នាព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា អមដោយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ គោលបំណងនៃកិច្ចប្រកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះ គឺដើម្បីទទួលបាននូវធាតុចូល អនុសាសន៍ ក៏ដូចជាសំណូមពរនានា ដែលរួម ចំណែកស្ថាបនាសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តមួយនេះឱ្យកាន់តែល្អប្រសើរ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូបនៅសណ្ឋាគារភ្នំពេញ។
Author: IT Dep
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិត ប្រមាណសរុប ១៨០រូបនៅសាលប្រជុំនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។
កម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម”
នារសៀលថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ធួន នាយកផ្នែកអប់រំ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា តំណាងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងផ្តល់ជាបទបង្ហាញលើការវិវត្តិន៍នៃវិស័យគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ក្នុងកម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម” នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍និស្សិតឆ្នាំ២០២៣-២០២៤ ក៏ដូចជាអបអរសាទរដល់និស្សិតឆ្នើមប្រចាំវិទ្យាសា្ថនផងដែរ។ កម្មវិធីមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ៤០០រូប ដែលបានរៀបចំឡើងនៅអាគារ CJCC សាលអង្គរគីហ្សូណានិងបានបញ្ចប់នៅវេលាម៉ោង៥និង៤០នាទីលា្ងចនាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃគណនេយ្យ ”
នារសៀលថ្ងៃពុធ-ព្រហស្បតិ៍ ៥និង៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤និង១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃគណនេយ្យ ” សម្រាប់សាស្រ្តាចារ្យប្រមាណ ២៧រូបដែលជាគ្រូបង្គោលមកពី១៣ស្ថាប័នអប់រំផ្សេងៗគ្នា។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមបង្រៀនដោយលោកគ្រូ ឡុង បូរិន្ទ ជាគ្រូបង្គោលដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីពគណនេយ្យ។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានចូលរួមពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖
១.យល់ដឹងកាន់តែច្បាស់អំពីបច្ចុប្បន្នភាពនៃគណនេយ្យ
២.ធ្វើឱ្យការបង្រៀនមុខវិជ្ជាគណនេយ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹងនឹងការអនុវត្តជាក់ស្តែង
៣.ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សនិស្សិតទទួលបានភាគរយខ្ពស់ក្នុងការប្រឡងបច្ចេកទេសគណនេយ្យ(ATQ)
កម្មវិធីនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នាល្ងាចថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថាន វ៉ាន់ដា បានសហការរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតសរុបប្រមាណជាង១៧រូប នៅវិទ្យាស្ថាន វ៉ាន់ដា ដើម្បីជំរុញអត្រាប្រឡងជាប់ជាស្ថាពររបស់និស្សិតឱ្យបានខ្ពស់។ កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៨និង០០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាព្រឹក ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិតប្រមាណ២០០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”
នាព្រឹកថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ជា ធួន នាយកផ្នែកអប់រំនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី” នៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យសម្រាប់សិស្សនិស្សិតនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។ ក្នុងនោះដែរ លោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសនិងបានធ្វើបទបង្ហាញស្ដីពី អត្ថប្រយោជន៍នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនសិស្សនិស្សិតដែលបានចូលរួមផងដែរ។ កម្មវិធីនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតដែលបានចូលរួម។ ជាលទ្ធផល សិក្ខាសាលានេះផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងអំពីការសិក្សាជំនាញគណនេយ្យក្នុងយុគសម័យថ្មី
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ
៣. យល់ដឹងបន្ថែមអំពីតម្រូវការគណនេយ្យករក្នុងទីផ្សារនាពេលបច្ចុប្បន្ន
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ”
នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ” សម្រាប់និស្សិតក្នុងឆ្នាំសិក្សាថ្មី ពីរវេន គឺវេនព្រឹក និងល្ងាច នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជំរុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤.ការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាព្រឹកថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្រោមអធិបតីភាព លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិតប្រមាណជាង១៤០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
កិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព”
នាព្រឹកថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព” សម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃន.ម.ក.។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សានិងផ្តល់នូវធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមហ៊ុនផ្សារមូលបត្រ បុគ្គលចុះបញ្ជីលក់មូលបត្រដែលជាអ្នកអនុវត្តផ្ទាល់ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យមូលបត្រជាច្រើនរូបនៅបន្ទប់ប្រជុំជាន់ទី៣ នៃទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។
ជំនួបពិភាក្សារវាង វ.គ.ស.ក. និង TYMBA
នៅថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ក្រោមការសម្របសម្រួលនិងដឹកនាំដោយលោក នូ រតនា Head of ACCA Cambodia បានអនុញ្ញាតឱ្យ លោក Airil Razali, CEO នៃ TYMBA ដែលជាស្ថាប័នបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយនៃប្រទេសម៉ាឡេស៊ី និងក្រុមការងារ ចូលជួបពិភាក្សាអំពីវឌ្ឍនភាពវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា ក៏ដូចជាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយ វ.គ.ស.ក. នាពេលខាងមុខ។ ជំនួបពិភាក្សានេះបានធ្វើឱ្យភាគីទាំងពីរយល់ដឹងច្បាស់ពីគ្នាដើម្បីជាមូលដ្ឋានក្នុងការធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាល្ងាចថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យនិងនិស្សិតនៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យនិងនិស្សិត ប្រមាណ៨០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ។
វគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាគណនេយ្យករដ៏ជំនាញ”
នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាគណនេយ្យករដ៏ជំនាញ” សម្រាប់អ្នកចូលរួមប្រមាណ២១៥រូប នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជំរុញឱ្យមានការចុះឈ្មោះចូលរៀន និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤. និងការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អ
ផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោងង១២និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។
កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នារសៀលថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូចំនួន ១៤នាក់នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងការបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង4 និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នាព្រឹកថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដាបានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៦០រូប នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៤.ការណែនាំអំពីរបៀបសិក្សានិងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អ
ផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោងង១២និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។