ​ឱ្យ​មានការ​ចុះឈ្មោះ​ចូលរៀន​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៤​. ​និង​ការណែនាំ​អំពី​របៀប​សិក្សា​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​

​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ង​១​២​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។

កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នា​រសៀល​ថ្ងៃសុក្រ​ ​៩​ ​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វ​.​គ​.​ស​.​ក​. ​បាន​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ ​ស្ដីពី​ “​ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​ដល់​លោកគ្រូ​អ្នក​គ្រូ​ចំនួន​ ​១​៤​នាក់​នៅ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​។​ ​គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​គឺ​ដើម្បី​ជំរុញ​អត្រា​ប្រឡងជាប់​របស់​និស្សិត​ ​និង​រួមគ្នា​បង្កើត​របៀប​នៃ​ការ​រៀន​និង​ការ​បង្រៀន​ថ្មី​នៃ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​គឺជា​គ្រូ​បណ្ដុះបណ្ដាល​នៃ​កម្មវិធី​នេះ​ ​និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​៖​

– ​ទិដ្ឋភាព​ទូទៅ​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​បច្ចុប្បន្នភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​

– ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

– ​ការ​រៀន​ ​និង​ការ​បង្រៀន​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​វគ្គសិក្សា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​4 ​និង​៣​០​នាទី​ល្ងាច​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

​នា​ព្រឹក​ថ្ងៃសុក្រ​ ​៩​ ​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​សម្រាប់​និស្សិត​ប្រមាណ​៦​០​រូប​ ​នៅ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​ការ​ជ​ម្រុ​ញ​ឱ្យ​មានការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៤​.​ការណែនាំ​អំពី​របៀប​សិក្សា​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​

​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ង​១​២​និង​៣​០​នាទី​រសៀល​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។​

KICPAA 2nd Time Webinar: Penalty exemption for late report submission to ACAR

​K​I​C​P​A​A​ 2n​d​ ​Time​ ​Web​in​ar​: ​Penalty​ ​exemption​ ​for​ ​late​ ​report​ ​submission​ ​to​ ​A​CAR​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​F​I​I​ & ​ASSOCIATE​S ​CO​., ​L​T​D​ ​host​e​d​ ​t​h​e​ 2n​d​ ​Time​ ​web​in​ar​ on “​Penalty​ ​exemption​ ​for​ ​late​ ​report​ ​submission​ ​to​ ​A​CAR​” on ​Tuesday​, 26 ​December​ 2023 ​from​ 9:00 ​AM​ ​to​ 10:00 ​AM​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ ​nearly​ 300 ​participant​s.

កិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”

នាព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងពីក្រុមហ៊ុនគណនេយ្យនិងសវនកម្មដូចជា KPMG, Deloitte និង EY​​ ផងដែរ នៅបន្ទប់ប្រជុំធំនៃន.ធ.ក.។ កិច្ចប្រជុំពិភាក្សាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្រាយបំភ្លឺចម្ងល់លើប្រការមួយចំនួនដែលក្រុមហ៊ុនគណនេយ្យនិងសវនកម្មត្រូវអនុវត្តក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានចែងក្នុងប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង” ។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កិច្ចប្រជុំដើម្បីពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រយៈពេល ១០ឆ្នាំ (២០២៣ -២០៣២)” និងភារកិច្ចបណ្តុះបណ្តាលស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” និង “The ISA of LCE”

​នា​ព្រឹក​ថ្ងៃពុធ​ ​១​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​អុឹង​ ​គឹម​ ​សុភ័ក្រ្តា ​ប្រធានគណៈកម្មការ​បច្ចេកទេស​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​ក្រុម​ការងារ​លេខាធិការដ្ឋាន​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​លើ​ “​សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិ​ស័​យ​និង​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​រយៈពេល​ ​១​០​ឆ្នាំ​ (​២​០​២​៣​ -​២​០​៣​២​)” ​និង​ភារកិច្ច​បណ្តុះបណ្តាល​ស្តីពី​ “​សៀវភៅ​ណែនាំ​អំពី​ការ​អនុវត្ត​ការងារ​សវនកម្ម​ – ​Audit​ ​Practical​ ​Manual​” ​និង​ “​T​h​e​ ​I​S​A​ o​f​ ​L​C​E​” ​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​អនុប្រធាន​នាយកដ្ឋាន​ ​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ ​និង​មន្ត្រី​នៃ​ការិយាល័យ​ត្រួតពិនិត្យ​នៃ​ ​ន​.​គ​.​ស​.​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​.​។​ ​កិច្ចប្រជុំ​ពិភាក្សា​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​៖​

– ​ពិភាក្សា​លើ​តួនាទី​ ​និង​ភារកិច្ច​ដែល​ ​វ​.​គ​.​ស​.​ក​. ​ត្រូវ​សហការ​និង​អនុវត្ត​ជាមួយ​ ​ន​.​គ​.​ស​. ​ដើម្បី​រួមចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​និង​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ចុងក្រោយ​គឺ​ “​ប្រព័ន្ធ​គណនេយ្យ​និង​សវនកម្ម​ ​ដែល​រឹង​មាំ​និង​អាច​ជឿ​ទុកចិត្ត​បាន​”

-​និង​ការផ្ទេរ​ភារកិច្ច​បណ្តុះបណ្តាល​ “​សៀវភៅ​ណែនាំ​អំពី​ការ​អនុវត្ត​ការងារ​សវនកម្ម​ – ​Audit​ ​Practical​ ​Manual​” ​មក​ ​វ​.​គ​.​ស​.​ក​. ​ដើម្បី​រៀបចំ​ ​និង​សម្របសម្រួល​ការងារ​នេះ​បន្ត​ផង​ដែរ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១​២​និង​១​៥​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

កម្មវិធីសិក្ខាសាលាស្តីពី “GPES-The Framework and Application Readiness of FRS in Cambodia” និងពិធីចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia

​នា​ព្រឹក​ថ្ងៃសុក្រ​ ​១​១​រោច​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ “​G​P​E​S-​T​h​e​ ​Framework​ ​and​ ​Application​ ​Readiness​ o​f​ ​F​RS ​in​ ​Cam​bo​d​i​a​” ​និង​ពិធី​ចុះហត្ថលេខា​លើ​ការ​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​ជាមួយ​ C​P​A​ ​Australia​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​វិ​ន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​ក្នុង​នោះ​ផង​ដែរ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​ក៏​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​ពិភាក្សា​លើ​ ​ការ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការរៀបចំ​ ​និង​បទ​បង្ហាញ​ស្តីពី​បញ្ហា​ប្រឈម​ ​និង​អត្ថ​ប្រ​យោ​ជន៏​នៃ​គោលបំណង​ទូទៅ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​កម្មវិធី​សិក្ខាសាលា​នេះ​បាន​ប្រារព្ធ​ឡើង​ ​ក្នុង​គោលបំណង​៖​

​១​. ​ចុះហត្ថលេខា​លើ​ការ​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​ជាមួយ​ C​P​A​ ​Australia​

​២​. ​វេទិកា​ពិភាក្សា​ស្តីពី​ ​ការ​ត្រៀម​ខ្លួន​ក្នុង​ការរៀបចំ​ ​បញ្ហា​ប្រឈម​ ​និង​អត្ថប្រយោជន៍​នៃ​គោលបំណង​ទូទៅ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ ​ដល់​សមាជិក​របស់​ C​P​A​ ​Australia​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​៣​. ​ប​ញ្រ្ជា​ប​ការយល់​ដឹង​បន្ថែម​អំពី​បច្ចុប្បន្នភាព​ថ្មីៗ​ ​នៃ​ការ​អនុវត្ត​ស្តង់​ដា​របាយការណ៍​ហិរញ្ញវត្ថុ​ ​ក្នុង​ក្របខណ្ឌ​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​សិក្ខាសាលា​មាន​ការចូលរួម​ពី​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​កញ្ញា​ N​guy​e​n ​T​h​i​ B​i​c​h​ ​Hie​n, R​e​gin​a​l​ ​Manager​, C​P​A​ ​Australia​ ​North Vietnam​ ​សមាជិក​របស់​ C​P​A​ ​Australia​ ​នៅ​កម្ពុជា​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​តំណាង​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​រូប​។​

​សិក្ខាសាលា​បាន​បញ្ចប់​នា​វេលា​ម៉ោង​១​២​និង​៣​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​នៅ​បន្ទប់​ប្រជុំ​ ​Rain​g​ ​Sap​ ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។

KICPAA Webinar: Penalty exemption for late report submission to ACAR

​K​I​C​P​A​A​ ​Web​in​ar​: ​Penalty​ ​exemption​ ​for​ ​late​ ​report​ ​submission​ ​to​ ​A​CAR​

 

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​F​I​I​ & ​ASSOCIATE​S ​CO​., ​L​T​D​ ​host​e​d​ ​a​ ​web​in​ar​ on “ ​Penalty​ ​exemption​ ​for​ ​late​ ​report​ ​submission​ ​to​ ​A​CAR​” on ​Friday​, 08 ​December​ 2023 ​from​ 9:00 ​AM​ ​to​ 10:30 ​AM​. ​T​h​e​ ​web​in​ar​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ o​f​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

 

​T​h​e​ ​Web​in​ar​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ 500 ​participant​s.

 

 

សិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង”

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៨​រោច​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​អុឹង​ ​គឹម​ ​សុភ័ក្រ្តា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ប្រកាស​ស្តីពី​ “​ការ​ទទួលស្គាល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​ធានា​រ៉ាប់រង​” ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​តាន់​ ​លីន​ណា​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​។​ ​សិក្ខាសាលា​មាន​ការចូលរួម​ពី​ ​លោក​-​លោកស្រី​ ​ជា​តំណាង​មកពី​ក្រុមហ៊ុន​សវនកម្ម​ ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ជាច្រើន​រូប​។​

​សិក្ខា​សិលា​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​៖​

​១​. ​បញ្ជ្រាប​ការយល់​ដឹង​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​អំពី​នីតិវិធី​ ​និង​គោលការណ៍​នៃ​ការ​ចុះបញ្ជី​ទទួលស្គាល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​ធានា​រ៉ាប់រង​

​២​. ​និង​ដើម្បី​សម្រួល​ដល់​ការយល់​ដឹង​លើ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ជា​កាតព្វកិច្ច​ត្រូវ​អនុវត្ត​ ​និង​ផ្តល់​ជូន​ដល់​ ​ន​.​ធ​.​ក​.​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១​០​និង​៣​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​នៅ​បន្ទប់​ប្រជុំ​ធំ​ ​ជាន់​ទី​២​ ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។